កូនសម្លាប់ម្តាយនៅខេត្តឈៀងរ៉ាយ ញាត់ចូលធុងទឹកកក ដោយសារម្តាយដឹងរឿងអាស្រូវរបស់ខ្លួន

(ប្រទេសថៃ)៖ ស្ត្រីដែលជាជនជាតិថៃម្នាក់ ត្រូវបានកូនតិរិច្ឆាន សម្លាប់យ៉ាងឃោរឃៅ ជាទីបំផុតដោយ ភ្លាស់សាច់ដាក់ក្លាសេ ក្នុងធុងទឹកកកបន្ទាប់ ពីស្ត្រីដែលត្រូវជា ម្តាយរូបនេះបានដឹងរឿង អាស្រូវរបស់ កូនប្រុសនោះហើយ មានបំណងថានឹង ទៅប្តឹងតម្រួតអោយ ធ្វើការតាមផ្លូវច្បាប់ ។

យោងតាមការ ផ្សាយរបស់គេហទំព័រ ថៃរ៉ាត់ កាលពីម្សិលម៉ិញ បានបញ្ជាក់ថានៅ ថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២០តម្រួតថៃ  នៃអធិការដ្ឋានស្រុក វៀងប៉ាប៉ៅក្នុងខេត្ត ឈៀងរ៉ាយបាន ទទួលព័ត៌មានថា មានការប្រទះឃើញសាច់ មនុស្សដែលត្រូវ បានគេភ្លាស់ដាក់ ចូលក្លាសេក្នុងធុងទឹកកក ចំនួន២ស្ថិតក្នុងផ្ទះផ្ទាល់ដី មួយកន្លែងលេខ ៤៧៦/១ក្នុងភូមិ១ ឃុំវៀងស្រុកវៀងប៉ាប៉ៅ ខេត្តឈៀងរ៉ាយ ប្រទេសថៃ ។

ក្រោយពីបានទទួល ព័ត៌មាននេះភ្លាមក្រុម តម្រួតថៃបានចេញ ប្រតិបត្តិការទៅកាន់ ចំណុចខាងលើ  ដោយបានសង្គេត ឃើញថាធុង ទឹកកកទាំង ២ត្រូវបានគេដាក់ នៅខាងក្រោយផ្ទះដោយ ក្នុងនោះមាន សាច់មនុស្សជាច្រើន ដុំដែលត្រូវបាន គេភ្លាស់យ៉ាងស្អាត ដាក់តម្រៀបក្នុងបាត ធុងនិងមានដាក់ទឹកកក ពីលើយ៉ាងត្រឹមត្រូវ។

ភ្លាមៗ ក្រោយពីបាន ស្រាវជ្រាវតាមរយៈ អាជ្ញាធរឃុំដែលបាន ផ្តល់ព័ត៌មានទើបដឹងថា មនុស្សដែលត្រូវ គេសម្លាប់នោះ មានឈ្មោះអរុណី ឆុនសាប់ ភេទស្រីអាយុ៥៦ ឆ្នាំរស់នៅទីតាំងកើត ហេតុខាងលើ ឯឃាតករ គឺជាកូនប្រុសបង្កើត ដែលមានឈ្មោះ ភាគិនមហាសាប់ អាយុ៣៤ឆ្នាំមានតួនាទី ជាជំនួយ ការឃុំនៅក្នុង តំបន់កើតហេតុ ថែមទៀតផង ។

ក្រោយពីសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូប នេះបានចូលខ្លួនទៅ សារភាពនៅ ចំពោះមុខអាជ្ញាធរឃុំ ដែលជាកន្លែង ធ្វើការរបស់គេ ។

នៅចំពោះមុខតម្រួត ឃាតកររូបនេះ បានសារភាពថាខ្លួនពិតជា បានសម្លាប់ម្តាយបង្កើត របស់ខ្លួនយ៉ាងពិតប្រាកដ ដោយសារតែម្តាយបាន ដឹងរឿងអាស្រូវរបស់ ខ្លួនហើយគម្រាមថា នឹងទៅប្តឹងសមត្ថកិច្ច ទើបទ្រាំមិនបានខ្លួន ក៏សម្រេចចិត្តសម្លាប់ តែម្តងដោយ បានភ្លាស់សាច់ ដាក់ក្លាសេក្នុងធុង ទឹកកកចំនួន២នៅ ខាងក្រោយផ្ទះ ចំណែកឆ្អឹង និងក្បាលខ្លួនបាន យកទៅកប់ដីនៅឯ ជាយព្រៃខាង ក្រោយភូមិជិតផ្លូវ ទៅសាយប្រាង។

ឃាតករបាន សារភាពបន្តថា  រឿងអាស្រូវដែល ម្តាយបានដឹងនោះ គឺរឿងដែលខ្លួន បានទាក់ទងរួមមេត្រី ជាមួយនឹងកូនស្រី បង្កើតរបស់ខ្លួនដែល ទើបតែមានអាយុ១៥ឆ្នាំ ហើយត្រូវបានម្តាយ ដឹងដោយសារតែ ខ្លាចបែកការណ៍ ផងនិងខ្លាចម្តាយ ទៅប្តឹងតម្រួតផងខ្លួន ក៏រកវិធីសម្លាប់ម្តាយតែម្តង ។

បច្ចុប្បន្នក្រោយពី បានឃាត់ខ្លួនរួចមក សមត្ថកិច្ចថៃកំពុង អោយឃាតកររូបនេះ នាំទៅគាស់យកឆ្អឹងនិង ក្បាលរបស់ម្តាយ មកពិនិត្យ ហើយក៏នឹងត្រូវនាំ ខ្លួនកូនស្រីរួមជាមួយ និងគ្រួសារទាំងមូល ទៅស្ថានីយ៍តម្រួត ដើម្បីសាកសួរផង ដែរជុំវិញរឿងអាស្រូវ ដែលជាដើមចម រហូតឈានដល់ការ សម្លាប់ម្តាយបែបនេះ ៕ ដោយលោក មួនរិទ្ធីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *