សមត្ថកិច្ចប្រម៉ាញ់ ចាប់បានមុខសញ្ញា ចោរប្លន់ប្រដាប់អាវុធ យ៉ាងសកម្ម២នាក់នៅ ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ មុខសញ្ញាប្លន់ ប្រដាប់អាវុធនិង សម្លាប់មនុស្សមិន ញញើតដៃក្នុងភូមិ សាស្ត្ររាធានីភ្នំពេញ ចំនួន២នាក់ត្រវបាន សមត្ថកិច្ចប្រម៉ាញ់ ចាប់បានហើយកាល ពីរសៀលថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២០នៅ ចំណុចលើផ្លូវ ជាតិលេខ០៣មុខ កងពលតូចលេខ៧០ ស្ថិតក្នុងសង្កាត់ ចោមចៅ០៣ខណ្ឌ ពោធិ៍សែន ជ័យរាជធានីភ្នំពេញ។

វរសេនីយ៍ឯក ជាវ វិបុល បានប្រាប់អោយដឹង ថាករណីបង្ក្រាបក្រុម ចោខាងលើនេះធ្វើឡើង ដោយអនុ វត្តតាមការ ណែនាំពី លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង នគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តម សេនីយ៍ឯក ង៉េង ជួ ប្រធាននាយក ដ្ឋាននគរបាលព្រហ្មទណ្ឌ បានដាក់បទបញ្ជាឲ្យ កម្លាំងជំនាញ របស់នាយកដ្ឋាន ដឹកនាំស្រាវជ្រាវ តាមបង្ក្រាប ក្រោមការសម្រប សម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញា អមសាលាដំបូង រាជធានីភ្នំពេញ។

លោកបានអោយ ដឹងបន្ថែមទៀតថា ជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចឃាត់ ខ្លួនបានទី១ឈ្មោះ ថូ ថុន ហៅផូ ថុន អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២ឈ្មោះ ផុន រិទ្ធី អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងក្អែក ឃុំបន្ទាយមានជ័យ ស្រុកពាមរ ខេត្តព្រៃវែង ដោយបានដកហូតវត្តុតាង កាំភ្លើងចំនួន០១ដើម ម៉ាកK59 មានគ្រាប់ចំនួន០៤, ម៉ូតូ០១គ្រឿង ម៉ាកAIR BLADE ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ1BY-1688, ដែកអក្សរ T និងថ្នាំបំពុលឆ្កែចំនួនកញ្ចប់។

យោងតាមរបាយ ការណ៍របស់លោក វរសេនីយ៍ទោ ហែម បូណា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ថូ ថុន ហៅផូ ថុន បានធ្វើសកម្មភាព ប៉ុនប៉ងឃាតកម្ម (ប្រើប្រាស់អាវុធ) ដោយបាញ់ទៅលើជនរងគ្រោះម្នាក់ ឈ្មោះ កង នី ចំនួន៣គ្រាប់ បណ្ដាលឲ្យ រងរបួសធ្ងន់ ហើយជនសង្ស័យ បានគេចខ្លួនបាត់។

លោកវរេសនីយ៍ទោ ហែម បូណា បានបន្ដទៀតថា ដោយឡែកកាល ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ជនសង្ស័យ ក៏ធ្លាប់ធ្វើសកម្មភាព បាញ់ប្លន់ជន រងគ្រោះម្នាក់ នៅផ្លូវលំ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក  ខណ្ឌកំបូល ដោយយកបាន ម៉ូតូមួយគ្រឿងម៉ាក Dream C125 ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1AG-0104។ ដោយឡែក ជនរងគ្រោះរង របួសធ្ងន់ត្រង់ជើង ដោយសារជន សង្ស័យបាញ់។

តាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ ថូ ថុន ហៅផូ ថុន បានបញ្ជាក់ថា រូបគេធ្លាប់ជាប់ពន្ធនាគារ ម្ដងរួចមកហើយ នៅខេត្តកំពត រយៈពេល១៣ឆ្នាំ ពាក់ព័ន្ធករណី បាញ់សម្លាប់មនុស្ស។

បច្ចុប្បន្នបន្ទាប់ពី បញ្ចប់ការសួរនាំនៅ នាយកដ្ឋាននគរ បាលព្រហ្មទណ្ឌ ជនសង្ស័យទាំង ២នាក់ ត្រូវបានប្រគល់ឲ្យ ស្នងការដ្ឋាននគរបាល ខេត្តតាកែវ ដែលជាម្ចាស់ករណី ចាត់ការបន្តតាម នីតិវិធី នៅរសៀលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះផងដែ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *