(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាល នៃគណៈអភិបាល ខេត្តកំពត បានដឹកនាំមន្ទីរ ជំនាញពាក់ព័ន្ធក្នុងខេត្ត និងក្រុមគ្រូពេទ្យជំនាញ ចូលរួមពិនិត្យការរៀបចំ ត្រៀមលក្ខណៈការពារ ករណីឆ្លងជំងឺ COVID-19 នៅមន្ទីរពេទ្យ បង្អែកកំពត នៃក្រុងកំពត ខេត្តកំពត។
ក្នុងឱកាសត្រៀម លក្ខណៈជាស្រេចនេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានឱ្យដឹងថា ខេត្តកំពត បាននិងកំពុង ត្រៀមរួចជាស្រេច ក្នុងការទទួលយក អ្នកឆ្លងជំងឺដោយបាន រៀបចំក្រុមគ្រូពេទ្យព្យា បាល និងបន្ទប់សម្រាប់ ពិនិត្យអ្នកជំងឺ ស្ថិតនៅកន្លែងមួយ ដ៏មានសុវត្ថិភាព និងមិនអាចទៅ ចម្លងអ្នកដទៃទៀតបាន និងធ្វើការពិនិត្យព្យាបាល នៅមន្ទីរពេទ្យ បង្អែកកំពតនេះតែម្តង។
ក្នុងការត្រួតពិនិត្យនេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានណែនាំទៅដល់ ជំនាញពាក់ព័ន្ធ និងអភិបាល ក្រុង ស្រុក ទាំងអស់ត្រូវ ត្រៀមឧបករណ៍ បន្ទប់ និងក្រុមគ្រូពេទ្យ នៅតាមមន្ទីរពេទ្យ បង្អែក ក្នុងមូលដ្ឋាន របស់ខ្លូន ដើម្បីត្រៀម ទទួលអ្នកជំងឺ ក្នុងករណីមានអ្នក ដែលបានឆ្លងជំងឺរលាក សួតថ្មីនេះឱ្យបាន ទាន់ពេលវេលា។
ជាមួយគ្នាបេះ លោក ជាវ តាយ អភិបាលខេត្តកំពត ក៏សូមអំពាវនាវ ទៅដល់បងប្អូនប្រជា ពលរដ្ឋ ត្រូវរក្សាអនាម័យ ជាប្រចាំ ដោយអនុវត្តតាម ការណែនាំរបស់ ក្រសួងសុខាភិបាល ហើយបើសិនបងប្អូន នៅតាមមូលដ្ឋាន មានការសង្ស័យដូច ជាកម្តៅក្នុងខ្លួនក្តៅលើស ពី៣៧អង្សា អាចអញ្ជើញមកពិនិត្យ និងពិគ្រោះជាមួយ លោកគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យ បង្អែកខេតកំពតបាន និងមន្ទីរពេទ្យដែលនៅជិត ដែលមាន ឯកទេសត្រឹមត្រូវ និងឧបករណ៍គ្រប់គ្រាន់។
ជាចុងក្រោយ លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ផងដែរថា មកទល់ពេលនេះ នៅខេត្តកំពតនៅ មិនទាន់មានវត្ត មានជំងឺនៅឡើយទេនៅក្នុង ទឹកដីខេត្តកំពត ដូច្នោះហើយ លោកអភិបាលខេត្តកំពត ក៏បានស្នើដល់ក្រុម ការងារពាក់ព័ន្ធទាំង អស់ត្រូវធ្វើការផ្សព្វ ផ្សាយឱ្យបានទូលំទូ លាយជូនប្រជាពលរដ្ឋ នូវព័ត៌មានដែលកំពុង តែមានការជាក់ស្ដែង ហើយយើងទាំងអស់ ត្រូវនាំគ្នាយកចិត្តទុកដាក់ដើម្បី ទប់ស្កាត់នូវរាល់ ព័ត៌មានក្លែងក្លាយដែល ទទួលបានពីប្រភព មិនច្បាស់លាស់ ដែលការផ្សាយ នោះធ្វើឱ្យសាធារណជន មានការយល់ច្រឡំ មានការភ័យខ្លាចនៅ ក្នុងខេត្តក៏ដូចជានៅក្នុង ប្រទេសកម្ពុជាយើង ទាំងមូលផងដែរ៕