(ប្រទេសថៃ)៖ ស្ត្រីម្នាក់ដែលមាន ដើមកំណើតនៅ ក្នុងខេត្តកំពង់ធំ ហើយបានចូលទៅបម្រើ ការងារនៅក្នុង ប្រទេសថៃបាន សម្រាលកូននៅលើ រថយន្តក្នុងទឹកដី ខេត្តស្រះកែវប្រកបដោយ ភាពសុខសាន្តបន្ទាប់ ពីស្ត្រីរូបនេះពរពោះ គ្រប់ខែហើយបាន ធ្វើដំណើរវិលចូលទឹក ដីកម្ពុជាវិញក្នុងគោល បំណងមកសម្រាល កូននៅក្នុងស្រុក សំពៅលូន។
យោងតាមការផ្សាយរបស់ គេហទំព័រ ៧៧ ខាវឌិតនៅក្នុងប្រទេស ថៃបានបញ្ជាក់ថា ហេតុការណ៍ដែល ធ្វើអោយមានការ ភ្ញាល់ផ្អើលនេះបានកើត ឡើងកាលពីវេលាម៉ោង ៧ និង ៤០នាទីព្រឹកថ្ងៃទី២៩ខែកុម្ភៈឆ្នាំ ២០២០ ត្រង់បរិវេណក្បែ ច្រកអន្តរជាតិ ខៅឌិនស្ថិតក្នុងឃុំ ខ្លងហាតស្រុកខ្លងហាត ខេត្តស្រះកែវប្រទេសថៃ។
គេហទំព័រដដែល ដែលបានសរសេរថា នៅក្នុងហេតុការណ៍ នោះគេសង្គេតឃើញមាន រថយន្តមួយគ្រឿងម៉ាកហ្វត ពាក់ស្លាកលេខ ស្រះកែវ ៧០១៨បានឈប់ សំចតក្បែបរិវេណច្រក អន្តរជាតិដោយ មាននារីយោធាថៃ ជួយជ្រោមជ្រែងផង ដែរបន្ទាប់ពីយោធាទាំង នោះដឹងថាមាននារីម្នាក់ ដែលជាពល ករខ្មែរមានអការៈឈឺពោះខ្លាំងត្រៀមនឹង សម្រាលកូននៅលើ រថយន្តនោះទៅហើយ ។
នៅទីបំផុតការជ្រោមជ្រែង ពីសំណាក់នារីយោធា ថៃក៏បានសម្រេចដោយ ជោគជ័យទើបបាន បញ្ជូនបន្តទៅអោយ ក្រុមគ្រូពេទ្យដោយ ពលកររូបនោះមាន ឈ្មោះអែនសុខថា អាយុ២៦ ឆ្នាំ មានស្រុក កំណើតនៅក្នុង ខេត្តកំពង់ធំដោយ បានចូលទៅបម្រើការ ងារនៅក្នុងចម្ការមៀន ស្ថិតក្នុងឃុំតាឡាំងណៃ ស្រុកវាំងណាំយិន ខេត្តស្រះកែវ ។
លុះនៅពេលដែលរូប នាងមានទម្ងន់គ្រប់ខែ ក៏បានពឹងពាក់អោយ ថៅកែជួយយករថយន្ត ជូននាងឆ្លង ចូលទៅកាន់ស្រុក សំពៅលូនក្នុងគោល បំណងសម្រាល កូននៅទីនោះព្រោះតម្លៃ ពេទ្យអាចធូរថ្លៃជាងនៅថៃ ប៉ុន្តែជាចៃដន្យ ទើបតែធ្វើដំណើរមក ដល់ក្បែច្រកអន្តរជាតិ ខៅឌិននាងក៏បានសម្រាល នៅលើរថយន្តនោះតែ ម្តងដោយមានការជួយ ជ្រុំជ្រែងពីសំណាក់នារី យោធាថៃផងដែរ។
ដោយឡែកនារីម្នាក់ដែល មាននាទីជាទាហាន ថៃនៅក្នុងវរការពារព្រំដែន លេខ១៣ប្រចាំច្រកអន្តរជាតិ ខៅឌិនបាននិយាយ ថាដំបូងឡើយនាង ការអារម្មណ៍ថាព្រួយ ដែរប៉ុន្តែដោយសារ តែកន្លងមកពួកនាង ធ្លាប់បានចូលរៀន វគ្គសិក្សាក្នុងការជួយ សង្គ្រោះនារីដែលឆ្លង ទន្លេទើបនាងខិតខំ ប្រឹងប្រែងជួយរហូត បានជោគជ័យ បន្ទាប់ពីបានឃើញ ទាំងម្តាយក៏ដូចជា កូនស្រីមានសុខភាពល្អ ទាំងអស់គ្នាបែបនេះដោយ បច្ចុប្បន្ននារីដែលជា ពលករខ្មែរត្រូវបាន ភាគីថៃបញ្ជូនដល់ ក្នុងមន្ទីរពេទ្យ បង្អែកស្រុក សំពៅលូនហើយ ៕