(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី១០ ខែមីនាឆ្នាំ ២០២០ រដ្ឋបាលខេត្តកែប បានបើកកិច្ចប្រជុំបូក សរុបការងារគ្រប់ គ្រងគ្រោះមហន្ត រាយខេត្ត ឆ្នាំ២០១៩និង លើកទិសដៅ ការងារឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តមនាយ ឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្ម ពិសេស អនុប្រធានទី១ គណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះ មហន្តរាយ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធ ជនកម្ពុជា។
កិច្ចប្រជុំនេះក៏មាន ការអញ្ជើញចូល រួមពីសំណាក់ លោក អ៊ឺង ឆាយ អភិបាលខេត្តស្តីទី តំណាង លោក កែន សត្ថា អភិបាលនៃ គណៈអភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្តែប លោក-លោកស្រី ប្រតិភូនៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ជាតិ ថ្នាក់ខេត្ត អភិបាល រងខេត្ត មន្ទីរអង្គភាព ជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំង មេប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធ មួយចំនួនទៀត។
លោក អ៊ឺង ឆាយ អភិបាលខេត្តស្តីទី និងជាអនុប្រធាន គណៈកម្មាធិការគ្រប់ គ្រងគ្រោះមហន្តរាយខេត្ត បានធ្វើរបាយការណ៍ អំពីលទ្ធផលក្នុងឆ្នាំ ២០១៩កន្លងទៅ ដោយមានការយកចិត្ត ទុកដាក់ពី សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល សម្ដេចគតិព្រឹទ្ធ បណ្ឌិតបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា រួមនិងក្រុមការ ងារថ្នាក់ជាតិ ថ្នាក់ខេត្ត សប្បុរសជន ព្រះសង្ឃ ដែលបានជួយ ឧបត្ថម្ភគាំទ្រ និងចូលរួមជាមួយ រដ្ឋបាលខេត្ត ធ្វើឲ្យការឆ្លើយតប និងអន្តរាគមន៍ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ អគ្គីភ័យ និងគ្រោះថ្នាក់ដោយឧប្បត្តិ ហេតុផ្សេងៗបានទាន់ ពេលវេលា និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោកអភិបាល ខេត្តស្តីទី ក៏បានថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល សម្ដេចគតិព្រឹទ្ធ បណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ព្រមទាំងក្រុមការងារ គ្រប់គ្រងគ្រោះ មហន្តរាយថ្នាក់ជាតិ ថ្នាក់ខេត្ត សប្បុរសជន និងអ្នកពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ និងជួយអន្តរាគមន៍ ដល់រដ្ឋបាលខេត្តកែប ក្នុងការត្រៀមឆ្លើយតប និងជួយអន្តរាគមន៍ ជូនដល់ប្រជាពលរដ្ឋរង គ្រោះបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ចំពោះយន្តការ ការងារឆ្នាំ២០២០ លោក អ៊ឺង ឆាយ អភិបាលខេត្តស្តីទី និងជាអនុប្រធាន គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត ក៏បានដាក់ទិស ដៅបន្តដឹកនាំ ណែនាំ ដល់អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ និងកងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទ ត្រូវត្រៀមរៀប ចំទុកជាមុន ដោយប្រើប្រាស់ កម្លាំងសរុប និងមធ្យោបាយសរុប សម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះ ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា នឹងបន្តដឹកនាំអនុវត្តតាម អនុក្រឹត្យ រាជរដ្ឋាភិបាលលេខ១៨៨ អនក្រ.បក ស្ដីពីការរៀបចំនិង ការប្រព្រឹត្តទៅរបស់គណៈកម្មាធិការគ្រប់ គ្រងគ្រោះ មហន្តរាយថ្នាក់ ក្រោមជាតិ និងជំរុញឲ្យ គណៈកម្មាធិការគ្រប់ គ្រងគ្រោះមហន្តរាយ ក្រុង ស្រុក ឃុំ សង្កាត់ និងក្រុមការងារគ្រប់គ្រង គ្រោះមហន្តរាយភូមិ ដៃគូអភិវឌ្ឍន៍ សប្បុរសជននានា ដើម្បីរៀបចំធ្វើ បច្ចុប្បន្នភាព និងត្រៀមលក្ខណៈ គ្រប់បែបយ៉ាងតាម ជំនាញនីមួយៗ ក្នុងការបង្ការ ឆ្លើយតបនិងប្រើ ប្រាស់កម្លាំង និងមធ្យោបាយសម្រាប់ ជួយអន្តរាគមន៍នៅ ពេលមានគ្រោះ មហន្តរាយកើតឡើង។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញដល់ គណៈកម្មាធិការគ្រប់ គ្រងគ្រោះ មហន្តរាយខេត្តកែប និងក្រុមការងារ គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកត្រួត ពិនិត្យសភាពការណ៍ ទូទៅ ដែលពាក់ព័ន្ធ នឹងគ្រោះមហន្តរាយ តាមដានព័ត៌មាន និងតាមដានស្ថានភាព អាកាសធាតុ ពិសេសការផ្សព្វផ្សាយអំពីវិ ធានការបង្ការការ ចម្លងជំងឺ COVID-19 នៅតាមមូលដ្ឋាន ឱ្យបានទាន់ពេលវេលា។
ត្រូវពង្រឹងតួនាទី ភារកិច្ចរបស់គណៈ កម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយគ្រប់ថ្នាក់ លេខាធិការដ្ឋាន និងក្រុមប្រ តិបតិ្តទាំងអស់ ត្រូវបំពេញការងារ ឱ្យបានហ្មត់ចត់ ដោយធ្វើជា សេនាធិការ ដល់រដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធ ភាពខ្ពស់៕