សមណសិស្ស២០២ អង្គ នាក់ប្រឡងចូលរៀន ពុទ្ធិកមធ្យមសិក្សាបឋម ភូមិនៅវិទ្យាល័យ សម្តេចជាស៊ីម

(ខេត្តបន្ទាយមានជ័យ)៖ លោកបៀវថាន ប្រធានមន្ទីរធម្មការ សាសនាខេត្តបានមាន ប្រសាសន៍ដល់សមណៈ សិស្ស២០២ អង្គ នាក់ប្រឡង ចូលរៀនពុទ្ធិកមធ្យម សិក្សាបឋមភូមិថាដើម្បី ប្រឡងឲ្យមាន ភាពយុត្តិធម៍ដែល អាចទទួលយកបាននោះ បេក្ខភាព ប្រឡងត្រូវបំពេញ លក្ខ័ណ្ខដូចជាបេក្ខភាព ត្រូវមក ដល់មណ្ឌលប្រឡង មុនបាប់ផ្តើមដំណើរ ការប្រឡង១៥នាទី យកមកជាមួយនូវ អត្តសញ្ញាណប័ណ្ណ លិខិតសម្គាល់ខ្លួន រក្សារបៀបរៀបរយ និងស្ងៀមស្ងាត់ ប្រើទឹកប៉ិចព៍ណខៀវ កុំលួចចម្លងគ្នា មិនត្រូវពិភាគ្សាគ្នា ហាមប្រើប្រាស់ទូរស័ព្ទ និងឧបករណ៍អេឡិច ត្រូនិចដែលផ្ទុកឯកសារ មិនត្រូវឲ្យអ្នកដទៃ មកជំនួសមិនត្រូវធ្វើ ចលនាក្នុងបន្ទប់ប្រឡង បើបេក្ខជនណាមិនអនុ វត្តក្នុងលក្ខ័ណ្ឌខាងលើ បេក្ខជននោះត្រូវ បញ្ឍប់ការប្រឡង ដោយអនុគណៈកម្មការ រៀបចំការប្រឡងបន្ទាន់។

ថ្លែងក្នុងមណ្ឌលប្រឡងក្នុង សាលាពុទ្ធិកវិទ្យាល័យ សម្តេចជាស៊ីមស្ថិតនៅក្នុ ងបរិវេនវត្តស្វាយចាស់  ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី៧ ខែ មិនា ឆ្នាំ២០២០ ដោយមានការចូលរួម សាលាគណខេត្តទាំងពី គណៈនិងមន្ត្រីពាក់ព័ន្ធ ជាច្រើនាក់។

លោកបៀវថានបាន មានប្រសាសន៍បញ្ជាក់ ឲ្យដឹងទៀតថាបេក្ខ សមណៈសិស្ស បេក្ខជនបានដាក់ ពាក្យប្រឡង សរុបមានចំនួន២០២អង្គ នាក់មានចំនួន៨ បន្ទប់មកពីបណ្តាវត្ត ស្រុកមង្គលបូរី ក្រុងប៉ោយប៉ែត ស្រុកម៉ាល័យ ស្វាយចេក អូរជ្រៅ ថ្មពួក ភ្នំស្រុក ព្រះនេត្រព្រះ និងក្រុងសិរីសោភ័ណ ហើយវិញ្ញាសារប្រឡងមាន ភាសាបាលី សរសេរតាមអាន ព្រះវិន័យ និងគណិតវិទ្យាជា ដើមហើយការប្រឡង  មានរយៈពេល១ថ្ងៃពេញ។

ក្នុងនោះដែរសាលា គណខេត្តទាំងពីគណៈ បានមានព្រះសង្ឃដិការថា ថ្ងៃនេះព្រះអង្គមាន សេចក្តីរំភើប ណាស់ដែលបាន ចូលរួមបើកវិញ្ញាសារ ប្រឡងពុទ្ធិកមធ្យមសិក្សា បឋមភូមិនៅមណ្ឌលប្រឡង ពុទ្ធិកវិទ្យាល័យសម្តេច ជាស៊ីមបេក្ខសមណៈ បេក្ខជនទាំង២០២អង្គនាក់។

ក្នុងនោះព្រះអង្គ បានជំរុញឲ្យសមណៈទាំងអស់ត្រូវខិត ខំធ្វើវិញ្ញាប្រឡងឲ្យបាន ចប់ចុងចប់ដើមក្នុង រយះពេល១ថ្ងៃពេញនេះ។

ព្រះអង្គបានបញ្ជាក់ទៀត ថាកន្លងមកលោកសង្ឃ គ្រប់វត្តនៅក្នុងខេត្ត បន្ទាយមានជ័យអង្គ និមួយៗខិតខំរៀនសូត្រ យ៉ាងខ្លាំងក្លាធ្វើឲ្យ ពុទ្ធចក្រមានការរីក ចំរើនឥតឈប់ឈរក្នុង រយៈពេលជាច្រើនឆ្នាំ កន្លងមកនេះ។

ក្នុងនោះព្រះអង្គ បានធ្វើការកោត សើរសរដល់ព្រះសង្ឃ ដែលបានខិតខំរៀនសូត្រ រហូតដល់បានប្រឡង ជាប់គ្រប់ៗគ្នានេះ សបញ្ជាក់ឲ្យឃើញ ថាវិស័យព្រះពុទ្ធសាសនា នៅក្នុងខេត្តបន្ទាយមានជ័យ មានការីកចំរើន យ៉ាងខ្លាំងទាំងផ្នែក ពុទ្ធចក្ររួមជាមួយអា ណាចក្រមិនអា ចខ្វះបានឡើយ។

ទន្ទឹមនិងការរីកចំរើន ក៏នៅមានបញ្ហាមួយ ចំនួនតូចមិនអាចគេច បានឡើយដូចជាព្រះ សង្ឃមិនគោរព ពិន័យសង្ឃជាដើម។

ហើយដោយឈរលើ ទស្សនៈថាព្រះពុទ្ធ សាសនាជាកំលាំងដឹក នាំចរិយាធម៌សង្គម តាមវត្តអារាមដែល ជាការរួមចំណែកការ កសាងធនធានមនុស្ស ល្អដល់សង្គមជាតិ សាសនាជាវិស័យ អប់រំមួយប្រកប ដោយធម៍ និងមានប្រសិទ្ធភាពខ្ពស់ ត្រូវប្រកាន់យកព្រះពុទ្ធសានាឱវាទ ដែលមានព្រះត្រៃបីដកជាគោលធ្វើជា ប្រទីបសំរាប់បំភ្លឺ ផ្លូវសម្រាប់អប់រំ ចរិយាធម៍ ជម្រៈចោលនូវគំនុំការ ច្រណែននិន្នា ឈ្នានីសប្រកបដោយ អហឹង្សាជាដើម។

ព្រះអង្គបានបញ្ជាក់ទៀត ថាជំនឿសាសនាពិត ជាសំខាន់ណាស់មិន អាចខ្វះបានឡើយដើម្បី ឲ្យព្រះពុទ្ធសាសនា ស្ថិតស្ថេររឹងមាំបាន យូរអង្វែងត្រូវមានអ្នកបួស ព្រោះព្រះសង្ឃមានមុខ ងារសំខាន់ណាស់ សម្រាប់ដឹកនាំពុទ្ធសាសនា និងការរៀនសូត្រធម៌វិន័យ ហើយបដិបត្តិអប់រំផ្លូវ ចិត្តឲ្យល្អនិងបានយក ចំណេះដឹងនោះទៅ អប់រំទូន្មានដល់ពុទ្ធបរស័ទ ឲ្យប្រព្រឹត្តសុចរិត ឲ្យស្រឡាញ់រាប់អានគ្នា សាមគ្គី ចេះស្រឡាញ់គ្នា និងរក្សាសម្បត្តិ វប្បធម៌ជាតិ ប្រពៃណី ទំនៀមទំលាប់ដែលមាន ពីអតីតកាលឲ្យគង់វង់ ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *