(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពតបាន បើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារ គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត ឆ្នាំ២០១៩និងលើក ទិសដៅ ការងារឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសក កម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ សមាគមអតីត យុទ្ធជនកម្ពុជា និងលោក ជាវ តាយអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគ ណៈកម្មាធិការ គ្រប់គ្រងគ្រោះ មហន្តរាយ ខេត្តកំពត។
កិច្ចប្រជុំនេះមានការ អញ្ជើញចូលរួមពី លោក-លោកស្រី ប្រតិភូនៃគណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយថ្នាក់ជាតិ ថ្នាក់ខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំង មេប៉ុស្តិ៍ នគរបាលរដ្ឋបាល ឃុំសង្កាត់ និងអ្នកពាក់ព័ន្ធមួយ ចំនួនទៀតសរុបចំនួន ២៧២នាក់។
លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្ត បានធ្វើរបាយការណ៍ អំពីលទ្ធផលក្នុង ឆ្នាំ២០១៩កន្លងទៅ ដោយមានការយក ចិត្តទុកដាក់ពី សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល សម្ដេចគតិព្រឹទ្ធ បណ្ឌិតបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមនិងក្រុមការងារ ថ្នាក់ជាតិ ថ្នាក់ខេត្ត សប្បុរសជន ព្រះសង្ឃ ដែលបានជួយ ឧបត្ថម្ភគាំទ្រនិងចូលរួមជា មួយរដ្ឋបាលខេត្ត ធ្វើឲ្យការឆ្លើយតប និងអន្តរាគមន៍ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយ គ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ អគ្គីភ័យ នឹងគ្រោះថ្នាក់ដោយ ឧប្បត្តិហេតុផ្សេងៗ បានទាន់ពេលវេលា និងមាន ប្រសិទ្ធភាព។
លោក ជាវ តាយ អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល សម្ដេចគតិព្រឹទ្ធ បណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ព្រមទាំងក្រុម ការងារ គ្រប់គ្រងគ្រោះ មហន្តរាយថ្នាក់ជាតិ ថ្នាក់ខេត្ត សប្បុរសជន និងអ្នកពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ និងជួយអន្តរាគមន៍ ដល់រដ្ឋបាលខេត្តកំពត ក្នុងការត្រៀមឆ្លើយតប និងជួយអន្តរាគមន៍ ជូនដល់ប្រជាពលរដ្ឋរងគ្រោះ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយនឹងយន្តការ ការងារឆ្នាំ២០២០ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការ គ្រប់គ្រងគ្រោះ មហន្តរាយខេត្ត ក៏បានដាក់ទិស ដៅបន្តដឹកនាំ ណែនាំ ដល់អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ និងកងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទ ត្រូវត្រៀមរៀប ចំទុកជាមុន ដោយប្រើប្រាស់ កម្លាំងសរុប និងមធ្យោបាយសរុប សម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះ ប្រជាពលរដ្ឋ ឲ្យបានទាន់ ពេលវេលា នឹងបន្តដឹកនាំអនុវត្ត តាមអនុក្រឹត្យ រាជរដ្ឋាភិបាល លេខ១៨៨ អនក្រ.បក ស្ដីពីការរៀបចំនិង ការប្រព្រឹត្តទៅរបស់គណៈ កម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយថ្នាក់ ក្រោមជាតិ និងជំរុញឲ្យគណៈ កម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយ ក្រុង ស្រុក ឃុំ សង្កាត់ និងក្រុមការងារគ្រប់ គ្រងគ្រោះមហន្ត រាយភូមិ ដៃគូអភិវឌ្ឍន៍ សប្បុរសជននានា ដើម្បីរៀបចំធ្វើ បច្ចុប្បន្នភាព និងត្រៀមលក្ខណៈ គ្រប់បែបយ៉ាងតាម ជំនាញ នីមួយៗក្នុងការបង្ការ ឆ្លើយតបនិង ប្រើប្រាស់កម្លាំង និងមធ្យោបាយ សម្រាប់ជួយអន្តរាគមន៍ នៅពេលមាន គ្រោះមហន្តរាយ កើតឡើងផងដែរ។
ក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ក៏បានថ្លែងការ កោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះរដ្ឋ បាលខេត្តកំពត ពិសេសកម្មាធិការ គ្រប់គ្រងគ្រោះ មហន្តរាយខេត្ត និងក្រុមការងារ ដែលជានិច្ចកាល បានប្រឹងប្រែង ពុះពារបង្កាទប់ស្កាត់ និងគ្រប់គ្រងគ្រោះ មហន្តរាយបានល្អ ប្រសើរនិងគ្រប់ គ្រងគ្រោះមហន្តរាយ បានល្អប្រសើរ សំដៅឆ្លើយតបនិងជួយ សង្គ្រោះដល់ជងាយ រងគ្រោះគ្រប់ប្រភេទ ដែលកើតឡើងក្នុង ហេតុការណ៍ផ្សេងៗ បានទាន់ពេលវេលា៕