(មានវីឌីអូរ) កម្មករខ្មែរម្នាក់ ត្រូវឃាតករថៃបាញ់ប្រហារ ប្លន់យកលុយទៅ ដោះបំណុលគេពី កាចាញ់ល្បែង ភ្នាល់ចាក់បាល់

(ប្រទេសថៃ) ៖ ពលករខ្មែរម្នាក់  ដែលបម្រើការងារ នៅក្នុងប្រទេសថៃ  និងជាកម្មករក្នុងស្ថានីយ៍ ហ្គាសមួយកន្លែង  ត្រូវបានឃាតករបាញ់ ប្រហារទាំងកណ្តាល អាធ្រាត្រខណៈពេលដែល កម្មករខ្មែររូបនោះ  កំពុងដេកលក់ មួយភាំងនៅនឹងតុ ក្នុងស្ថានីយ៍នោះ។

ហេតុការណ៍ នៃករណីឃាតកម្ម  ប្លន់សម្លាប់នេះ  បានកើតឡើងកាល ពីពេលទៀបភ្លឺ  នាថ្ងៃទី ២៧  ខែកក្កដា  ឆ្នាំ ២០១៩  ត្រង់ចំណុចស្ថានីយ៍ ហ្គាស LPG មួយកន្លែង  ក្នុងភូមិ ៨  ឃុំ ណុកអក  ស្រុក ប៉ាក់ថុងឆៃ  ខេត្ត នគររាជសីមា  ប្រទេសថៃ  លើកំណាត់ផ្លូវជាតិលេខ ៣០៤ ថ្នល់បំបែក ខេត្តនគរ រាជសីមា និងស្រុកកាប៊ីនបុរី​ ក្នុងខេត្តប្រាជិមបុរី ) ។

នៅនិងកន្លែងកើតហេតុ គេង្គេតឃើញថា  កម្មករក្នុងស្ថានីយ៍ ម្នាក់ឈ្មោះ ម៉ូរ៉ូត  ភេទប្រុសអាយុ ៣០ ឆ្នាំ  ជាពលករខ្មែរ  ត្រូវបានឃាតករ បាញ់ចំក្បាល១គ្រាប់  ដែលអាវុធនេះគេនៅ មិនទាន់ដឹងថា  ជាអាវុធប្រភេទអ្វីនោះទេ  ដែលធ្វើអោយជនរង គ្រោះដេកដួលស្លាប់ នៅក្នុងថ្លុកឈាម ។

ក្រោយពីសមត្ថកិច្ចថៃ ចុះត្រួតពិនិត្យទៅលើកាមេរ៉ា សុវត្ថិភាព រួចមកទើបដឹងថា ខណៈដែលជនរងគ្រោះកំពុង អង្គុយដេកក្រាបនៅលើតុ  ក្នុងស្ថានីយ៍នោះ ត្រូវខ្មាន់កាំភ្លើង  បានដឹកម៉ូតូមកចតនៅពី ក្រោយប្រមាណ ២ ម៉ែត្រពីជនរងគ្រោះ  រួចជនសង្ស័យ បានដកកាំភ្លើងបាញ់ ចំក្បាលពីក្រោយតែម្តង  ព្រមទាំង បានឆក់យកកាបូបលុយ  រួចឡើងម៉ូតូជិះចេញទៅបាត់ ។

យោងតាមរូបភាព  នៃសកម្មភាពខាងលើ  នៅរសៀលថ្ងៃដដែល  សមត្ថកិច្ចថៃបានចាប់ ខ្លួនមុខសញ្ញានិង យកមកសាកសួរ ទើបដឹងថា ជនសង្ស័យរូបនេះ  គឺជាកូនប្រុសរបស់ តម្រួតថៃថែមទៀតផងដែរ ដោយជនសង្ស័យ រូបនេះមានឈ្មោះ សារ៉ូត វីផាត់សារី ហៅ បយ  ភេទប្រុស  អាយុ ២៣ ឆ្នាំ  ព្រមទាំងបានដកហូត កូនកាំបិតដងឈើ១ លុយចំនួន ៣ ១៨១ បាត  និង ម៉ូតូធ្វើសកម្មភាព ១ គ្រឿង ។

នៅចំពោះមុខសមត្ថកិច្ចថៃ  ជនសង្ស័យដែលជាខ្មាន់កាំភ្លើង  បានសារភាពថាកន្លង មកខ្លួនគឺជាអ្នក ញៀននឹងល្បែងភ្នាល់បាល់  ដោយពេលខ្លះខ្លួនក៏ បានទៅសុំលុយប្រពន្ធ  តែត្រូវប្រពន្ធស្តីអោយ  ព្រមទាំងបានពោលពាក្យថា « បើចង់បានលុយ  ទៅប្លន់គេទៅ » ។

ជនសង្ស័យរូប នេះបានបន្តថា  នៅល្ងាចមុនពេលកើតហេតុ  ខ្លួនក៏បានទៅលេង ល្បែងភ្នាល់បាល់ជាធម្មតា  ហើយក៏បានចាញ់អស់  និងជំពាក់គេប្រមាណចំនួន ៤ ០០០ បាតថែមទៀត  បន្ទាប់មកម្ចាស់លុយក៏បានទូរស័ព្ទ មកទារលុយញឹកពេក  ដែលជាការរំខានបំផុត  ទើបខ្លួនក៏បានចូលទៅ ក្នុងបន្ទប់លោកប៉ារបស់ខ្លួន  ដែលគាត់មានតួនាទីជាតម្រួត  ព្រមទាំងបានលួចយកកាំភ្លើងខ្លី  ដែលគាត់ទុក ចោលនៅលើក្បាលគ្រែ រួចក៏ជិះម៉ូតូចេញទៅក្រៅ ទាំងរំលងអាធ្រាត្រ ដើម្បីរកធ្វើសកម្មភាព ។

នៅពេលជិះទៅដល់ ស្ថានីយ៍ហ្គាសខាងលើ  ក៏បានឃើញកម្មករ ស្ថានីយ៍នៅម្នាក់ឯង  ទើបរូមគេបាន ពន្លត់ម៉ាសុីនម៉ូតូពីចម្ងាយ  រួចដើរដឹកទៅដល់ ពីក្រោយខ្នង ខណៈដែលកម្មកររូបនោះ កំពុងដេកលក់  ក្នុងឪកាសល្អ ខ្លួនក៏បានដកកាំភ្លើង បាញ់តំរង់ក្បាលពីក្រោយ  រួចចុះទៅឆក់យកកាបូបលុយ  ហើយបានជិះម៉ូតូ គេចចេញទៅទាំងយប់  ដោយក្នុងកាបូប មានលុយចំនួន ៣ ០០០ បាត  ខ្លួនក៏បានយកទៅ សងបំណុលគេទាំងយប់ លុះស្អែកឡើងក៏ត្រូវ ប៉ូលិសចាប់ខ្លួនតែម្តង ។

ក្រោយការចាប់ខ្លួន សមត្ថកិច្ចថៃបាន អះអាងថា  នឹងធ្វើការកោះហៅ ឪពុកមកសាកសួរបន្ត ទៀត  ទោះបីជា ឪពុកដែលជាតម្រួត មិនមានការពាក់ព័ន្ធ  និងមិនបានដឹងរឿងនេះក៏ដោយ  ក៏ប៉ុន្តែកាំភ្លើងខ្លីដែលជន សង្ស័យបានយកមក ធ្វើសកម្មភាពគឺជា កាំភ្លើងរបស់ ឪពុក  ដោយឡែកឃាតករ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសាលាដំបូងហើយ  ដើម្បីចាត់វិធាន ការតាមច្បាប់  រីឯសពពលករខ្មែរ ក៏កំពុងស្រាវជ្រាវ រកក្រុមគ្រួសារដើម្បី បញ្ជូនត្រឡប់មកស្រុក កំណើតវិញដែរ ៕ ដោយប្រម៉ាញ់ ជាយដែន ហៅ៩៥

You might like

Leave a Reply

Your email address will not be published. Required fields are marked *