ថវិកា២៥ម៉ឺនដុល្លាបានមក ពីបុណ្យផ្កាប្រាក់ មហាសាមគ្គី លោកឧបនា យករដ្ឋមន្ត្រី កែគឹមយ៉ាន និងលោកជំទាវ ម៉ៅម៉ាល័យ យកមកជួសជុល ប្រាសាទបន្ទាយឆ្មារ

(ខេត្តបន្ទាយមានជ័យ)៖ ប្រាសាទបន្ទាយឆ្មារជា សំណង់ស្ថាបត្យកម្មដ៏ សំខាន់មួយនិងរចនាបថ បាយ័នបានកសាង ឡើងនៅចុងសតវត្សរ៍ទី ១២និងដើមសតវត្សរ៍ទី ១៣ ក្នុងរាជរបស់ព្រះបាទ ជ័យវរ្ម័នទី៧ គ.ស ១១៨១ គ.ស ១២១៨.ដើម្បីឧទ្ទិសដល់បុត្រ របស់ព្រះអង្គដែលបាន សោយទីវង្គតនៅពេល ធ្វើសង្រ្គាមជាមួយ ទ័ពចាម។

បច្ចុប្បន្នប្រាសាទបន្ទាយ ឆ្មារកំពុងប្រឈមនឹង ហានិភ័យខ្លាំង រចនាសម្ព័ន្ធរបស់ប្រាសាទ មួយចំនួនធំ បានដួលរំលំនិងធ្លាក់ បែកបាកស្ទើរអស់ទាំង ស្រុងដើម្បីលើកតម្លៃ និងទប់ស្កាត់ហានិភ័យ របស់ប្រាសាទ នេះនាយកដ្ឋានគាំទ្រ និងអភិរក្សសំណង់ បុរាណបានធ្វើការសង្គ្រោះ ទីតាំងកម្មវិធីមួយ ចំនួនដែល មានលោកជំទាវ ម៉ៅម៉ាល័យ កែគឹមយ៉ាន បានផ្ដល់ថវិកាសម្រាប់ ធ្វើការជួសជុល។

ដោយមានការខ្វះខាត ថវិកាក្នុងការកសាងខ្លាំង ទើបលោកឧប នាយករដ្ឋមន្ត្រី កែគឹមយ៉ាន ប្រធានអាជ្ញាជធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន លោកជំទាវ ម៉ៅម៉ាល័យ ប្រធានកិត្តិយ សមាគមនារីកម្ពុជា  សន្តិភាពនិងអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្ត មន្ត្រីរាជការ ពុទ្ធបរិស័ទជាច្រើន រយនាក់បាន មូលមតិគ្នាជា ឯកច្ឆ័នផ្តួចផ្តើមធ្វើ បុណ្យផ្កាប្រាក់មូល និធិមួយឡើងដើម្បី ប្រមូលថវិកាយកមក ទ្រទ្រង់ការងារអភិរក្ស និងជួសជុលប្រាសាទ បន្ទាយឆ្មារនេះឡើង វិញដើម្បីឲ្យមានសោភ័ណ ភាពកាន់តែប្រសើរ ស័ក្តិសមជាតំបន់ ទេសចរណ៍ វប្បធម៍ ទុកសម្រាប់ភ្ញៀវជាតិ អន្តរជាតិ ចូលមកទស្សនា និងជាកន្លែង ធ្វើពិធីផ្សេងៗផងដែរ។

កម្មវិធីបុណ្យថ្ងៃទី២៧ ខែកុម្ភះ ជួបជុំពុទ្ធបរិស័ទញាតិ មិត្តជិតឆ្ងាយក្រុងពលី និងមនស្សកាព្រះរតនត្រ័យ សមាទានសីលនិមន្ត ព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា នៅគេហដ្ឋានរបស់លោក ឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ាន លុះថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០២០នៅម៉ោង៨ព្រឹក ដង្ហែអង្គផ្កាប្រាក់ទៅ កាន់មូលនិធិជួសជុល ប្រាសាទបន្ទាយឆ្មា វេរអង្គផ្កាប្រាក់មូលនិ ធិនេះជាកិច្ច បង្ហើយបុណ្យ។

បើតាមប្រសាសន៍ របស់លោកឧបនា យករដ្ឋមន្ត្រី កែគឹមយ៉ាន បានមានប្រសាសន៍ ថាកន្លងមកក្រុម ការងារបានធ្វើ ការជួសជុលក្នុង ប្រាសាទបន្ទាយឆ្មារ ត្រង់ចំណុចរោងទង ខាងលិចផ្នែកខាងត្បូងត្រង់ ចំណុចរូបព្រះ លោកទេសបារ៉ាក់ដៃ ២២និង៣២ ឲ្យបានរូបរាងឡើងវិញ បន្ទាប់ពីការងារអភិ រក្សរោងទងខាងលិចផ្នែក ខាងត្បូងត្រូវបញ្ចប់ ។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថសម្រាប់ធ្វើការ និងជួសជុលរៀនហាល ខាងកើតប្រាសាទ បន្ទាយឆ្មារ ក្នុងគោលបំណង លើកតម្លៃនៃវប្បធម៌ ប្រវត្តិសាស្ត្រស្ថាបត្យ កម្មប្រសាទនិងសម្រាប់ ប្រាសាទផ្សេងៗ ព្រមទាំងដើម្បីទាក់ ទាញភ្ញៀវទេសចរឲ្យមក កម្សាន្តទស្សនាប្រាសាទ កាន់តែច្រើននាពេល អនាគតដែលជាផ្នែក មួយជួយកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពល រដ្ឋនៅក្នុងតំបន់ជុំវិញ ប្រាសាទការអភិរក្ស និងជួសជុលត្រូវបាន អនុវត្តឡើងចាបើពី ថ្ងៃនេះតទៅផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *