រដ្ឋបាលខេត្តកំពត ប្រារព្ធពិធីអបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០

(ខេត្តកំពត)៖ នៅសាលសន្និ សីទខេត្តកំពត នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត បានប្រារព្ធពិធី អបអរសាទរខួប លើកទី ១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ  “មានសន្តិភាព មានការលើកកម្ពស់ សមភាពយេនឌ័រ ” ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្ត និងលោកស្រី លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ព្រមទាំងមានវត្តមាន អញ្ជើញចូលរួម ពីសំណាក់ លោក-លោកស្រី សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈ អភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ព្រមទាំងបងប្អូននារី ដែលមកពី បណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុងស្រុកនិងឃុំ សង្កាត់សរុបប្រមាណ ១៤០០នាក់។

ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលនៃ គណៈអភិបាលខេត្ត បានអាននូវ ព្រះរាជសារ របស់សម្ដេច ព្រះមហាក្សត្រី នរោត្ដមមុនីនាថ សីហនុព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរ សាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ដែលមានខ្លឹមសារជាអាទិ៍ថា៖ ដោយបានសម្ដែងការ អរគុណចំពោះរាជរដ្ឋាភិ បាលកម្ពុជាដែលបច្ចុប្បន្ន ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិត សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បាននឹងកំពុងអនុវត្ត នូវគោលនយោបាយ និងយុទ្ធសាស្ត្រ ផ្ដោតយ៉ាងជាក់លាក់ លើការរក្សាសន្តិភាព ដើម្បីប្រជាពលរដ្ឋ កម្ពុជា ទទួលបាន ឱកាសអភិវឌ្ឍជីវភាព និងសុខមាលភាព នៃការរស់នៅ តាមរយៈការបង្កើន សមត្ថភាព  ជំនាញវិជ្ជាជីវៈ និងចំណេះដឹង ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន ក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើង នូវកំណើនសេដ្ឋកិច្ច និងសន្តិសុខសង្គម ។

ខ្លឹមសារព្រះរាជសារ ក៏បានសំដែងការ អរគុណផងដែរ ចំពោះដំណើរការ យ៉ាងសកម្ម នៃគណៈកម្មាធិការជាតិ លើកកម្ពស់ សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ និងក្រុមប្រឹក្សា ជាតិកម្ពុជាដើម្បីស្ត្រី រួមនិងស្ថាប័ន នីតិបញ្ញត្តិ សម្ដេចសង្ឃរាជ មន្ត្រីសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័នផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិ បាលជាតិអន្តរជាតិ និងពិសេសគាំទ្រ ដល់ក្រសួងកិច្ចការនារី ដែលបាននឹង កំពុងខិតខំប្រឹងប្រែង ជំរុញ សកម្មភាពរួមចំណែក មួយយ៉ាងសំខាន់ ក្នុងការលើក កម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងតម្លៃស្ត្រីរួមទាំង សីលធម៌សង្គម វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់ របស់កម្ពុជាយើង។

អង្គពិធី បានបញ្ចប់ បន្ទាប់ពី គណៈអធិបតី និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក បានជូននូវ កាដូជាថវិកាម្នាក់ ទទួលបានចំនួន ៥ម៉ឺនរៀល រួមនឹងបាច់ផ្កា ដ៏ស្រស់ស្អាតដល់ ភរិយាថ្នាក់ដឹកនាំ និងនិងបងប្អូន នារីជាថ្នាក់ដឹកនាំ តាមបណ្ដាមន្ទីរ អង្គភាពក្នុងខេត្ត និងរដ្ឋបាលក្រុង ស្រុកប្រកប ដោយ បរិយាកាស សប្បាយភាពស្និត ស្នាលនិងជឿជាក់លើ សមភាពយេនឌ័រ នៅកម្ពុជាស្រប ទៅតាមបរិការណ៍ របស់ប្រទេសជាតិ យើងក្រោម” ប្រធានបទ មានសន្តិភាព មានការលើក កម្ពស់សមភាព យេនឌ័រ” ឆ្លើយតប ទៅនឹងក្របខ័ណ្ឌ ថ្មីជាសកល នៃគោលដៅ អភិវឌ្ឍន៍ប្រកបដោយ ចីរភាព ដោយមិន ទុកនរណាម្នាក់ឱ្យ នៅឯកោឡើយ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *