ជនសង្ស័យចំនួន២ក្រុម ណាត់កាប់ចាក់គ្នាមាន អ្នកចូលដេកពេទ្យ៧នាក់ ចូលដេកគុក

(ខេត្តបន្ទាយមានជ័យ)៖​​ មិនដឹងជាមានរឿងរ៉ាវ ធំប៉ុណ្ណាបានមានក្មេង ២ក្រុមហ៊ានណាត់គ្នាបើក ការប្រយុទ្ធសុីសាច់ ហុតគ្នាយ៉ាងសាហាវមាន តាំងពីកាំបិតក្រប់ដៃទាំង ២ក្រុមមានអ្នកចូលដេកគុក និងរងរបួសចូល ដេកពេទ្យនៅវេលា ម៉ោង៨យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខរោងចក្រ កាត់ដេរTKស៊ីសុផុន ស្ថិតនៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំង ជំនាញការិយាល័យ បទល្មើសព្រហ្មទណ្ឌ សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន ក្រុងសិរីសោភ័ណ បានចុះបង្រ្កាប បានជនសង្ស័យ ចំនួន៧នាក់១មាន ឈ្មោះ អាត សេរី ភេទ ប្រុស អាយុ ២២ឆ្នាំ ២ឈ្មោះ សារួន សែនសារី ភេទ ប្រុស អាយុ ២៣ឆ្នាំ៣ឈ្មោះ អោក គឹមលៀង ភេទ ប្រុស អាយុ ១៨ឆ្នាំ ទាំង៣នាក់ រស់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ៤ឈ្មោះ ហ៊ុន សៀងហន ភេទ ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ៥ឈ្មោះ យក់ យួង ភេទ ប្រុស អាយុ ១៧ឆ្នាំ ៦ឈ្មោះ ឈួយ សាម៉ន ភេទ ប្រុស អាយុ ២០ឆ្នាំ ៧ឈ្មោះ ឈួយ សុភាព ភេទ ប្រុស អាយុ ១៨ឆ្នាំទាំង៣នាក់រស់ នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

ក្រោយពី ធ្វើការឃាត់ខ្លួន កម្លាំងសមត្ថកិច្ច ដកហូតបានកាំបិត កែឆ្នៃ ចំនួន២ដើម ហើយបញ្ជូនមកបញ្ជាការ រដ្ឋានកងរាជអាវុធ ហត្ថខេត្តដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឲ្យដឹងថាមុន ពេលកើតហេតុនោះមាន ក្រុមក្មេងស្ទាវចំនួន ២ក្រុម បានកាប់ចាក់គ្នា នៅចំណុចមុខរោង ចក្រកាត់ដេរTKស៊ីសុផុន លោកបានសុំ គោលការណ៍ពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត ដើម្បីចុះបង្រ្កាបបានភ្លាមៗ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឲ្យដឹងថាក្រោយ ពីធ្វើការឃាត់ខ្លួនក្រុមក្មេង ទំនើងទាំង២ក្រុមរួច មកទាំងអស់បានឆ្លើយសារ ភាពថាបក្សពួកខ្លួនទាំង២ ក្រុមពិតជាបានឈ្លោះ ប្រកែកគ្នា រហូតណាត់កាប់គ្នានៅ មុខរោងចក្រតែម្តង និងបានប្រើប្រាស់ កាំបិតកាប់គ្នាទៅវិញ ទៅមករហូតមានអ្នករងរបួស ទាំងសងខាងពិតប្រាកដមែន ។

ដោយផ្អែកលើចម្លើយ សារភាពរបស់ជនសង្ស័យ ទាំង២ក្រុមនិងយោង តាមការត្រួតពិនិត្យមើល ពីសកម្មភាព វីដេអូកាមេរ៉ាសុវត្ថិភាព អាចបញ្ជាក់បានថា ជនសង្ស័យទាំងពីក្រុម ត្រូវចោទប្រកាន់ពីបទហិង្សាទៅ វិញទៅមកជន សង្ស័យទាំង៧នាក់ រួមទាំងវត្ថុតាងត្រូវបាន សមត្ថកិច្ចជំនាញក សាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *