មិទ្ទិញអបអរសាទខួបលើកទី១០៩ទិវាអន្តរជាតិនារី ៨ មិនា ឆ្នាំ២០២០ ក្រោមប្រធានបទ ស្ត្រីរួបរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ

(ខេត្តបន្ទាយមានជ័យ)៖ លោកអ៊ុំរាត្រីអភិបាល ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ក្នុង ទិវាអន្តរជាតិនារី ៨ មិនា ឆ្នាំ២០២០ ក្រោមប្រធានបទ ស្ត្រីរួបរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ ថាស្ត្រីនិងកុមារ ក្រីក្ររាប់លាន នាក់ត្រូវបានម្ចាស់ រោងចក្រ សហគ្រាសគេង ប្រវ័ញ្ចលើកំលាំងពលកម្ម កុមានិងស្ត្រីដែលជា កម្មកររោងចក្រ បង្ខំឲ្យធ្វើការជាទម្ងន់ ក្នុង១ថ្ងៃ១៦ម៉ោង  ហើយផ្តល់ប្រាក់ បៀវត្សយ៉ាងតិច បំផុតដោយមិនគិត ពីសុខភាពរបស់កម្មករ ឡើយជាហេតុធ្វើឲ្យ នារីនិងកុមាររស់នៅ យ៉ាងដុនដាប លំបាកវេទនាបំផុត ពិធីនេះធ្វើ នៅសាលប្រជុំសាលាខេត្ត ព្រឹក ថ្ងៃទី៣ ខែមិនាឆ្នាំ២០២០ ដោយមានការចូលរួម លោកខេងស៊ុម ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត លោកស្រីម៉េងគីមហួយ ប្រធានមន្ទីរ កិច្ចការនារីខេត្ត និងនារីបុរស់ចូលរួម ជិត៥០០នាក់។

ក្នុងកិច្ចប្រជុំនោះលោក ស្រីម៉េងគីមហួយបាន មានប្រសាសន៍ថាដោយ មានការឈឺចាប់និង ការធ្វើបាបរបស់ថៅ កែរោងចក្រសហគ្រាស មិនបានទើបកម្មករងើប តស៊ូយ៉ាងស្វិតស្វាញ ប្រឆាំងនិងថៅកែ រោងចក្រសហគ្រាស បង្ខំឲ្យថៅកែរោងចក្រ សហគ្រាសទទួលយល់ ព្រមអំពីលក័្ខណរបស់កម្មករ ជ័យជំនះដ៏មហា ធំធេងនេះធ្វើឲ្យ កម្មករល្បីរន្ទឺយ៉ាង ខ្លាំងនៅលើពិភពលោក។

លោកស្រីបានបញ្ជាក់ ឲ្យដឹងទៀតថាជ័យជំនះ នេះធ្វើឲ្យពិភពលោកយក ថ្ងៃ៨មិនានេះជាទិវានារីអន្តរជាតិ នៃមហាសាមគ្គីត ស៊ូរបស់ពលករ នារីទូទាំងពិភលោក។

លុះនៅឆ្នាំ១៩៨៥ គេបានរៀបចំសន្និ សីទម្តងទៀតនៅប្រទេស ខេនញ៉ាដើម្បីធ្វើការ ត្រួតពិនិត្យនិងវាយ តំលៃលើលទ្ធផល សំរេចរបស់នារីព្រម ទាំងធ្វើការអនុម័ត លើយុទ្ធវិធីរីកចំរើន ទៅមុខសំរាប់ភាព លូតលាស់របស់នារី។

លុះនៅឆ្នាំ១៩៩៥អង្ការ សហប្រជាជាតិបាន រៀបចំសន្និសីទនារី ពិភពលោកលើកទី៤ នៅក្រុងប៉េកាំង ក្រោមប្រធានបទ សមភាព វឌ្ឍនភាព និងសន្តិភាព គឺភាពក្រីក្រ ការអប់រំអំពើហឹង្សា ផលវិបាកនៃជំ លោះអាវុធនារី ក្នុងរចនាសម្ព័ន្ធនយោបាយ និងសេដ្ឋកិច្ចតួនាទី ក្នុងការធ្វើសេចក្តី សម្រេចចិត្ត យន្តការដើម្បីលើក កំពស់ការរីកចំរើន សិទ្ធនារីនៅលើ ប្រពន្ធផ្សព្វផ្សាយ ។

លោកស្រីបានបញ្ជាក់ ទៀតថាទិវាអន្តរជាតិ៨ មិនានេះកើតមុន អង្ការសហប្រជាជាតិ សព្វថ្ងៃនេះពិតជា មានច្បាប់ជាតិនិង អន្តរជាតិក៏ដោយ ក៏វិសមភាពរវាង បុរស និងស្ត្រីនៅមានការ រើសអើងប្រឆាំងនិងនារីភេទ ការរំលោភសិទ្ធស្ត្រី ហឹង្សាក្នុងគ្រួសារ នៅតែកើតមានជាបញ្ហា។

ដូច្នេះរដ្ឋាភិបាល ខិតខំប្រឹងប្រែង ធ្វើការផ្សព្វផ្សាយដល់ មនុស្សគ្រប់រូបទាំងបុរស ទាំងស្ត្រីដើម្បីជួយឲ្យ ស្ត្រីមានភាពយុត្តិធម៌ ក្នុងការទទួលសិទ្ធិ និងប្រើសិទ្ធិ និងដើម្បីជួយកាត់ បន្ថយទប់ស្កាត់លុប បំបាត់ចោលនូវបញ្ហា ទាំងឡាយខាងលើដែល មានលើស្ត្រីឲ្យទាល់តែបាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *