បិតការប្រគួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា២០១៩. ២០២០ការប្រគួតក្នុងរយៈពេល៣ថ្ងៃ

(ខេត្តបន្ទាយមានជ័យ)៖ លោកឈូប៊ុន រឿង ប្រធានមន្ទីរអប់រំយុវជន កីឡាខេត្តបន្ទាយ មានជ័យបាន មានប្រសាសន៍បិត ការប្រគួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើសជើង ឯកថ្នាក់ខេត្ត ឆ្នាំសិក្សា២០១៩. ២០២០ ថាការប្រគួត កីឡាការគឺចង់ ចាញ់ឈ្នះតែរៀងខ្លួន តែជាមិត្តភាពសំខាន់ ការប្រគួតស្មារតី ស្រឡាញ់រាប់អានគ្នា ជាបងប្អូននិងសាមគ្គីភាព រវាងកីឡាកនិងកីឡាក រវាងក្រុមមួយនិងក្រុម មួយកាន់តែមាន សារៈសំខាន់ថែម ទៀតព្រោះវិស័យកីឡា កន្លងមកបានរួន ចំណែកយ៉ាងខ្លាំង សម្រាប់សុខភាព ទៀតផង នៅល្ងាចថ្ងៃទី៨ ខែ មិនា ឆ្នាំ២០២០ នៅតារាងបាល់ ទាត់វិទ្យាល័យ ហ៊ុនសែនខ្លាកូន របស់ឯកឧត្តម ស សុខា ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោកអោម ចន្ថា អភិបាលរងខេត្ត តំណាងលោកអ៊ុំរាត្រី អភិបាលខេត្ត  អង្គភាពទាំង៣ ប្រធានមន្ទីរ លោកគ្រូ និងអ្នកគ្រូ និស្សិត ជាច្រើននាក់ក៏បាន ចូលរួមផងដែរ។

លោកឈូប៊ុនរឿង  បានបញ្ជាក់ឲ្យដឹងទៀង ថាការប្រគួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើសជើងឯក ថ្នាក់ខេត្ត ឆ្នាំសិក្សា២០១៩. ២០២០នេះមាន ក្រុមកីឡា បាល់បោះ កីឡាបាល់ទាត់ បាល់ទះ និងអត្តពលកម្ម ក្នុងការប្រគួតដណ្តើម ជើងឯកថ្នាក់ខេត្តនោះ មានរយះពេល៣ថ្ងៃការ ប្រគួតនេះឈរលើ ស្មារតីកីឡា នាំមកសុខភាព កីឡានាំមកនូវសាមគ្គី កីឡានាំមកនូវ ភាពវ៉ៃឆ្លាត។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាឆ្លងតាម ការប្រគួតដែលមាន រយៈពេល៣ថ្ងៃយ៉ាង ស្វិតស្វាញនេះ ជ័យលាភីលេខ១ បានទៅលើក្រុមប្រភេទ កីឡាអត្តពលកម្ម មាន១រត់ល្បឿន៨០ ម៉ែត្រនារី ចំណាត់ថ្នាក់លេខ១ បានទៅឈ្មោះភេន ស្រីប្រាំង មកពីស្រុកថ្មពួក រត់ល្បឿន៨០ម៉ែត្របុរស ចំណាត់ថ្នាក់លេខ១ បានទៅឈ្មោះ ឡាយ គឹមយ៉ាន មកពីស្រុកព្រះនេត្រ ព្រះ៣លោតកម្ពស់ នារី ចំណាត់ថ្នាក់លេខ១ បានទៅឈ្មោះ សោន ព្រហស្បតិ៍ មកពីស្រុកថ្មពួក ៤លោតកម្ពស់ បុរសចំណាត់ថ្នាក់ លេខ១ បានទៅ ឈ្មោះ ភិន ពៅ មកពីស្រុកថ្មពួក ៥លោតចម្ងាយ នារី ចំណាត់ថ្នាក់លេខ១ បានទៅឈ្មោះ ធូ ស៊ីលា មកពីស្រុកថ្មពួក ៦លោតចម្ងាយបុរស ចំណាត់ថ្នាក់លេខ១ បានទៅឈ្មោះ ចំសិទ្ធិ មកពីស្រុកមង្គលបូរី ៧ចោលដុំដែក នារី ចំណាត់ថ្នាក់លេខ១ បានទៅឈ្មោះហួន ដានី មកពីមង្គលបូរី ៨ចោលដុំ ដែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅឈ្មោះ ប្រកបបូរិន មកពីក្រុង សិរីសោភ័ណ ៩រត់ចម្ងាយ នារី ៣គម ចំណាត់ថ្នាក់លេខ១ បានទៅឈ្មោះឃ្លឿន សាម៉ន មកពីស្រុកថ្មពួក ១០រត់ចម្ងាយបុរស ៣គម ចំណាត់ ថ្នាក់លេខ១ បានទៅឈ្មោះវ៉ាន់ សំណាង មកពីស្រុកមង្គលបូរី ១១ដើរចម្ងាយ នារី ចំណាត់ថ្នាក់លេខ១ បានទៅឈ្មោះ អាន សៀវអ៊ីញ មកិស្រុកថ្មពួ១២ដើរចម្ងាយ បុរសចំណាត់ថ្នាក់ លេខ១ បានទៅឈ្មោះ សាន សុខចេន មកពីស្រុកអូរជ្រៅ ២ប្រភេទកីឡាបាល់ទះ កផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅ ស្រុកមង្គលបូរី លេខ២ ស្រុកព្រះនេត្រព្រះ លេខ៣ ស្រុកអូរជ្រៅ ខផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅមង្គលបូរី លេខ២ ស្រុកអូរជ្រៅ លេខ៣ ក្រុងសិរីសោភ័ណ ៣ប្រភេទកីឡាបាល់ទាត់ កផ្នែក នារី ចំណាត់ថ្នាក់លេខ១ បានទៅក្រុងប៉ោយប៉ែត លេខ២ស្រុកអូរជ្រៅ លេខ៣ ក្រុងសិរីសោភ័ណ ប្រភេទកីឡាបាល់ទាត់ ផ្នែក បុរស ចំណាត់ថ្នាក់លេខ១ បានទៅក្រុងប៉ោយប៉ែត លេខ២ស្រុកម៉ាឡៃ លេខ៣ស្រុកថ្មពួក ៤ប្រភេទកីឡាបាល់បោះ កផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅស្រុកមង្គលបូរី លេខ២ ស្រុកព្រះនេត្រព្រះ លេខ៣ក្រុងប៉ោយ ប៉ែតខផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅក្រុងសិរីសោភ័ណ លេខ២ ស្រុកមង្គលបូរីនិងលេខ៣ ក្រុងប៉ោយប៉ែត។

ក្នុងនោះដែរលោកអោម ចន្ថា បានមានប្រសាសន៍ទៅ កាន់ក្រុមកីឡាទាំងអស់ថា ការបិតការប្រគួត កីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯក ថ្នាក់ខេត្ត ឆ្នាំសិក្សា២០១៩. ២០២០ គឺដើម្បីលើកកំពស់ ការយកចិត្តទុកដាក់ ទៅលើវិស័យកីឡា គ្រប់ប្រភេទរបស់ ខេត្តបន្ទាយមានជ័យ ក៏ដូចក្នុងន័យបង្ហាញពី ស្មារតីសេ្នហានិង លើកស្ទួយវិស័យកីឡា ឲ្យបានកាន់តែរស់រវើកនិង រីកចម្រើនបន្ទាប់ពី បាត់បង់ក្នុងទស្សវត្សន៍ ទី៧០សម័យខ្មែរ ក្រហមឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។

លោកបានបញ្ជាក់ ទៀតថាការប្រគួតកីឡា បាល់បោះ កីឡាបាល់ទាត់ បាល់ទះ និងអត្តពលកម្ម នេះសព្វថ្ងៃកំពុងផុស មានការគំទ្រពី ប្រធានមន្ទីរ កងរាជអាវុធហត្ថ អង្គភាព ក្រុមហ៊ុន អាជីវករ និង សិស្សានុសិស្ស យុវជន យុវនារីនៅតាមមូល ដ្ឋានជួយលើកកន្លាំង ចិត្តដល់ក្រុមកីឡា ជាចលករនិង ជាសរសរទ្រូងរបស់ ប្រទេសជាតិធ្វើយ៉ាង ណាឲ្យយុវជននិង យុវនារីចូលលេង កីឡាឲ្យបានគ្រប់ប្រ ភេទឲ្យបានច្រើន ជាសវាងពីការ ជួញដូរមនុស្ស ការជួញដូរ គ្រឿងញៀន និងការប្រើប្រាស់ គ្រឿងញៀន អបាយមុខផ្សេងៗ ក្មេងទំនើងជាដើម។

លោកបានបញ្ជាក់ទៀត ថាសព្វថ្ងៃនេះសម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា កំពុងយកចិត្តទុក ដាក់នឹងលើកទឹកចិត្ត ដល់វិស័យកីឡា យ៉ាងខ្លាំងខ្លាបំផុត កក្តាទាំងអស់នេះ ហើយបានឆ្លុះបញ្ចាំង ឲ្យឃើញពីការយក ចិត្តទុកដាក់ខ្ពស់ក្នុងការ អភិវឌ្ឍលើវិស័យ កីឡាយ៉ាងខ្លាំង របស់សម្តេចតេជោ ហ៊ុនសែនដើម្បីត្រៀម ខ្លួនជាម្ចាស់ផ្ទះក្នុង ការប្រគួតស៊ីហ្គេមឆ្នាំ ២០២៣ខាងមុខ នេះទៀតផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *