រដ្ឋបាលខេត្តកែប អបអរសាទរខួប លើកទី១០៩ ទិវាអន្តរជាតិ នារី៨មីនា ឆ្នាំ២០២០

(ខេត្តកែប)៖ ទិវាអន្តរជាតិ នារី៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើក កម្ពស់សម ភាពយេនឌ័រ” ត្រូវបានរដ្ឋបាលខេត្តកែប ប្រារព្ធឡើងនៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ដោយពិធីនេះបាន រៀបចំឡើងនៅសាលប្រជុំធំ សាលាខេត្តកែប ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈ អភិបាលខេត្តកែប និងលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត។

លោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការ នារីខេត្តកែប បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជា ក៏ដូចជាប្រទេស នានាលើសកលលោក តែងតែប្រារព្ធពិធីអបអរ សាទរទិវាអន្តរជាតិនារី ៨មីនា ក្នុងគោលបំណងរំលឹក ពីការតស៊ូរបស់ស្ត្រី ក្នុងការទាមទារ សិទ្ធិសេរីភាព និងការអនុវត្តសិទ្ធិ ស្មើភាពរវាងបុរស និងស្ត្រី ដោយពិនិត្យ មើលផងដែរ លើសមិទ្ធ ផលសម្រេចបាន និងបញ្ហាប្រឈម ដែលនៅសេសសល់ ដើម្បីរៀបចំផែនការ សម្រេចអនុវត្តជាបន្ត បន្ទាប់ទៅឆ្នាំខាងមុខទៀត ឆ្ពោះទៅលើ កកម្ពស់សម ភាពយេនឌ័រ និងផ្តល់ភាព អង់អាចដល់ស្ត្រី។

ក្នុងឱកាសនោះដែរ លោក កែន សត្ថា អភិបាលខេត្តកែប បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត លោកសូមគាំទ្រទាំងស្រុង នូវប្រធានបទ “មានសន្តិភាព មានការលើក កម្ពស់សមភាព យេនឌ័រ” ក្នុងគោលបំណងបន្ត រំលេចពីតម្លៃដែលមិន អាចកាត់ថ្លៃបាន នៃសន្តិភាព និង “អរគុណសន្តិភាព” ដែលបានប្រែ ក្លាយប្រទេស កម្ពុជាពីគំនរផេះផង់ បែកបាក់ជាតិ និងបែកចែកទឹកដី ទៅជាទឹកដីប្រកប ដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍ ដ៏ខ្លាំងក្លាលើគ្រប់វិស័យ ព្រមទាំងចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយ បណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងលើសកលលោក ជាពិសេស សមភាពយេនឌ័រត្រូវ បានលើកកម្ពស់ជា បន្តបន្ទាប់ដោយលទ្ធផល វិជ្ជមានគួរឱ្យកត់សម្គាល់។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា បច្ចុប្បន្នវេទិកាសេដ្ឋ កិច្ចពិភពលោក (World Economic Forum) បានបង្ហាញថា គម្លាតយេនឌ័រក្នុង ប្រទេសកម្ពុជាយើងត្រូវ បានកាត់បន្ថយគួរឱ្យ កត់សម្គាល់ ដោយថយ ចុះពីចំណាត់ថ្នាក់ទី ១១២ ក្នុងឆ្នាំ២០១៦ មកត្រឹមចំណាត់ថ្នាក់ទី៨៩ ក្នុងឆ្នាំ២០២០។

ការផ្តល់ចំណាត់ ថ្នាក់លើកត្តាចម្បង ៗចំនួន៤គឺ៖ ទី១-ការបង្កើនការចូលរួមរបស់ ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច ,២-សមភាពយេនឌ័រ ក្នុងវិស័យអប់រំ ,៣-ស្ថានភាពសុខភាព របស់ស្ត្រី ,៤-សមភាពយេនឌ័រ ក្នុងតួនាទីជាអ្នកជា អ្នកធ្វើសេចក្តីសម្រេច ក្នុងវិស័យសាធារណៈ និងនយោបាយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *