ជនសង្ស័យម្នាក់ត្រូវ បានកម្លាំងនគរបាល ក្រុងសំរោងឃាត់ខ្លួន ករណីចែកចាយ គ្រឿងញៀន

(ខេត្តឧត្តរមានជ័យ)៖ កម្លាំងនគរបាល ប្រឆាំងបទល្មើស គ្រឿងញៀននៃ អធិការរដ្ឋាននគរបាល ក្រុងសំរោង សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល អូរស្មាច់ដឹកនាំលោក វរសេនីយ៍ត្រី អ៊ូច ម៉ៅ អធិការរងក្រោម ការបញ្ជាររបស់ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការក្រុងសំរោង នបានចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួន១នាក់កាលពី យប់ថ្ងៃទី២៩ខែកក្កដាឆ្នាំ ២០១៩វេលាម៉ោង ៨និង៤០នាទីនៅ ចំណុចផ្លូវលេខ០៤ស្ថិត ក្នុងភូមិដើមជ្រៃសង្កាត់ អូរស្មាច់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនសង្ស័យដែលកម្លាំង ជំនាញឃាត់ខ្លួនមាន ឈ្មោះ ចាន់ សារុំ ហៅ ម៉ៅ ភេទស្រីអាយុ៤៣ឆ្នាំ ជនជាតិរស់នៅក្នុង ភូមិសំរោងសែនជ័យ២ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តបន្ទាយមានជ័យ។

នៅក្នុងកិច្ចប្រតិបត្តិការ ចុះបង្ក្រាបករណីគ្រឿងញៀន ខាងលើនេះកម្លាំងជំនាញ បានដកហូតបានវត្ថុ តាងរួមមានម្សៅ ក្រាមព៌ណសសង្ស័យ គ្រឿងញៀនប្រភេទ មេតំហ្វេតាមីនice ម៉ាទឹកកកចំនួន២៣ កញ្ចប់ស្មើរនិង ៨៥.០៩ក្រាម។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវ បានកម្លាំងជំនាញនៃ អធិការដ្ឋានក្រុងសំរោង ក្រោយពីការសាកសួរ និងបានកសាង សុំនុំរឿងបញ្ជូនទៅ កាន់ស្នងការនគរបាល ខេត្តឧត្តរមានជ័យ ដើម្បីចាត់ការ ទៅតាមនិតិវិធីច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *