(ខេត្តបន្ទាយមានជ័យ)៖ ភាពមិនប្រក្រតី របស់លោក ហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្ម និង បសុព្យាបាលសត្វ ត្រូវបានប្រភព លួចបង្ហើបឲ្យដឹងថា ជាច្រើនឆ្នាំមកនេះ លោក ហ៊ុយ ទូច បានដាក់បង្រាយ កូនចៅទី១ ឈ្មោះ (នី)ឲ្យចាំប្រមូល លុយក្រៅប្រព័ន្ធ ពី ក្រុមឈ្មួញដែល លួចនាំសត្វ ទា មាន់ ក្របី ដែលចេញពីប្រទេសថៃ មកកម្ពុជា តាមច្រករបៀង ណងចាន់ ច្រកបៀងអូរបីជាន់ ច្រករបៀងតំបន់៥ ច្រករបៀងចំការគ ច្រកតំបន់បឹងត្រកួន និងច្រករបៀងមួ យចំនួនទៀត ក្នុងស្រុកថ្មពួក។
ប្រភពបន្តថា លោក ហ៊ុយ ទូច បានចាត់តាំងឲ្យ កូនចៅទី២ឈ្មោះ( ខូច )ដាក់ឲ្យចាំឃុបឃិត គ្នាជាមួយឈ្មួញនៅ ខាងស្រុក ម៉ាឡៃ និង ចាំប្រមូលលុយក្រៅ ប្រព័ន្ធពីក្រុមឈ្មួញ ដែលនាំ មាន់ ទា ជ្រូក មកពីប្រទេសថៃចូលកម្ពុជា យកលុយដាក់ហោ ប៉ៅផ្ទាល់ខ្លួន និង ចែកគ្នីគ្នាធ្វើមាន ធ្វើបាន ដោយមិនខ្វល់ ការបាត់បង់ ចំណូលពន្ធរដ្ឋឡើយ ហើយអ្វីដែលសំខាន់សត្វ មាន់ ទា ជ្រូក និង ក្របី ទាំងនោះគឺមិនដែលឃើញ មន្រ្តីជំនាញធ្វើការ ត្រួតពិនិត្យឡើយ ។
សូមបញ្ជាក់ថា យើងសំលឹងទៅ មើលប្រទេសថៃវិញ គឺតាមច្រកនីមួយៗ ត្រូវបានស្ថាប័នពាក់ព័ន្ធ ចាក់ជាសំលេង តាមមេក្រូជារៀងរាល់ថ្ងៃថា ហាមដាច់ខាតមិន ឲ្យនំសត្វជ្រូក រឺ ផលិតផលមាន ដើមកំណើតពីសត្វជ្រូក ចូលប្រទេសថៃដាច់ខាត។
ប្រសិនជន ណាហ៊ានផ្គើន ពេលជំនាញឆែកឃើញ គឺអាចនិងប្រឈម ចំពោះមុខច្បាប់ ព្រមទងមានការផាក ពិន័យជាប្រាក់ផងដែរ ។
តែយើងសំលឹង មកកម្ពុជាវិញ មន្រ្តីជំនាញបែរជា បើកដៃឲ្យឈ្មួញ នាំសត្វជ្រូកចូលកម្ពុជា ដោយពុំមានការត្រួត ពិនិត្យក្នុងមួយថ្ងៃៗរាប់ពាន់រាប់ម៉ឺនក្បាល មិនដឹងថា សត្វជ្រូកទាំងនោះមាន ឆ្លងជម្ងឺអ្វីខ្លះរឺ ក៏អត់នោះទេ?។
តាមប្រភពបានបន្តថា បើនិយាយពីច្រកទ្វារ អន្តរជាតិប៉ោយប៉ែត វិញ គេសង្កេតឃើញថា គ្រឿងក្នុងជ្រូក ឆ្អឹងមាន់ ប្រហិត ដែលក្រុមឈ្មួញបាននាំចូលកម្ពុជាជា ច្រើនឆ្នាំមកនេះ គឺមានការឃុបឃិតគ្នា ជាមួយមន្រ្តីជំនាញ ទើបក្រុមឈ្មួញអាច នាំចូលបានដោយសេរីដូច្នេះ។
ប្រភពបន្ថែមទៀតថា បើក្រុមឈ្មួញ ណាមិនបានបង់ លុយឲ្យទៅលោក ហ៊ុយ ទូច ទេនោះគឺ ប្រាកដជាមិនអាចគេចផុត ពីកណ្តាប់ដៃមន្រ្តីជំនាញ បានឡើយ ព្រោះថា លោក ហ៊ុយ ទូច និងរៀបចំកូន ចៅដាក់បណ្តាក់គ្នា តាមផ្លូវ ដើម្បីតាម ដេញចាប់រថយន្តដែលក្រុម ឈ្មួញបានដឹកគ្រឿងក្នុងជ្រូក ឆ្អឹងមាន់ និង ប្រហិតនោះជាមិនខាន។
ប្រភពបន្ថែមថា ការរៀបចំគ្នា ធ្វើស៊ី ក្រុមឈ្មួញនេះ គឺមានការឃុបឃិត គ្នាជាប្រពន្ធ័ ហើយបើឈ្មួញណា ចង់ដោះរថយន្ត ដែលដឹកបទល្មើសនោះ យកទៅប្រើប្រាស់វិញ គឺត្រូវបង់លុយរាប់ លានរៀលឯនោះ។
ប្រភពបន្ថែមទៀតថា បើសិនលោក ហ៊ុយ ទូច ចរចារតំលៃគ្នាជាមួយឈ្មួញមិនបានដូចបំណងទេនោះ ទំនិញទាំងអស់ដែលឃាត់បានគឺ និងត្រូវយកទៅដុតចោល ហើយថតបង្ហោះ និង ធ្វើរបាយការណ៍អោយទៅថ្នាក់លើ ដើម្បីយកស្នាដៃ។
ប្រភពច្បាស់ការមួយបានឲ្យដឹងថា សត្វថ្ងៃនេះគឺមានមេឈ្មួញដុះស្លែរម្នាក់ឈ្មោះ ឆង កា គឺបានបងលុយអោយលោក ហ៊ុយ ទូច រាប់លានរៀលក្នុងមួយខែៗ ជាថ្នូរមិនបង្រ្កាប។ ហើយសព្វថ្ងៃនេះទីតាំងសាងឆ្អឹងមាន់ គ្រឿងក្នុងជ្រូក និង ប្រហាររបស់មេឈ្មួញរូបនេះ គឺនៅក្នុងទីលានត្រួតពិនិត្យគយចាស់ ស្ថិតក្នុងផ្សារមង្គល បន្ទាប់ពីគយ បានប្តូរទីតងទីលាន ត្រួតពិនិត្យមកជាប់និង ផ្លូវជាត់លេខ៥មុខច្រក ទ្វារអន្តរជាតិប៉ោយប៉ែតវិញ។
ដោយសារភាពមិន ប្រក្រតីរបស់លោក ហ៊ុយ ទូច និងបក្សពួកជា ច្រើនឆ្នាំមកនេះ ត្រូវបានមហាជនរិះគន់ថា ដោយសារតែលុយ បានធ្វើឲ្យមន្រ្តីជំនាញ ភ្លេចពីតួនាទីរបស់ខ្លួ នជាអ្នក បង្ការ បង្រ្កាប និង ទប់ស្កាត់ជំងឺឆ្លង ពីសត្វមាន់ ទា គោ ក្របី និង ផលិតផលដែលមាន ដើមកំណើតពីសត្វ។
មហាជនអំពាវនាវ ដល់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងឯកឧត្តម ម៉ម ប៊ុនហេង ក្រសួងសុខាភិបាល មេត្តាត្រួតពិនិត្យមើល ភាពមិនប្រក្រតីដុះស្លែរជា ច្រើនរបស់លោក ហ៊ុយ ទូច និង បក្សពួកផងចុះ។
ពាក់ព័ន្ធនិងបញ្ហា ដូចខាងលើ សារព័ត៌មានយើងមិន អាចស្វែងរកការ បំភ្លឺពីលោក ហ៊ុយ ទូច បានឡើយព្រោះ គ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង។ អង្គភាពយើងរីករាយ ទទួលការបកស្រាយ រៀងរាល់ម៉ោងធ្វើការ៕ (នៅមានវគ្គបន្ត)ដោយលោក មុតចិត្រា