(ខេត្តបន្ទាយមានជ័យ)៖ មន្ទីរអប់រំខេត្ត បន្ទាយមានជ័យបាន ធ្វើការណែនាំបន្ទាន់ របស់ក្រសួងអប់រំ យុវជននិងកីឡា រួមទាំងស្មារតីខ្លឹម សារសុខភាពរបស់ ក្រសួងសុខាភិបាល ទៅឲ្យសាលារៀន សាធារណៈនិង ឯកជនអនុវត្តជា វិធានការបង្ការមេរោគ កូរ៉ូណាឬកូវីត១៩ និងសុវត្ថិភាពអាហារ នានាក្នុងរដូវក្តៅ ខែមីនាឆ្នាំ ២០២០នេះ ។
លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៍មាន នៅថ្ងៃទី៨ខែមីនាឆ្នាំ ២០២០ថា បានធ្វើការណែ នាំបន្ទាន់របស់ ក្រសួងអប់រំ យុវជននិងកីឡា បានឲ្យ លោកស្រីនាយក នាយិកា លោកគ្រូអ្នក គ្រូទាំងអស់ សូមធ្វើយ៉ាងណា ណែនាំដល់សិស្សឲ្យ ឧស្សាហ៍ក្នុងការលាង សម្អាតដៃឲ្យ បានជាប្រចាំ។
លោកបានបន្តថា ចំពោះសាលារៀន ណាដែលមិនទាន់ មានកន្លែងលាងសម្អាត ដៃសូមលោក លោកស្រី មេត្តាទិញសម្ភារៈ សម្រាប់ទុកឲ្យសិស្ស លាងសម្អាតដៃហើយ សូមលោកគ្រូ អ្នកគ្រូ ធ្វើការតាម ដានសុខភាពសិស្ស ជាប្រចាំក្នុង ម៉ោងបង្រៀន រៀននិងម៉ោង សម្រាកនៅក្នុងបរិវេណ សាលារៀនជាដើម ។
ក្នុងនោះដែរ បានឲ្យលោកគ្រូ អ្នកគ្រូណែនាំសិស្ស ពីស្មារតីខ្លឹមសារក្នុង សេចក្តីជូនដំណឹង ខិត្តប័ណ្ណ ប័ណ្ណប្រកាស របស់ក្រសួងសុខា ភិបាលដូចជា ១ការពារខ្លួនអ្នកពីការ ឆ្លងជម្ងឺ២ការពារអ្នក ដទៃពីជម្ងឺឆ្លង ៣កាត់ បន្ថយហានីភ័យពីការ ឆ្លងវីរុសកូរ៉ូណាឬកូវីត១៩ ដោយលាង ដៃជាមួយ សាប៊ូនិងទឹកស្អាត ដែលមានអាល់ កុលហ្ស៊ែល ៤ការពារខ្លួនអ្នកនិងអ្នក ដទៃពីការឆ្លងជម្ងឺ ដោយលាងដៃ របស់អ្នក៥ធ្វើ ការឬការទៅផ្សារ សត្វរស់ ត្រី មាន់ទារ សត្វព្រៃ ត្រូវការពារសុខា ភាពអោយបានល្អ ៦លាងដៃ សំអាតដៃរបស់អ្នក នឹងសាប៊ូនិងទឹក ស្អាតនៅពេលឃើញ ដៃកខ្វក់ឬប្រលាក់៧ អនុវត្តសុវត្ថិភាពអាហារ សត្វឈឺនិងដត្វដែល ស្លាប់ដោយជម្ងឺមិន ត្រូវបរិភោគនិង ចម្អិនសាច់ ឲ្យបានឆ្អិនល្អ៕