(ខេត្តកំពត)៖ ប្រធានក្រុមការងារ គណបក្សចុះ មូលដ្ឋានក្រុងកំពត បានបញ្ជាក់ថា ការគ្រប់គ្រងសមា ជិកបក្សគ្រប់ លំដាប់ថ្នាក់បានរឹងមាំ គឺជាចំណុចខ្លាំងនៃ ការរក្សាសំឡេង សន្លឹកឆ្នោតគាំទ្រឈាន យកជ័យជម្នះជូនដល់ គណបក្សសម្រាប់ លើការបោះឆ្នោតនៅឆ្នាំ ២០២២-២០២៣ នាពេលខាងមុខ។
ការលើកឡើងបែប នេះជាប្រសាសន៍របស់ លោក សោម ចិន សមាជិកគណៈកម្មា ធិការកណ្តាលគណ បក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារគណបក្ស ប្រជាជន ចុះមូលដ្ឋានក្រុងកំពត នៅក្នុងពិធីប្រជុំផ្ស ព្វផ្សាយខ្លឹមសារគណៈ កម្មាធិការកណ្ដាល គណបក្សប្រជាជន កម្ពុជាលើកទី៤២ អាណតិ្តទី៥ ដែលគណ បក្សប្រជាជន ក្រុងកំពត បានធ្វើឡើងនៅ ព្រឹកថ្ងៃទី ០១ខែមីនាឆ្នាំ ២០២០។
លោក សោម ចិន បានថ្លែងទៀតថា កម្ពុជាយើងបច្ចុប្បន្ន ការគ្រប់គ្រងដឹក នាំប្រទេស គឺអនុវត្ត តាមរបបនយោ បាយសេរីពហុបក្ស។
ដោយរាល់ការបោះឆ្នោត ទាំងសកលនិងអសកល គ្រប់អាណត្តិនីមួយៗ តែងមានគណបក្ស ជាច្រើនចូលរួម ប្រកួតប្រជែងកើន ឡើងជាបន្តបន្ទាប់ ទាំងការបោះឆ្នោត ជ្រើសរើសតំណាងសភា និងការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សា ឃុំ-សង្កាត់។
លោកបាន លើកទៀតថា ចាប់ពីឆ្នាំ ២០២០ នេះទៅគណបក្សប្រជាជន ដាក់ចេញនូវទិស ដៅការងារសំខាន់ៗ ជាច្រើនបន្ថែមទៀត ក្នុងខ្លឹមសារនៃ សន្និបាតគណៈកម្មាធិ ការកណ្ដាលលើកទី ៤២ អាណត្តិទី៥ ក្នុងនោះ រួមមានការលើក កម្ពស់ស្មារតីស្នេហាជាតិ ពង្រឹងធ្លុងសាមគ្គីជាតិ ការពារឯករាជ្យ អធិ បតេយ្យ បូរណភាពទឹកដី ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងធានានូវ សិទ្ធសេរីភាព គ្រប់បែបយ៉ាង និងផលប្រយោជន៍ ស្របច្បាប់របស់ ប្រជាពល រដ្ឋដោយផ្អែក លើរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន និងបន្តលើកកម្ពស់ ដំណើរការនៃលទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស លើមូលដ្ឋាន ធានានូវសន្តិភាព និងការអភិវឌ្ឍន៍ផ្សារ ភ្ជាប់ជាមួយការថែ រក្សាអត្តសញ្ញាណជាតិ ជាដើម និងប្រឆាំងដាច់ខាតមិនឱ្យ ចលនាបដិវត្តន៍ពណ៌ កើតឡើងវិញបានឡើយ ដោយពង្រឹង ការអនុវត្តន៍ វិធានការច្បាប់ ដ៏ម៉ឺងម៉ាត់ចំពោះ គ្រប់អង្គការចាត់តាំង ឬបុគ្គលដែលប្រព្រឹត្ត ល្មើសច្បាប់។
ក្នុងឱកាសនោះ លោកប្រធាន ក្រុមការងារ ក៏បានផ្ដាំផ្ញើឱ្យសមាជិ កបក្សគ្រប់ លំដាប់ថ្នាក់ បន្តខិតខំពង្រឹង សាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តជំរុញសកម្មភាព ចិញ្ចឹមចលនានៅមូលដ្ឋាន និងការធ្វើវេទិការ សាធារណៈ ដើម្បើបង្កើនការផ្សារ ភ្ជាប់រវាងគណបក្ស ជាមួយប្រជាជន និងរាល់អង្គការ ចាត់តាំងគណបក្ស ត្រូវពង្រឹងស្មារតីបក្ស គ្រប់ពេលវេលា គ្រប់ដង្ហើមចេញចូល និងក្ដាប់ជាប់នូវតួ នាទីរបស់បក្ស ក្នុងការទទួល ខុសត្រូវចំពោះជោគ វាសនារបស់ប្រទេស ជាតិដើម្បីធ្វើឲ្យ ប្រជាពលរដ្ឋមាន ការជឿជាក់ នឹងព្រមបោះ ឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជានា ពេលបោះឆ្នោតខាង មុខនេះបន្តទៀត។
ជាមួគ្នានេះ លោក សោម ចិន និងថ្នាក់ដឹកនាំ ក្រុមការងារក៏បាន អញ្ជើញចុះពិនិត្យទីតាំង ដើម្បីកសាងនៅ ទីស្នាក់ការគណ បក្សក្រុងកំពត ដែលស្ថិតនៅ ក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត៕