(ខេត្តបន្ទាយមានជ័យ)៖ យុវជន៣នាក់ស្លាប់ភ្លាម មួយរំពេចដោយសារតែ រថយន្តដឹកត្រីរបស់ ក្រុមហ៊ុនដឹកជញ្ជូនK ២០២០បុកពេញទំហឹង លាន់ដូចរន្ទះនៅ វេលាម៉ោង២យប់ នៅថ្ងៃទី ១៤ខែកុម្ភះ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខស្នង ការដ្ឋាននគរបាលខេត្ត ស្ថិតក្នុង ភូមិក្បាលស្ពានសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេខេត្តន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សន គឹមគឹមសួគ៍ នាយការិយាល័យ នគរបាលចរាចរណ៍ នៃស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យបាន ប្រាប់អ្នកយកព័ត៍ មានឲ្យដឹងថាជនរងគ្រោះ ស្លាប់ទាំង៣នាក់មានឈ្មោះ សុភី និងឈ្មោះ វិនថាដា និង ឈ្មោះ នុន រស់នៅក្នុង ភូមិព្រៃទទឹង ឃុំ ភ្នំតូច ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សនគឹមគឹមសួគ៍ បានបញ្ជាក់ឲ្យដឹងទៀត ថានៅមុនពេលកើត ហេតុនោះមានម៉ូតូ ម៉ាកហុងដាទ្រីម ព៍ណ ខ្មៅពាក់ស្លាកលេខ បន្ទាយមានជ័យ ១T ៧៤១៤ មានអ្នកជិះ៣នាក់ ចេញពីផ្សារហ៊ុយ ឡេងសំដៅ ទៅផ្ទះនៅព្រៃទទឹង ពីទិសខាងជើង ទៅត្បូងលុះជិះមក ដល់ចំណុចកើត ហេតុស្រាប់តែ មានរថយន្ត ព៍ណ ស របស់ក្រុមហ៊ុន ដឹកជញ្ជូនK ២០២០ ពាក់ស្លាលេខ បន្ទាយមានជ័យ៣A ១៥៤២ ដឹកត្រីពីភ្នំពេញ យកមកលក់នៅ ផ្សារចិនខ្មៅ បើកពីត្បូងមកជើង ច្រាសទិសនិង ម៉ូតូលុះបើកមកដល់ ចំណុចកើតហេតុ អ្នកបើករថយន្តដឹក ត្រីប្រហែលបើក យប់ពេកអត់ងងុយ ងោក១ភាំងបណ្តាល ឲ្យរថយន្តបើករេចូល គន្លងផ្លូវគេបណ្តាលឲ្យ បើកទៅបុកម៉ូតូពេញ ទំហឹងធ្វើឲ្យអ្នកបើក និងអ្នកជិះពី២នាក់ក្រោយ ចូលក្រោមរថយន្ត ស្លាប់ពេញថ្នល់ជាតិ ចំណែកអ្នកបើករថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន កសាងសំនុំរឿងទៅ តុលាការរីឯសព យុវជនទាំង៣នាក់ ត្រូវក្រុមគ្រួសារដឹក យកទៅធ្វើបុណ្យនៅ ផ្ទះរៀងខ្លួនចំណែក រថយន្តបង្ក និងម៉ូតូសមត្ថកិច្ចយក ទៅរក្សាទុកនៅស្នងការ ដើម្បីដោះស្រាយទៅ តាមផ្លូវច្បាប់៕