កម្លាំងនគរបាលខណ្ឌ ដង្កោចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀន និងឃាតខ្លួនជនសង្ស័យ ជនជាតិនីសេរីយ៉ា ចំនួន៣នាក់និង រឹបអូសបានគ្រឿងញៀន ២០គីឡូក្រាម

(ភ្នំពេញ)៖ កម្លាំងនគរបាលនៃ អធិការរដ្ឋាននគរបាល ខណ្ឌដង្កោ ដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ និងមានការសម្រប សម្រួលដោយលោក ស្រី កែវសុគន្ធា ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានី ភ្នំពេញបានចុះបង្ក្រាប ករណីជួញដូរ ខុសច្បាប់នូវសារ ធាតុញៀនមួយកន្លែង និងបានចំនួន២០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ ជាជនជាតិនីសេរីយ៉ា ចំនួន៣នាក់កាលពី យប់ថ្ងៃទី២៨ខែកក្កដាឆ្នាំ ២០១៩វេលាម៉ោង២០និង ០០នាទីត្រង់ ចំណុចផ្ទះសំណាក់ យីហោតូនីស្ថិតក្នុង ភូមិចំរើនផលសង្កាត់ ស្ទឹងមានជ័យ២ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ទាំង៣នាក់ដែល កម្លាំងជំនាញឃាត់ខ្លួន បានទី១ឈ្មោះ ម៉ាឌូកាចន អេសឈើប៊ូឌូ ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិនីសេរីយ៉ា មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទសំណាក់តូនី ស្ថិតក្នុងភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ ទី២ឈ្មោះ អ៊ូប៊ីអីស៊ី អីឈីកោឌី ណាកាឈីម័ររៀល ភេទប្រុសអាយុ២៥ ឆ្នាំជាជនជាតិនីសេរីយ៉ា មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញនិង ទី៣ឈ្មោះ DAVIS CANKWDO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ{នីសេរីយ៉ា }មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលបុរីពិភពថ្មីចំការដូង ភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

កម្លាំងជំនាញរឹបអូស បានវត្ថុតាងរួមមាន ម្សៅក្រាមព័ណសថ្លា សង្ស័យគ្រឿងញៀន ប្រភេទយ៉ាម៉ាទឹកកក មានចំនួន២១កញ្ចប់ ច្រកថង់ផ្លាស្ទីចព័ណ លឿងស្មើរនិង២០គីឡូក្រាម លិខិតឆ្លងដែន ចំនួន៣ក្បាល សាក់កាដូរប្រភេទ កាបូបស្ពាយចំនួន០២ ពណ៌ខ្មៅ០១ ពណ៌ខៀវ០១ ទូរស័ព្ទដៃចំនួន០៤ គ្រឿង (SAMSUNG S8+  ពណ៌ខ្មៅចំនួន០១,NOKIA ចុចពិលពណ៌ខ្មៅចំនួន ០១,NOKIA 3310  ពណ៌សចំនួន០១ ,SAMSUNG J7  ពណ៌ទឹក មាសចំនួន០១ )និងទី៥ឯកសារមួយចំនួន ។

បច្ចុប្បន្នជន សង្ស័យទាំង០៣នាក់ សមត្ថកិច្ចកំពុង តែធ្វេីការសាកសួរ នៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *