លោកង៉ោមេងជ្រួនចូលរួមបើកកិច្ចប្រជុំពិគ្រោះយោបល់ការអនុវត្តគម្រោងគាំទ្រនិរន្ទរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករនិងពាណិជ្ជរូបនីយកម្មក សិកម្ម

(ខេត្តបន្ទាយមានជ័យ)៖ លោកង៉ោមេងជ្រួន អភិបាលរងខេត្តតំណាង លោកអ៊ុំរាត្រីអភិបាល ខេត្តបន្ទាយមានជ័យ បានចូលរួមបើក កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការអនុវត្តគម្រោង គាំទ្រនិរន្តភាពហេដ្ឋា រចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជ រូបនីយកម្មកសិកម្ម ឆ្នាំ២០២០ថានៅ ក្នុងកិច្ចប្រជុំ ពិភាក្សាការងារ នេះគឺដើម្បីរួមគ្នា កំណត់តំបន់ប៉ូល សេដ្ឋកិច្ចនិងពិនិត្យរក តម្រូវការហេដ្ឋា រចនាសម្ព័ន្ធជនបទ ប្រភេទក្រាលកៅស៊ូ ចាក់បេតុង ផ្លូវក្រោយក្រហម ឲ្យបានដល់ផ្សារសហគមន៍ ក្នុងនោះមានស្តារស្រះ និងប្រឡាយបុកអណ្តូង ដោយមានការចូល រួមព័ត៌មានសំបន់គោល ដៅរបស់គម្រោង AIMS និង ASSPIRE ក្នុងការកំណត់ អាទិភាពតម្រូវការ ឯកភាពលើគម្រោង ខ្សែផ្លូវដែលមាននៅ ក្នុងបញ្ជីសារពើរភ័ណ្ឌ មានដូចជា ផ្លូវជនបទ ដែលមានអ្នកចូល រួមលោកជាយុទ្ធា រុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ មន្ត្រីរាជការ មន្ត្រីរអភិវឌ្ឍន៍ជនបទ អ្នកពាក់ព័ន្ធជាច្រើន ទៀតនៅព្រឹក ថ្ងៃទី ២ ខែមិនា ឆ្នាំ២០២០ នៅក្នុងសាលប្រជុំ មន្ទីរអភិវឌ្ឍន៍ ជនបទខេត្ត ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងកិច្ចប្រជុំនោះជាយុទ្ធារុណ បានមានប្រសាសន៍ ថាគម្រោងគាំទ្រនិរន្តរ ភាពហេដ្ឋារចនាសម្ព័ន្ធ ជនបទដើម្បីទីផ្សារ កសិករនិងពាណិជ្ជរូប នីយកម្មកសិកម្មSAAMBAT ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបតាម តម្រូវការនៃការអភិវឌ្ឍ វិស័យកសិកម្មវាមានសារះ សំខាន់ណាស់សម្រាប់ ប្រជាកសិករ ខេត្តបន្ទាយមានជ័យ ដើម្បីឆ្លើយតបតាម តម្រូវការនៃការអភិវឌ្ឍ វិ ស័យកសិកម្មនិង ពាណិជ្ជកម្មដែល ជាវិស័យអតិភាព នៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា។

ជាយុទ្ធារុណ បានបញ្ជាក់ឲ្យដឹង ទៀតថាគម្រោង AIMS និង ASSPIRE ក្នុងការកំណត់ អាទិភាពនេះ តម្រូវការឯកភាព លើគម្រោងខ្សែផ្លូវដែល មាននៅក្នុងបញ្ជីសារពើរភ័ណ្ឌ មានដូចជា ផ្លូវដែលមាននៅក្នុង បញ្ជីសារពើភ័ណ្ឌផ្លូវជនបទ វាមានសារះសំខាន់ ណាស់ដល់ប្រជា កសិករដែកខិតខំធ្វើ កសិកម្មខ្នាតតូចនាំទៅលក់ នៅទីផ្សារបានយ៉ាងងាយ។

សមិទ្ធិផលជាច្រើន ដែលបានមកនេះ សុទ្ធសឹងតែជា កម្លាំងញើសឈាម និងការខិតខំប្រឹង ប្រែងរបស់ ប្រជាកសិករមន្ត្រីរាជការ និងដៃគូអភិវឌ្ឍ នានារបស់យើងរួមគ្នា គាំទ្ររួមគ្នាកសាង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្តារប្រទេស មួយនេះឲ្យចេញពីភាព ក្រីក្រដោយសារកត្តា សន្តិភាពជាតម្លៃមួយ ដែលមិនអាចឲ្យ ជនណាមួយកាត់ ថ្លៃបាន ទោះក្នុងកាលៈ ទេសៈណាក៏ដោយ។

ក្នុងកិច្ចប្រជុំនោះ លោកង៉ោម៉េងជ្រួនបាន មានប្រសាសន៍បន្តថាការ អនុវត្តគម្រោងគាំទ្រ ពីរន្ទរភាពហេដ្ឋា រចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជរូបនី យកម្មកសិកម្មខេត្ត បន្ទាយមានជ័យនេះ លោកសង្ឃឹម ជឿជាក់យ៉ាងមាំថាលោក លោកស្រី ប្រធានមន្ទីរ ពាក់ព័ន្ធ ទាំងអស់នឹងយក ចិត្តទុកដាក់ពិភាក្សាគ្នា ដើម្បីប្រមូលការ កំណត់តំបន់ប៉ូល សេដ្ឋកិច្ចនិងតម្រូវ ការហេដ្ឋាចនាសម្ព័ន្ធ ជនបទដើម្បីឲ្យ មានការអនុវត្ត គម្រោងទទួល បានជោគជ័យ និងប្រកបដោយនិរន្តរ ភាពនិងការទូលរួម ចំណែកកាត់ បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ នៅតាមជនបទ។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាសម្រាប់ រយៈពេល៥ឆ្នាំខាងមុខ ក្រសួងបានកំណត់ កម្មវិធីអាទិភាពចំនួន៤ រួមមានការ អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស ការអភិវឌ្ឍនហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់ សហគមន៍ជនបទ សកម្មភាពសេដ្ឋកិច្ចជនបទ។

លោកក៏បានបញ្ជាក់ អំពីភាពរីកចម្រើន នៃវិស័យអភិវឌ្ឍជនបទ ដោយបានលើកបង្ហាញ ពីសមិទ្ធផលចម្បងៗ ដែលក្រសួងសម្រេច បានដោយផ្អែក តាមយុទ្ធសាស្ត្រ ដែលមានកក្តា រួមផ្សំជាច្រើន សហការគាំទ្រពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា។

លោកបានសុំឲ្យ មានការចូលរួមគាំទ្រ និងអនុវត្តឲ្យបាន សកម្មបន្តទៀត នូវគោលនយោ បាយសំខាន់ៗលើវិស័យ អភិវឌ្ឍន៍ជនបទ និងទិសដៅការងារសំខាន់ៗ ឲ្យទៅជាចលនា រួមដ៏ខ្លាំងក្លា សំដៅសម្រេចឲ្យ បានជាផ្លែផ្កាបន្តទៀត សម្រាប់ឧត្តមប្រយោជន៍ របស់ជាតិយើង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *