(ខេត្តបាត់ដំបង)៖ ប្រជាពលរដ្ឋនាំគ្នាមានការ ងឿយឆ្ងល់យ៉ាងខ្លាំង ខណៈពេលដែលទី ស្នាក់ការសន្តិសុខ លេខ៥១២របស់ កម្លាំងកងរាជអាវុធ ហត្ថប្រចាំក្នុងភូមិសាស្ត្រ ភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅ លូន ខេត្តបាត់ដំបងគ្មាន អ្នកប្រចាំការសូម្បី តែមួយនាក់ ក៏គ្មានដែរ។
បើយោងតាមសេចក្តី រាយពីប្រជាពលរដ្ឋរស់ នៅក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន បានអោយដឹងថា ទីស្នាក់សន្តិសុខ ៥១២របស់កម្លាំង កងរាជអាវុធហត្ថ ប្រចាំភូមិសាស្ត្រខាង លើនេះគឺ មានការផ្លាស់មេប៉ុស្តិ៍ ចំនួន៣លើកផងដែ រហើយកន្លងមក មេម៉ុស្តិ៍មុនៗគឺមាន កម្លាំងអាវុធហត្ថប្រចាំការ ប៉ុស្តិ៍ខាងលើនេះ មិនចេះដាច់ឡើយ តែបច្ចុប្បន្ននេះ មេប៉ុស្តិ៍ឡើងមក ក្រោយនេះគឺមានរយះពេល ជាង១ឆ្នាំមកហើយបែរ ជាគ្មានកម្លាំងអាវុធហត្ថ ម្នាក់ប្រចាំការនៅ ទីស្នាក់ទៅវិញ មិដោយនដឹងមាន មូលហេតុអ្វីឡើយ។
ប្រភពពីប្រជាពលរដ្ឋ ដ៏ដែលបានអោយដឹ ងបន្តរទៀតថាបច្ចុប្បន្ននេះ ពួកគាត់មានក្តីព្រួយ បារម្មណ៍ យ៉ាងខ្លាំងខណៈ ពេលដែលពួកគាត់ មានអាសន្នឬ ចងមកប្តឹងកម្លាំង កងរាជអាវុធដែលមានទី ស្នាក់ការសន្តិសុខនៅ ក្បែរលំនៅពួកគាត់ បែរជាគ្មានអ្នក ប្រចាំការបែបនេះ តើអោយពួកគាត់រំពឹងអ្វី។
ចំណែកលោក វរសេនីយ៍ត្រី លាងសុខលី មេប៉ុស្តិ៍នៃទីស្នាក់ការ សន្តិសុខ៥១២ ហើយក៏ជាមេបញ្ជាការ រងស្រុកសំពៅលូន បានប្រាប់អ្នកព័ត៌មាន យើងតាមទូរស័ព្ទ ថាទីស្នាក់ការសន្តិ សុខ៥១២ របស់លោកពិត ជាគ្មានអ្នកប្រចាំ ស្នាក់ការមែនព្រោះ តែកម្លាំងមានការ ខ្វះខាតហើយលោក ក៏បានរាយការ ទៅថ្នាក់លើ ដើម្បីស្នើរសុំកម្លាំង បន្ថែមដើម្បីអោយ មានប្រចាំការដូចមុនៗ តែបច្ចុប្បន្ននេះគឺមិន ទាន់ដឹងថាកម្លាំងត្រូវ បញ្ជូនមកប្រចាំការ នៅស្នាក់ការ ថ្ងៃណានោះដែរ។
លោកលាងសុខលី មេប៉ុស្តិ៍បានប្រាប់ អោយដឹងបន្ថែម ទៀតបច្ចុប្បន្ននៅ ស្នាក់គឺមានតែលោក ម្នាក់ឯងតែប៉ុណ្ណោះ នៅពេលដែលប្រជាពលរដ្ឋ ត្រូវការរឺប្តឹងអ្វីគឺតេមក រករូបលោកហើយ លោកក៏បានរាយ ការណ៍ទៅ ថ្នាក់ស្រុកដើម្បី សុំបន្ថែមកម្លាំង មកជួយអន្តរាគមន៍ ជូនប្រជាពលរដ្ឋ។
ចមណែកឯលោក វរសេនីយ៍ទោរ គឹមវាសនា មេបញ្ជារការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកសំពៅលូន បានប្រាប់អ្នក យកព័ត៌មានយើង តាមទូរស័ព្ទថាពាក់ ព័ន្ធស្នាក់ការសន្តិសុខ ៥១២ប្រចាំភូមិសាស្ត្រាអូរ ល្វាឃុំជ្រៃសីមាថាខ្វះ កម្លាំងប្រចាំនោះលោក ពិតជាបានដឹងរឿង នេះដែរតែខាងលោក មិនអាចចាត់ កម្លាំងបុគ្គលិករបស់ កងរាជអាវុធស្រុកអោយ មកប្រចាំការនៅស្នាក់ ការសន្តិសុខ៥១២នោះបានទេ ទល់តែខាងខេត្ត ទេទើបអាចចាត់បុគ្គលិក មកប្រចាំការនៅ ទីនោះបាន។
លោកវរសេនីយ៍ទោរ គឹមវាសនា បានប្រាប់បន្តរទៀត ថាស្នាក់ការសន្តិសុខ ៥១២គឺចំណុះ អោយស្រុកសំពៅលូន បើមានការអ្វីក្នុងមូលដ្ឋាន ត្រូវរាយការណ៍មក អាវុធហត្ថស្រុកដើម្បី អោយខាងស្រុកបាន ដឹងនិងចាត់កម្លាំង ចុះទៅអន្តរាគម៍។
ជុំវិញករណីទីស្នាក់ ការសន្តិសុខ៥១២ គ្មានកម្លាំងអាវុធហត្ថ ប្រចាំការដូចមុននោះ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពី លោកឧត្តមសេនីយ៍ត្រី មាសសុវណ្ណ មេបញ្ជាការកងរាជ អាវុហត្ថខេត្តបាត់ដំបង បាននោះទេដោយគ្មាន លេខទំនាក់ទំនង ទោះជាយ៉ាងណាអង្គ ភាពសារព័ត៌មានយើង រងចាំការបកស្រាយ ពីលោកឧត្តសេនីយ៍ត្រី មាសសុវណ្ណ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបាត់ដំបង រាល់ម៉ោងធ្វើការ។
ពាក់ព័ន្ធជុំវិញទីស្នាក់ការ សន្តិសុខ៥១២ ប្រចាំភូមិសាស្ត្រអូរល្វា ឃុំជ្រៃសីមាស្រុក សំពៅលូនខេត្តបាត់ ដំបងប្រជាពល រដ្ឋអំពាវនាវដល់ លោកនាយឧត្តមឧត្តម សេនីយ៍សៅសុខា អគ្គមេបញ្ជាការ រងនៃកងយោធពល ខេមរភូមិន្ទនិង ជាមេបញ្ជារការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេសមេត្តា ពិនិត្យមើលទីស្នាក់ ការសន្តិសុខ៥១២ ក្នុងភូមិសាស្ត្រ ខាងលើគ្មានកម្លាំងអាវុធ ហត្ថប្រចាំការនោះ ឡើយបើនៅតែគ្មាន បែបនេះទៀ តើពួកគាត់រំពឹង អ្វីបើមានទីស្នាក់ សន្តិសុខហើយនោះ បែរជាគ្មានកម្លាំង នៅប្រចាំទៅវិញ??។ ដោយលោកមុតចិត្រា