(ខេត្តបន្ទាយមានជ័យ)៖ ក្នុងសន្និបាតបូកសរុប លទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅ ២០២០របស់រដ្ឋបាល ខេត្តបន្ទាយមានជ័យនិង ក្រុមការងាររដ្ឋបាលចុះ មូលដ្ឋានបានលើកយក ការងារ ឆ្លុះបញ្ចាំងនូវស្នាដៃ សមិទ្ធផលលើ បញ្ហាប្រឈម គ្រប់បណ្តាអង្គភាព មន្ទីរស្ថាប័នជុំវិញខេត្ត នៅព្រឹក ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ ក្នុងសាល ប្រជុំសាលាខេត្ត ដោយមានការចូលរួម លោកខេងស៊ុម ប្រធាន ក្រុមប្រឹក្សាខេត្ត លោកអ៊ុំរាត្រី អភិបាល ខេត្តបន្ទាយមាន ជ័យសមាជិក ក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោកប្រធានមន្ទីរ អង្គភាពនានា ជុំវិញខេត្ត អភិបាល អភិបាលរង ក្រុង ស្រុក សមាជិក ក្រុមប្រឹក្សាក្រុង ស្រុក មេឃុំ ចៅសង្កាត់ តំណាងអង្គការដៃគូរ ព្រមទាំងសមាជិក សមាជិកាជាច្រើនរយនាក់។
ក្នុងសន្និបាទនោះលោក អ៊ុំរាត្រីបាន មានប្រសាសន៍ ថាការងារ រដ្ឋាលខេត្ត និងក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន អនុវត្តពេញ១ឆ្នាំនេះ បានធ្វើការឆ្លុះបញ្ចាំង ឲ្យឃើញនូវស្នាដៃ សមិទ្ធផលការងារ បញ្ហាប្រឈម គ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្ត ដែលសម្រេច បានក្នុងរយៈពេលមួយ ឆ្នាំកន្លងមក។
ក្នុងនោះលោកអ៊ុំរាត្រី បានជម្រុញឲ្យរដ្ឋបាល ខេត្តទទួលខុសត្រូវ ទ្រោលសភាព ការណ៍បច្ចប្បន្ននិងត ទៅមុខទៀតហើយ នៅឆ្នាំ២០២០នេះ ត្រូវពង្រឹងនិងជំរុញ ការងារស្ថិតិនិងអត្រា នុកូលដ្ឋាន អត្ថសញ្ញាណប័ណ្ណ ប័ណ្ណព្រំដែនការងារ គណ:បញ្ជាការឯក ភាពស្រុក ក្រុង ពង្រឹងសមត្ថ ភាពមន្ត្រី ការបង្ក បង្កើនផលស្រូវប្រាំង និងដំណាំផ្សេងៗ លើកកម្ពស់ការ ចិញ្ចឹមសត្វ និងវារីវប្បកម្ម ទប់ស្កាត់ បង្ក្រាបអំពើ រត់ពន្ធនិងបទល្មើស គ្រប់ជំនាញដើម្បី បង្កើនចំណូលថវិកា ឬចំណូល ពង្រឹង គាំទ្រការបង្កើន ប្រមូលពន្ធដារ គ្រប់ប្រភេទ ពង្រឹងគ្រប់គ្រងមូល ដ្ឋានអាជីវកម្ម ការថែទាំ ការពារ ជួសជុលប ណ្តាញផ្លូវស្ពាន សំណង់នានា បន្តបង្កើនលើក កម្ពស់លើវិស័យសង្គម សេដ្ឋកិច្ចនានាផងដែរ។
ចំណែកវិស័យសេវាកម្ម សេវារដ្ឋបាល សេវាសាធាណ:ក៏ត្រូវពង្រឹង ក្នុងនោះគាំពាការិយា ល័យច្រកចេញចូលតែមួយ នៅក្រុងដែលមានស្រាប់ ហើយស្នើពង្រីកបន្តទៅស្រុក ក្រុង បន្ថែមក្នុងនោះ ខេត្តជម្រុញ ឲ្យដំណើរការអង្គភាព ច្រកចេញចូលតែមួយ ខេត្តនិងការិយាល័យ ប្រជាពលរដ្ឋ។
ក្នុងរយះអនុវត្ត ពេញ១ឆ្នាំនេះលោក បានធ្វើការវាយតម្លៃ កោតសរសើរដល់មន្ត្រី ថ្នាក់ដឹកនាំនិងមន្ត្រី ទាំងផ្នែកស៊ីវិល នៃអាជ្ញាធរដែនដី មន្ទិរស្ថាប័នជំនាញ កងកម្លាំងប្រដាប់ អាវុធរបស់ស្ថាប័នរដ្ឋ ព្រមទាំង ស្ថាប័នសង្គមឯក ជននិងអង្គការដៃគូ អភិវឌ្ឍន៍ជាមួយមិត្ត បរទេសនានាដែល បានខិតខំសហការគ្នា សម្រេចបានស្នាដៃ លទ្ធផល សមិទ្ធផលថ្មីៗបន្ថែមច្រើនសន្ធឹក នៅក្នុងខេត្តបន្ទាយ មានជ័យ។
ក្នុងនោះលោកខេង ស៊ុម បានមានប្រសាសន៍ បន្តថារដ្ឋបាលខេត្តត្រូវ ខិតខំទ្វេរឡើង ដោយចូលរួម ជាមួយរាជរដ្ឋាភិបាល និងស្ថាប័នថ្នាក់ជាតិក្នុង ការបង្កើនសមត្ថភាព លទ្ធភាពទទួលខុសត្រូវ ទោលសភាពការណ៍ បច្ចុប្បន្នភាពនិង តទៅខាងមុខពិសេស មន្ត្រីបន្តធ្វើល្អ ឆ្លើយតបសំណូម ពរពលរដ្ឋ ធ្វើឲ្យពលរដ្ឋ នៅតែគាំទ្រ ស្រឡាញ់ជឿជាក់ លើការដឹកនាំរបស់ រាជរដ្ឋាភិបាលនិង គណបក្សប្រជាជន កម្ពុជាក៏ត្រូវបង្កើនការ ចុះមូលដ្ឋានឬធ្វើ វេទិកាសាធារណៈ នានាដើម្បីពន្យល់ពលរដ្ឋ ឲ្យជឿជាក់ លើគណបក្ស ប្រជាជនអ្វីៗដែលគណបក្ស ប្រជាជនធ្វើ គឺស្របច្បាប់គឺការពារ ថែរក្សាសន្តិភាព ស្ថេរភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេរីពហុបក្សនិង និតិរដ្ឋជាដើម៕