(ខេត្តបន្ទាយមានជ័យ)៖ ថ្ងៃបុណ្យនែក្តីស្រឡាញ់ នៅបន្ទាយមានជ័យឆ្នាំ នេះបើទោះបីប្រជា ពលរដ្ឋ ទាំង ប្រុស ទាំងស្រីនាំគ្នាបង្ហោះ សារតាមFacebook ខ្លាច យុវនារី ពិសេស សិស្សដែលទើប តែពេញវ័យខ្លាច ចាញ់បោកបុរស់ ជាសង្សាក្តី មិត្តសម្លាញ់ក្តី គ្រាន់តែគេប្រគល់ផ្កា ឲ្យ១ទងសោះលង់ខ្លួន ចាញ់ចោកគេហ៊ាន បូជាព្រហ្មចារីយ៍ ឲ្យគេយ៉ាងស្រួលនៅ ទីបញ្ចប់មានយុវវ័យ រឺសិស្សខ្លះ ចង់សម្លាប់ ខ្លួន និងនឹកស្តាយ ក្រោយវាហួសពេល បាត់ទៅហើយ។
នៅល្ងាច ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២០ នេះនៅខេត្តបន្ទាយ មានជ័យនៅទីប្រជុំ ជនកន្លែងលក់ផ្កាជា រៀងរាល់ឆ្នាំនោះ គេសង្កេតឃើញថា ឆ្នាំនេះនៅតែមាន អ្នកលក់ផ្កាដូចឆ្នាំមុនៗ ដែរតែមិនសូវដាច់ដូច ឆ្នាំមុននោះទេព្រោះ គេបង្ហោះសារអំពីបុណ្យ នៃសេចក្តីស្រឡាញ់ ខ្លាចចាញ់បោកគេ។
ចំណែកនៅខាងក្នុង សាលារៀនវិញមាន សាលាមធ្យមសិក្សា សាធារណ:និងឯកជន ក៏ដូចតាមសាកលវិទ្យាល័យ រដ្ឋព្រមទាំងតាម ទីសធារណ:ខ្លះទៀត មន្ត្រីអាជ្ញាធរ មន្ត្រីជំនាញ ពិសេសគណ:គ្រប់គ្រង លោកគ្រូអ្នកគ្រួ បានពង្រឹងវត្តមាន និងណែនាំដល់សិស្ស និស្សិតកុំឲ្យភ្លើតភ្លើន ភ្លេច ហើយផុង ខ្លួនពីឥទ្ធិពលរបស់ទិវា នៃកស្រឡាញ់ឬវ៉ាឡិនថាយដេ ថ្ងៃទី១៤ កុម្ភ:នេះ ។
ប៉ុន្តែនៅខាងក្រៅ តាមដងផ្លូវនៅក្រុង សិរីសោភ័ណនិងក្រុង ប៉ោយប៉ែតសកម្មភាពអ្នក លក់ផ្កាកូឡាបមិនសូវ ផុលផុសនិង ដាច់ដូចឆ្នាំមុនៗនោះទេ ។
ចំពោះការបង្កា ទប់ស្កាត់ ការណែនាំ មានខ្លឹមសារពញ្ញាក់ សតិស្មារតីសិស្ស និស្សិតសុំកុំយកថ្ងៃទី១៤កុម្ភៈ ជាថ្ងៃនៃក្តីស្រឡាញ់ ទៅប្រែជាថ្ងៃ បុណ្យសង្សា ឬថ្ងៃធ្វើបុណ្យ ដាក់ទាន លះបង់ខ្លួន ប្រាណបរិសុទ្ធឲ្យសង្សារ ឬប្រុសស្នេហ៍ ស្រីស្នេហ៍ឡើយ ។
ពោលគឺកុំធ្វើអ្វីផ្តេសផ្តាស ដែលនាំឲ្យបាត់ បង់មរតកវប្បធម៏ ប្រពៃណីដ៏ល្អផូផង់ ជាតិរបស់ខ្មែរយើង ។ ទិវាថ្ងៃនៃក្ដីស្រលាញ់ បែបគ្រឹស្ទសាសនា ឬសាសនាយេស៊ូរ នៃបណ្តាប្រទេស នៅទ្វីបអឺរ៉ុប ទ្វីបអាមេរិក ទ្វីបអូ សេអានីឯណោះទេ ៕