រថយន្ត០២គ្រឿងបុកគ្នា ចំពេញទំហឹងសំណាងល្អ គ្មានអ្នករងរបួសនៅ ស្រុកកៀនស្វាយ

(ខេត្តកណ្តាល)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវជាតិលេខ១ កើតឡើងជាញឹកញ៉ាប់ និងអ្នកបើកបរ គួរមានការប្រុងប្រយ័ត្ន ផងជាក់ស្តែងនៅ ថ្ងៃអាទិត្យ ១២រោចខែ អាសាឍឆ្នាំកុរ ឯកស័ក ព.ស២៥ ៦៣ ត្រូវនិងថ្ងៃទី ២៨ខែកក្កដាឆ្នាំ២០១៩វេលាម៉ោង០១:៤៥ នាទី នៅចំនុចលើផ្លូវ ជាតិលេខ១ ក្នុងចន្លោះ គីឡូម៉ែត្រលេខ ១៩-២០ ភូមិគគីរឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាលនិង មានករណីចរាចរណ៍០១ បានកើតឡើងមាន រថយន្ត០២ គ្រឿងបុកគ្នាចំពេញទំហឹង សំណាងល្អគ្មានអ្នករងរបួស។

សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ខាងលើមាន រថយន្ត០១គ្រឿង ម៉ាក LEXUS  RX300 ព៌ណ ទឹកមាសប្រភេទ ទេសចរណ៍ពាក់ ផ្លាកលេខ ភ្នំពេញ 2F- 3923។

បើកបរដោយ ជនមិនស្គាល់ អត្តសញ្ញាណ បើកពីអ្នកលឿង ទៅភ្នំពេញ តាមផ្លូវជាតិលេខ១ លុះ ពេលបើកបរមកដល់ កន្លែងកើតហេតុខាង លើបានបុកជាមួយ រថយន្ត ០១គ្រឿងទៀត ម៉ាកម៉ាកSTERLING ពណ៌ស ប្រភេទសណ្តោង ពាក់ផ្លាកលេខ ភ្នំពេញ3D.6057  សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ4A- 1517 បើកបរដោយជន មិនស្គាល់អត្តសញ្ញាណ ដែលបើកមានទិសដៅផ្ទុយគ្នា បណ្តាលអោយ  ខូចធ្ងន់រថយន្តទាំង០២គ្រឿង។

ក្រោយពីកើតហេតុ សមត្ថកិច្ចចរាចរណ៍ ស្រុកកៀនស្វាយចុះធ្វើ ការវាស់វែងនិងយកទៅ រក្សាទុកនៅអធិការដ្នាននគរបាល ស្រុកកៀនស្វាយរង ចាំដោះស្រាយនៅពេលក្រោយ។

ដោយឡែកមាន ការខូចយ៉ាបផ្ទះ និងជណ្តើរផ្ទះរបស់ ប្រជាពលរដ្ឋនៅក្បែរនោះ។

បើតាមការ សន្និដ្ឋានៈរបស់សមត្ថកិច្ចថា ករណីនេះបណ្តាលមកពី រថយន្តម៉ាកLEXUS RX300 បើកខ្ជីខ្ជាមិនប្រុង ប្រយ័ត្នបើករំលោភ មកលើចំណែកផ្លូវនៃ យានយន្តមកពីទិសដៅផ្ទុយ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *