រដ្ឋបាលខេត្ត កំពត បានចាប់ផ្ដើម កសាងខ្លោងទ្វារ ថ្មីនៅពហុកីឡដ្ឋាន ខេត្តហើយ

(ខេត្តកំពត)៖ ខ្លោងទ្វារ ថ្មីពហុ កីឡដ្ឋានខេត្ត ដែលជាគម្រោង របស់រដ្ឋបាលខេត្ត កំពតត្រូវបានចាប់ ផ្ដើមកសាងឡើងហើយ  កាលពីរសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៩ ក្រោមវត្តមានចូលរួមពី លោក ជាវ តាយ  អភិបាល នៃគណៈអភិបាលខេត្ត និងលោក ជឹង ផល្លា  ប្រធានក្រុម ប្រឹក្សាខេត្ត ។

ពិធី នេះ បានប្រព្រឹត្តទៅ តាមបែបប្រពៃណី ព្រះពុទ្ធសាសនា ដោយមានការនិមន្ត ព្រះសង្ឃនិងមានការ ចូលរួមផងដែរពីថ្នាក់ ដឹកនាំខេត្តនិងមន្ទីរ អង្គភាព មន្រ្ដី រាជការ ជុំវិញខេត្ត សិស្សនិស្សិត និងប្រជាពលរដ្ឋ លោកយាយ លោកតា ប្រកបដោយក្ដីអំណរសាទរ។

មានប្រសាសន៍ សំណេះសំណាល ក្នុងឱកាសនោះលោក ជាវ តាយ អភិបាលខេត្តបាន ដឹងថា តាមគម្រោងសាងសង់ ខ្លោងទ្វារ ថ្មីពហុ កីឡដ្ឋានខេត្តនេះ មានរយៈពេលសាងសង់ យ៉ាងយូរ៣ខែ ជាគម្រោង របស់រដ្ឋបាលខេត្តកំពតដោយ មានក្រុមទទួលការងារសាង សង់ពីសាលារចនាមាន បទពិសោធន៍ធ្លាប់ ទទួលសាងសង់នូវអាគារ សំខាន់ៗរបស់រដ្ឋបាល ខេត្តផងដែរ។

លោកអភិបាល ខេត្ត បានបន្តឲ្យដឹងទៀតថា គម្រោង ហេដ្ឋារចនា សម្ព័ន្ធ នានាក្នុងខេត្តកំពតក៏ដូច ជានៅក្នុងទូទាំងប្រទេស គឺជាគម្រោងគោលដៅ បម្រើឲ្យប្រយោជន៍ប្រជា ពលរដ្ឋក៏ដូចសាធារណៈជនទូទៅ ហើយដោយឡែកគម្រោង ហេដ្ឋារចនាសម្ព័ន្ធនានាដែល រដ្ឋបាលខេត្តកំពតបាននឹង កំពង់ជំរុញអនុវត្ត សាងសង់ចាប់ពីពេលនេះ តទៅក៏ដើម្បីរួមចំណែក បម្រើឲ្យដល់នូវព្រឹត្តិការណ៍ បុណ្យសមុទ្រជុំទី២ លើកទី៨ចុងឆ្នាំ២០១៩ ដែលខេត្តកំពតធ្វើជាម្ចាស់ផ្ទះ ក្រោមវត្តមានអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ព ង់សម្ដេចតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ជាមួយគ្នានេះ លោក ជាវ តាយ  អភិបាល ខេត្តក៏ បានសំណូមពរស្នើ ឲ្យអាជ្ញធរមូលដ្ឋាន មន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ ជុំវិញខេត្ត និង ប្រជាពលរដ្ឋ ចូលរួម សហការជាមួយរដ្ឋបាល ខេត្តដើម្បីជំរុញអោយ ការងារសាសង់នូវ ហេដ្ឋារចនាសម្ព័ន្ធនានា របស់រដ្ឋបាលខេត្តសម្រេច បាននូវលទ្ធផលជោគជ័យ និងឆាប់រហ័សផងដែរ។

ក្នុងឱកាសនោះលោក ជាវ  តាយអភិបាល ខេត្ត ក៏បានជូនថវិកាមួយ ចំនួនដល់លោកយាយ  លោកតា ចាស់ៗផងដែរ។

សូមបញ្ជាក់ថា  គម្រោងសាងសង់ខ្លោងទ្វារ ថ្មីពហុកីឡដ្ឋានខេត្ត នេះគឺជាការ អនុវត្ត តាមរចនាបទប្លង់ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត  មានច្រកផ្លូវចេញចូលភ្លោះមានទំហំ៤៨ម៉ែត្រ កម្ពស់១១ ម៉ែត្រអ្នកទទួលការងារ សាងសង់ដោយក្រុមការងារ ពីសាលារចនា នៃរាជធានីភ្នំពេញ៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *