នគរបាលណាប្រឡង ជាប់ក្របខ័ណ្ឌន គរបាលជាតិលជាតិ ហើយត្រូវដាក់ខ្លួនបន្ទន់ កាយបំរើប្រជា ពលរដ្ឋ​ដោយ​ឥត​គិ​តថ្លៃ

(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ ទោ អាត់ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានប្រសាសន៍ថា នគរបាលណាដែល បានប្រឡងជាប់ក្រប ខ័ណ្ឌជានគរបាលជាតិ ហើយនោះត្រូវ ដាក់ខ្លួនបន្ទន់កាយ បំរើប្រជាពលរដ្ឋ ​ដោយ​ឥត​គឹ​តថ្លៃ នៅព្រឹក ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២០ នៅសាល ប្រជុំស្នងការនគរ បាលខេត្តដោយមាន ការចូលរួម កងកម្លាំងនគរបាលជាតិ នៃ​ស្នងការដ្ឋាន​ នគរបាល​ ខេត្តបន្ទាយមានជ័យ ក្រោយពី​នគរ បាល​ទាំងនេះ បានបញ្ចប់​វគ្គ​សិក្សា និង​មានឈ្មោះ​ក្នុង ​ក្របខ័ណ្ឌ​ជា​ កងកម្លាំង​ នគរបាលជាតិ ចំនួន​៣​ជំនាន់​វគ្គ គឺ ជំនាន់​វគ្គឆ្នាំ​ ២០១៧ ឆ្នាំ២០១៨ និងឆ្នាំ២០១៩ សរុប​ចំនួន​ជាង​២៥០​នាក់ មកពី​តាម​បណ្តា ​ការិយាល័យ​ជំនាញ អធិការដ្ឋាន​នគរ បាល​គ្រប់​ស្រុក ក្រុង និង​វរ​សេនា​តូច​នគរ បាល​ការពារ​ព្រំ ដែន​គោក​ទាំង​៤ ។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថានគរបាល ដែលប្រឡងជាប់ ក្របខ័ណ្ឌនគរបាល ជាតិហើយនោះមិន ត្រូវយកតួនាទី ភារកិច្ច របស់ខ្លួន ទៅធ្វើ​អ្វីដែល​ខុស ​ផ្ទុយ​ពី​កាតព្វកិច្ច ​របស់ខ្លួន ពី​ច្បាប់​និង​ពីវិន័យ សេចក្តីថ្លៃថ្នូរ​ របស់​ក​ង​កម្លាំង ​នគរបាលជាតិ​នោះឡើយ ។

​លោក​ បាន​បញ្ជាក់ថា​ឲ្យ ដឹងទៀតថាប្អូនៗ ក្មួយៗ គឺជា​ទំពាំង​ស្នង​ប្ញ​ស្សី ក្នុង​ជួរ​កងកម្លាំង ​នគរបាលជាតិ​នៃ​ស្នងការ ​នគរបាល​ខេត្ត បន្ទាយមានជ័យ ដូច្នេះ ប្អូន​ត្រូវតែ​យក ចិត្តទុកដាក់​ក្នុងការ​ បំរើប្រជាជន  ការពារ​បូរណភាព​ទឹកដី ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន ​ប្រជាពលរដ្ឋនៅ ក្នុង​មូលដ្ឋាន ។

​ជាមួយគ្នា​នោះ​គឺ ​មិន​ត្រូវយក​តួនាទី​ របស់ខ្លួន​ទៅ​ប្រព្រឹត្ត​ នូវ​អំពើ​ល្មើសច្បាប់ ដូចជា​ធ្វើ​កំណត់ហេតុ​ឬ​ របាយការណ៍​ បំភ្លៃ​ការពិត ដោយ​ឃុបឃិត​ជាមួយ ជន​ប្រព្រឹត្តល្មើស យក​ខ្មៅ​ទៅ​ជា ស​នោះឡើយ ដែល​ធ្វើ​ឲ្យ​អ្នក​ គ្មាន​កំហុស​ទៅជា​ មាន​កំហុស​នោះ គឺ​ប្អូន​និង​ក្មួយៗ នឹងមាន ​វិប្បដិសារី​នៅពេល​ក្រោយ  បន្ទាប់ពី​ដឹងថា​ខ្លួន បានក្បត់ពីឧត្តម គតិរបស់ខ្លួន ត្រង់​ន័យ​នេះ ក្នុងនាម​ជា​ ថ្នាក់ដឹកនាំ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សូម​ហាម​ជាដាច់ខាត ។

​លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាធ្វើជានគរ បាលហើយកុំបំរើឲ្យ គ្រួសានិយម បក្សពួកនិយម​ត្រូវ បំពេញតួនាទី តាមវិជ្ជាជីវៈ របស់ខ្លួន ដើម្បី​បំរើ​ជាតិ ​និង​ប្រជាពលរដ្ឋ បំរើ​ផលប្រយោជន៍​រួម ផលប្រយោជន៍​ជាតិ ​និង​ប្រជាពលរដ្ឋ ។

​លោក​ស្នងការបាន ផ្តាំផ្ញើដល់ប្អូនៗទាំងអស់ ត្រូវខិតខំ​សិក្សា​រៀនសូត្រ ស្វែងយល់​ពី​ច្បាប់ ​និង​ជំនាញ​ផ្សេងៗ ដើម្បី​ជា​គ្រឹៈ ក្នុងការ​អនុវត្តន៍ ​ការងារ​ស្នូល​របស់ខ្លួន ​ឲ្យ​ទទួលបាន​ជោគជ័យ ពិសេស​គឺ​ត្រូវ គោរព​នូវ​វិន័យ​ របស់​កងកម្លាំង​នគរ បាលជាតិ មាន​ក្រមសីលធម៌ វិជ្ជាជីវៈ​និង​សេចក្តីថ្លៃថ្នូរ ជា​កងកម្លាំង​នគរបាលជាតិ បំរើ​ប្រជាពលរដ្ឋ និង​ប្រជា​ទេស​ជាតិ គោរ​នូវ​រាល់​បទ បញ្ជា​របស់​ថ្នាក់ដឹក នាំ​អង្គភាព ដែល​បាន ​ប្រគល់ជូន​និង​រាយការណ៍ ​មកវិញ​នូវ​កិច្ចការ​ទាំង ឡាយណា​ដែល​អនុវត្ត បាន​ជូន​ថ្នាក់លើ​ វិញ​នេះ​គឺជា​ក្រិ​ត្យ​ការ ងារ​របស់​កងកម្លាំង​ កម្លាំងប្រដាប់អាវុធ​។​

មិនត្រូវ​នៅ​ពីក្រោយ ​ខ្នង​ជនល្មើស និង​ប្រើប្រាស់​គ្រឿង ញៀន​ជាដាច់ខាត ដែល​នាំ​ឲ្យ​ខូច​អ​នា​គត់​ និង​សេចក្តី​ថ្ងៃ​ថ្នូរ​របស់ ខ្លួន​ក៏ដូចជា​កងកម្លាំង ​នគរបាលជាតិ​ ត្រូវ​ត្រៀម​ខ្លួ​ជានិច្ច ដើម្បី​ជួយ​ប្រជា ពលរដ្ឋ ដែល​រងគ្រោះ ​ដោយ​ប្រការ ​ផ្សេងៗ​ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *