ដុតធូបនៅលើផ្ទះ ទុកចោលមិនប្រយ័ត្ន បណ្តាលអោយឆេះ ខ្ទេចទាំងស្រុងនិង បណ្តាលអោយ ឆេះផ្ទះអ្នកជិតខាង ២ខ្នងទៀត អស់មួយចំនួន!

(ស្ទឹងត្រែង)៖ ផ្ទះមន្ត្រីនគរបាល ស្រុកសៀមប៉ាងម្នាក់ បានរងការឆាបឆេះ ទាំងស្រុងនិងផ្ទះ អ្នកជិតខាងចំនួន២ ខ្នងទៀតនៅក្បែរ នោះបានឆាបឆេះបណ្តាល អោយខូចាតអស់ មួយចំនួនខណៈដែល កូនមន្រ្តីនគរបាលនោះ បានដុតធូបមិន ប្រុងប្រយ័ត្នទុកចោល ហើយចុះទៅបាត់។

ហេតុការណ៏នេះបាន កើតឡើងកាលពី វេលាម៉ោង២០ និង១០នាទីយប់ថ្ងៃទី៩ មីនា២០២០ស្ថិតនៅ ភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

អធិការស្រុក សៀមប៉ាងលោក ជឹម អ៊េន បានអោយដឹង ថាផ្ទះដំបូងដែលត្រូវបាន អគ្គិភ័យឆាបឆេះ នោះមានទំហំផ្ទះ ទទឹង១៥ម៉ែត្រ បណ្តោយ១៨ម៉ែត្រ  បាំងក្តារ ប្រក់ស័ង្កសី សំភារៈក្នុងផ្ទះមានលុយ១.៦៦០០០០រៀល (មួយលានហុកសិប ប្រាំមួយម៉ឺនរៀល) ម៉ាស៊ីនហុងដា១៣ សេះមួយគ្រឿង ម៉ូតូ០១គ្រឿងទូរទស្សន៏២ គ្រឿងនិងសម្ភារៈទាំងអស់ ក្នុងផ្ទះត្រូវឆេះខ្ទេច ទាំងស្រុង ។

លោកថាម្ចាស់ផ្ទះខាងលើនេះឈ្មោះ ហឿង ថងខៀន ភេទស្រី អាយុ៤៤ឆ្នាំ(ស្រ្តីមេម៉ាយ)មុខរបរមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ។លោកបន្ថែមថានៅខណៈពេលអគ្គិភ័យកំពុងឆាបឆេះផ្ទះខាងលើបានរាលដាលដល់ផ្ទះជិតខាងចំនួន២ខ្នងផ្ទះទៀតបណ្តាលអោយខូចខាតអស់មួយចំនួន តែមិនមាននរណាម្នាក់រងរបួសទេ។

លោកអធិការបាន បញ្ជាក់ថាករណីគ្រោះ អគ្គិភ័យខាងលើបណ្តាល មកពីកូនរបស់ម្ចាស់ ផ្ទះឈ្មោះហឿង ថងខៀនបានដុត ធូបនៅលើផ្ទះហើយ ក៏ចុះទៅបាត់ទើបបណ្តាល អោយអគ្គិភ័យឆាបឆេះ កើតឡើងតែម្តង។

នៅក្នុងហេតុការណ៏ នោះកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលនៃអធិការស្រុក សៀមប៉ាងបានចុះជួយ អន្តរាគមន៏ដល់ កន្លែងកើតហេតុ ហើយបានធ្វើការ ប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យបាញ់ទឹកអស់ ចំនួន០៤ឡាន ឡានទឹកឯក ជនអស់០២ឡាន និងបាញ់សង្គ្រោះ តាមរយៈម៉ូទ័របាញ់ទឹក លាងឡាន ទើបភ្លើងរលត់ទៅវិញ ទាំងស្រុងនៅម៉ោង ២៣និង១៥នាទីយប់ថ្ងៃដដែល។

You might like

Leave a Reply

Your email address will not be published. Required fields are marked *