(ខេត្តកំពត)៖ ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំ សាលាខេត្តកំពត លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំស្ដី ពីការបន្តពង្រឹងនិងជំរុញ ការអនុវត្តបញ្ហា ការគ្រប់គ្រងប្រមូល ទុកដាក់សំរាមនិងការ សម្អាតអនាម័យបរិស្ថាន ក្រុងកំពត ឱ្យបានកាន់តែប្រ សើរឡើង។
កិច្ចប្រជុំនេះមានការ ចូលរួមផងដែរ ពីសំណាក់ លោកប្រធានមន្ទីរ បរិស្ថានខេត្ត អាជ្ញាធរក្រុងកំពត- ស្រុកទឹកឈូ និង សង្កាត់នៃក្រុងកំពត និងឃុំមួយចំនួន នៃស្រុកទឹកឈូជាប់ នឹងក្រុងកំពត។
ក្នុងកិច្ចប្រជុំ ក៏មានការចូលរួម មតិយោបល់ ពិភាក្សា លើបញ្ហាប្រឈមនានា ដើម្បីរកវិធានការគន្លឹះក្នុងការដោះ ស្រាយលើការងារគ្រប់ គ្រងប្រមូលទុកដាក់សំរាម ក៏ដូចបញ្ហាការសម្អាត អនាម័យបរិស្ថានក្រុងកំពតឱ្យឆ្លើយ តបទៅនឹងភាពទាក់ទាញ និងការធានាបាននូវសុខមាល ភាពសាធារណៈឱ្យ បានកាន់តែល្អប្រសើរ ថែមទៀតនៅ ក្នុងក្រុងកំពត។
មានប្រសាសន៍ នៅក្នុងកិច្ចប្រជុំ លោក ជាវ តាយអភិបាល ខេត្តកំពត បានលើកបញ្ជាក់ថា បញ្ហាការប្រមូលទុកដាក់ សំរាមក៏ដូចបញ្ហា សម្អាតអនាម័យ បរិស្ថានក្រុងគឺជាបញ្ហា មួយដែលអាជ្ញា ធរគ្រប់ថ្នាក់ក្នុងមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវតែមានការប្ដេជ្ញាចិត្ត រួមសហការគ្នាជាប្រចាំ ក្នុងការពង្រឹងនិងជំរុញការអនុវត្ត អោយបានព្រមគ្នា ដើម្បីធ្វើឲ្យទីក្រុងប្រកប ដោយភាពស្រស់បំព្រង និងធានាបាននូវ សុខមាលភាព សាធារណៈបានល្អប្រសើរ ជូនពលរដ្ឋ។
ជាចុងក្រោយ លោកអភិបាលខេត្ត ក៏បានណែនាំជំរុញ ផ្ដាំផ្ញើដល់ មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ-សង្កាត់ បន្តយកចិត្តទុកដាក់ ឱ្យបានសកម្មថែមទៀត ព្រមទាំងឱ្យមានការអប់រំផ្សព្វផ្សាយ ណែនាំដល់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន បានយល់ដឹង បញ្ហាសំរាមនេះនិងចូលរួមប្រមូល ទុកដាក់សំរាម ក្នុងទីកន្លែងប្រកប ដោយសុវត្ថិភាព ពិសេសការចូលរួម អនុវត្តន៏តាមអនុក្រិ ត្យលេខ១១៣ អ.ន.ក្រ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៥ របស់រាជរដ្ឋាភិបាល ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក៏ដូចជាការពង្រឹង នៃការប្រមូលសំរាម នៅក្នុងក្រុងកំពត ឱ្យមានប្រសិទ្ធភាព ប្រកបដោយ និរន្តរភាពបន្ថែមទៀត៕