អាវុធហត្ថខេត្តព្រះវិហាចុះ បង្ក្រាប់ទីតាំងស្តុបឈើមួយ កន្លែងដែលឈ្មួញបម្រុង លើកដាក់រថយន្តនិង ដឹកយកទៅ លក់នៅក្រៅស្រុក

(ខេត្តព្រះវិហារ)៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះវិហារដឹកនាំ កម្លាំងដោយលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជារការកងរាជ អាវុធហត្ថខេត្តព្រះវិហារ បានចុះបង្ក្រាបទីទាំង ស្តុបឈើមួយកន្លែង ដែលឈ្មួញត្រៀមលើក ឡើងរថយន្ត ខ្នាតធំមួយកន្លែង កាលពីរសៀលថ្ងៃទី ០៣ខែកុម្ភៈឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី នៅចំណុចព្រៃទទឹង ស្ថិតក្នុងភូមិបុស្សធំ ឃុំប្រមេរស្រុត្បែង មានជ័យខេត្ត ព្រះវិហា។

បើតាមយោងតាម ប្រភពពីអាវុធហត្ថមូល ដ្ឋានបានអោយដឹង ថាកម្លាំងកងរាជអាវុធ ហត្ថខេត្តព្រះវិហារនិង កម្លាំងអាវុធហត្ថ ស្រុកសរុបមាន ចំនួន១០នាក់ និងបានសហការ ជាមួយកម្លាំងជំនាញ រដ្ឋបាល ព្រៃឈើខេត្តព្រះវិហារ បានចុះបង្ក្រាប់ទីតាំង ស្តុបឈើខាងលើនិង បានធ្វើការរឹបអូសឈើ ខុសច្បាប់ទាំងអស់ នោះទុកជាវត្ថុតាង យកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើ រង់ចាំការវាស់វែង និងកសាងសំណុំរឿង​ តាមនីតិវិធីច្បាប់ ។

ចំណែកឯម្ចាស់ឈើ និងម្ចាស់ក្របីបានដឹងខ្លួន ហើយរត់បាត់ស្រមោល ដោយបន្សល់ទុកតែ រទះចោលករណី ល្មើសច្បាប់កាប់ បំផ្លាញព្រៃឈើនេះ និងបន្តស្រាវជ្រាវ រកមុខមេក្លោងដើម្បី ចោទប្រកាន់តាមផ្លូវ ច្បាប់ទៅតុលា ការខេត្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *