(ខេត្តរតនគីរី) ៖ទីតាំងល្បែងជល់មាន់ អាប៉ោង និងយូគី មួយកន្លែងចូលតាម ចំការកៅស៊ូ រលោកពៅសៀក ដែលស្ថិតនៅចំណុច ភ្នំអូរត្រាវក្រុងបានលុង ខេត្តរតនគីរី កំពុងបើកលែងយ៉ាង គគ្រឹកគគ្រេងអាជ្ញាធរនិងសមត្ថកិច្ច មិនមានចំណាត់ ការបង្ក្រាបនោះទេ។
បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋដែល រស់នៅជិតៗកន្លែង សង្វៀននោះបានប្រាប់ អ្នកយកព័ត៌មានយើងឲ្យដឹងថា រាល់ថ្ងៃគេឃើញមាន ម៉ូតូរថយន្តស៊េរីទំនើបៗ ដឹកមាន់ចូលទៅតាម ក្នុងចំការកៅស៊ូ ដើម្បីយកទៅជល់ ភ្នាល់ចាក់លុយក្នុង សង្វៀនមាន់ អាប៉ោង និងយូគីខាងលើនេះ។
ហើយភ្នាល់ចាក់ដាក់លុយ ចាញ់ឈ្នះរាប់ពាន់ រាប់ម៉ឺនដុល្លា (អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ) ព្រមទាំងស្រែកហ៊ោ កញ្រ្ជៀវឡូរឡាពេញក្នុង ចំការស្វាយចន្ទី នៅពេលគេចាញ់ឈ្នះម្តងៗ ហើយពួកគាត់ បន្តទៀតថា ម្ចាស់សង្វៀននេះពីមុន គាត់ជាអ្នកមាន អំណាចម្នាក់ ក្នុងខេត្តរតនៈគីរី តែឥឡូវនេះអស់បុណ្យស័ក្កហើយ ពីព្រោះដល់អាយុ (ចូលនិវត្តន៍) តែគាត់មិនបានបង្ហាញ ប្រាប់ឈ្មោះនោះទេ។
ដូច្នេះហើយបានជាសង្វៀន មួយនេះបើកលេង បានយ៉ាងរលូន ក្នុងករណីនេះដែរក៍ មានសេនាដៃស្តាំ របស់មេសង្វៀន ដ៍ធំម្នាក់នេះជាអ្នក រត់ការចែកចាយលុយ ដល់សមត្ថកិច្ចតាំងពីថ្នាក់ ក្រោមរហូតដល់ ថ្នាក់លើក្នុងខេត្ត ដើម្បីបិតមាត់បិតករ មិនឲ្យមានការចាប់ ចងឬបង្រ្កាបឡើយ ចំពោះអ្នករត់ការដែលគេ ហៅថា (មេការនោះ) គឺត្រូវបានគេស្គាល់ ឈ្មោះច្បាស់ (ជាងតន)ហៅ(មករា) ហើយពីមុនមកក៏គាត់ ធ្លាប់បានបើកលេង នៅជិតទីរួមខេត្តដែរ តែដោយសារមានបង ប្អូនសារព័ត៌មានចុះទៅដល់ បានរាយ ការណ៍ទៅដល់លោក ស្នងការក៏បានបិទមួយរយៈ តែមកដល់ពេលនេះ ស្រាប់តែលេចឮថា បានដូរទីតាំងទៅលេងនៅ ចំណុចខាងលើនេះ។
ប្រជាពលរដ្ឋ សំណូមពរដល់លោក ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តរតនគីរី និងជាប្រធាន គណ:បញ្ជាការឯក ភាពខេត្ត និងលោក ឧត្តមសេនីយ៍ទោ យិន សំណាង ស្នងការនគរបាល ខេត្តរតន:គីរីសូមលោក មើលកូនចៅក្រោម ឱវ៉ាទផងទាន ដូចជាលោកហួត បុរី អធិការក្រុងបាលុង សូមលោកមេត្តាចាត់វិធាន ការបង្ក្រាបនិងទប់ ស្កាត់បនល្បែងស៊ីសង មួយនេះផងដើម្បីភូមិ ឃុំមានសុខសុវត្តិភាព ទាំង៩ចំណុចដែលជា អនុសាសន៍របស់ សម្ដេចក្រឡាហោម ស ខេង ក៏ដូចជាអនុសាសន៍ របស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលធ្លាប់មានប្រសាសន៍ រួចមកហើយសម្រាប់ឲ្យ អស់លោកអនុវត្ត តែបែរជាផ្គើនទៅវិញ ៕