(ខេត្តកែប)៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ស្នងការនគរបាលខេត្តកែប បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង និងប្រគល់បណ្ណសរសើរ ជូនមន្រ្តីនគរបាលខេត្តកែប ចំនួន២៩រូប បំពាក់ឋាន ន្តរស័ក្កិចំនួន ១៨រូប និងប្រគល់ប័ណ្ណ សរសើរចំនួន ២៥៦ រូប ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយក ដ្ឋានបុគ្គលិកនៃ ក្រសួងមហាផ្ទៃ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និង លោក ព្រុំ គន្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាលខេត្តកែប ព្រមទាំងមានការ អញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរៈសេនីយ៍ប្រតិ ភូអមដំណើរ លោកប្រធាន សាលាដំបូងខេត្តកំពត កែបលោក ព្រះរាជអាជ្ញារង លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត មេបញ្ជាការកង រាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្ត នាយការិយាល័យ អធិការក្រុងស្រុក និងមន្ទីរពាក់ព័ន្ធជាច្រើនរូប។
ក្នុងពិធីបំពាក់ ឋានន្តរស័ក្តិនេះ ឯកឧត្តមនាយឧត្តម សេនីយ៍ ប៉ែន វិបុល បានលើកទឹកចិត្តនិង កោតសរសើរដល់ ការខិតខំប្រឹងប្រែង អនុវត្តការងារបានល្អ ប្រសើរនាពេលកន្លងមក ហើយឯកឧត្តម ក៏បានសំណូមពរដល់ កងកម្លាំងនគរបាល គ្រប់ជាន់ថ្នាក់ ពិសេសប៉ុស្តិ៍ នគរបាលរដ្ឋបាល ត្រូវចូលរួមការពារសុខសន្តិភាព ត្រូវមានឥរិយាបទ ទន់ភ្លន់ជាមួយប្រជាពលរដ្ឋ ផ្តល់សេវាប្រជាពល រដ្ឋឱ្យបានទាន់ពេលវេលា និងត្រូវបន្តការអនុវត្ត គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព បន្ថែមពីនេះត្រូវគោរពឱ្យ បានម៉ឹងម៉ាត់ វិន័យរបស់កង កម្លាំងនគរបាលជាតិ ដើម្បីក្លាយខ្លួន ជាមន្ត្រីគំរូ មានរបៀបរបប ការងារល្អ ឆ្លើយតបបាន សំណូមពរការងារ បច្ចុប្បន្ននេះផងដែរ៕