(ខេត្តបន្ទាយមានជ័យ)៖លោកអ៊ុំរាត្រីអភិបាល ខេត្តបន្ទាយមានជ័យបាន មានប្រសាសន៍ក្នុងពីធី ចែកប័ណ្ណបេឡាជាតិ របបសង្គម សន្តិសុខ សង្គម ២១០ប័ណ្ណជូនដល់ គ្រួសារពលី និងគ្រួសារក្រី ក្រមកពីក្រុងសិរីសោភ័ណ ចំនួនជាង២០០នាក់ថា ប័ណ្ណបេឡាជាតិរបបសង្គម សន្តិសុខ សង្គម និងប័ណ្ណមូលនិធិសម ធម៍សុខាភិបាល អ្នកមានសៀវភៅ របបឧបត្ថម្ភគោល នយោបាយប្រចាំខែ ចំពោះជនពលី មរណៈនេះវាមានសារៈ សំខាន់ណាស់សំរាប់ គ្រួសារពលី និងគ្រួសារក្រីក្រ ពេលមានជម្ងឺសំរាប់ យកប័ណ្ណនេះទៅពិនិត្យ និងព្យាបាលជម្ងឺនៅ មណ្ឌលសុខភាពរដ្ឋ នៅល្ងាច ថ្ងៃទី២ ខែមិនា ឆ្នាំ២០២០ នៅក្នុងបរិវេន សាលាក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានអ្នកចូលរួម លោកហ៊ឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជនយុវ និតិសម្បទាខេត្ត បន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ ជាច្រើននាក់ទៀត។
ក្នុងកិច្ចប្រជុំ នោះលោក ឃុន វុទ្ធីបានមាន ប្រសាសន៌ថា គ្រួសារពលី និងគ្រួសារក្រីក្រ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាច ក្រកម្ពុជានិងជា ប្រធានសមាអភិតៈយុទ្ធ ជនកម្ពុជាផងនោះ កន្លងមកសម្តេចតែង តែយកចិត្តទុកដាក់ដល់ គ្រួសារពលីគ្រួសារក្រីក្រ ផ្តល់ទាំង គ្រឿងឧបភោគនិង បរិភោគទៀតផង។
សម្តេចបានខិតខំយកចិត្តទុកដាកើលើវិស័យសុខុមាលមនុស្សចាស់ វិស័យយុវនីតិសម្បទា វិស័យសុខុមាលភាពសង្គម វិស័យសុខុមាលភាពកុមារបានយ៉ាងល្អ ការបង្កើតសមាអភិតៈយុទ្ធជនកម្ពុជាបង្កើតឡើងវាមានសារៈសំខាន់ណាស់ក្នុងវិស័យមនុស្សធម៌សំរាប់ឆ្លើយតបសង្គ្រោះបន្ទាន់ដល់គ្រប់គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្យេងៗដូចជាជួយដល់គ្រួសារក្រីក្រប្រជាពលរដ្ឋមានការខ្វះខាត ក្នុងគ្រាមានអាសន្ន ផលវិបាកនៃគ្រោះមហត្តរាយ អ្នកផ្ទុកមេ រោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាឥតទីពឹងជាដើមផងដែរ។
ក្នុងលោកអ៊ុំរាត្រីបាន មានប្រសាសន៍បន្ត ថាកម្មវិធីឧបត្ថម្ភប្រាក់ ជូនដល់ស្ត្រីមានផ្ទៃពោះ និងកូនមានអាយុ ២ឆ្នាំបើគ្រួសារនោះ មានប័ណ្ណសមធម៍ រឺប័ណ្ណអាទិភាពពី ក្រសួងសុខាភិបាលបាន ធ្វើការឧបត្ថម្ភ សាច់ប្រាក់ជូនដល់ ស្ត្រីមានផ្ទៃពោះនិងកូន មានអាយុ២ឆ្នាំនៃគ្រួសារ មានប័ណ្ណសមធម៍ រឺប័ណ្ណអាទិភាព។
យោងតាមការប្រកាស របស់អន្តរក្រសួង លេខ៥២៤ សហវ ,ប្រក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថ និងក្រសួងសុខាភិ បាលលក្ខខ័ណ្ឌនៃការ ឧបត្ថម្ភប្រាក់ដល់ ស្ត្រីមានផ្ទៃពោះ និងកូនអាយុ២ឆ្នាំ ត្រូវមានប័ណ្ណសមធម៍ ឬប័ណ្ណអាទិភាពត្រូវ អនុវត្តតាមយន្តការ ត្រូវមានឧបករណ៍ វាយតំលៃសម្រាប់ ប្រជាពលរដ្ឋក្រី ក្រ នៅតាមមន្ទីរពេទ្យ បង្អែកក្នុងនោះគណះ កម្មាធិការ កំណត់ អត្តសញ្ញាណ ស្ត្រីក្រីក្រ មានផ្ទៃពោះរបស់ មណ្ឌលសុខភាពចាត់ តាំងដោយប្រធានកា រិយាល័យសុខា ភិបាលស្រុកប្រតិបត្តិ ដែលមានសមាស ភាពចូលរួមយ៉ាងតិច ចំនួន៣នាក់និងមន្ត្រី ក្រោមឪវ៉ាទចំនួន២រូបដែរ។
លោកអ៊ុំរាត្រីបាន បញ្ជាក់ទៀតថា ដើម្បីកែលំអររាល់ចំណុច ខ្វះខាតរបស់លោក វេជ្ជបណ្ឌិត និងលោកគ្រូពេទ្យទាំង អស់ក្នុងការផ្តល់ សេវាវិជ្ជាជីវៈសុខា ភិបាលឲ្យកាន់តែមាន គុណភាពនិងប្រសិទ្ធ ភាពដើម្បីធ្វើ ឲ្យសុខភាពប្រជាពល រដ្ឋឲ្យកាន់តែប្រសើរ ឡើងដើម្បីរួមចំណែកកាត់ បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋផង ដែរចុងបញ្ចប់កម្ម ពិធីលោកអ៊ុំរាត្រី បានចែកវត្ថុអនុស្សារីយ៍ ដល់គ្រួសារពលី និងគ្រួសារក្រីក្រ ចំនួនជាង២០០នាក់ ក្នុង១នាក់ៗទទួលបាន ទឹកស៊ីអ៊ីវ ទឹកត្រី ១២ដក ខ្លាញ់១ដប ម៉ុង១ កន្ទេល១ ផួយ១ មី១កេះ អង្ករ២៥គីឡូ ក្រាមនិងថវិកា ១០០.០០រៀល៕