(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃ ទី ១០ខែ មិនា ឆ្នាំ ២០២០ រដ្ឋបាល ខេត្តបន្ទាយមានជ័យ បាន បើក សនិ្នបាត បូក សរុប លទ្ធផល ការងារ ប្រចាំ ឆ្នាំ ២០១៩ និង លើក ទិស ដៅ បន្ត ឆ្នាំ ២០២០ ក្រោម អធិបតី ភាព ឯកឧត្តម ខេង ស៊ុម ប្រធាន ក្រុម ប្រឹក្សា ខេត្ត បន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាល ខេត្ត បន្ទាយមានជ័យ និង មានការ អញ្ជើញ ចូលរួម ពី សំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក ព្រឹទ្ធសភា សមាជិក រដ្ឋសភា អស់ លោក លោក ស្រី ក្រុម ការងារ រាជរដ្ឋាភិបាល ចុះ មូលដ្ឋាន អស់ លោក លោក ស្រី មន្ត្រី រាជ ការ សរុប ជាង ១០០០ នាក់ ។
បន្ទាប់ ពី ឯកឧត្ដម អ៊ុ រាត្រី អភិបាល ខេត្ត មាន ប្រសាសន៍ បើក សនិ្នបាត បូក សរុប លទ្ធផល ការងារ ឆ្នាំ ២០១៩ និង លេីក ទិស ដៅ ការងារ ឆ្នាំ ២០២០ របស់ រដ្ឋ បាល ខេត្ត និង ក្រុម ការងារ រាជរដ្ឋាភិបាល ចុះ មូលដ្ឋាន រួម មក លោក អោម ចន្ថា អភិបាល រង ខេត្ត បាន ឡើង អាន របាយការណ៍ សង្ខេប ដោយ បញ្ជាក់ ថា រដ្ឋ បាល ខេត្ត បាន បំពេញ តួនាទី ក្នុង ការ ផ្ដល់ សេវា ជូន ប្រជាពលរដ្ឋ ក្នុង ការ អភិវឌ្ឍន៍ សេដ្ឋកិច្ច និង សង្គម ក្នុង ខេត្ត តាម រយៈ ការ គាំទ្រ ពី រាជរដ្ឋាភិបាល និង កិច្ច សហការ ពី រដ្ឋ បាល ក្រុង ស្រុក មន្ទីរ អង្គភាព អជ្ញាធរ ដែនដី កងកម្លាំង គ្រប់ អង្គភាព អង្គការ ស៊ីវិល វិស័យ ឯកជន ក្នុង ការ អនុវត្តន៍ គោលនយោបាយ យុទ្ធសាស្ត្រ ចតុកោណ របស់ រាជរដ្ឋាភិបាល ក៏ ដូច ផែន ការ អភិវឌ្ឍន៍ ខេត្ត រយៈ ពេល ៥ឆ្នាំ ២០១៥-២០១៩ ស្រប តាម គោល នយោបាយ កំណែទម្រង់ វិមជ្ឃការ នឹង វិសហមជ្ឃការ ច្បាប់ ស្តី ពី ការ គ្រប់គ្រង រដ្ឋ បាល រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ កម្មវិធី ជាតិ សម្រាប់ ការ អភិវឌ្ឍ បែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ យុទ្ធសាស្ត្រ ជាតិ កាត់ បន្ថយ ភាព ក្រីក្រ របស់ រាជរដ្ឋាភិបាល និង លិខិត បទដ្ឋាន គិត្តយុត្ត ដេីម្បី លេីក កម្ពស់ ការ ផ្ដល់ សេវា រដ្ឋ បាល សេវា សាធារណៈ ប្រកប ដោយ ប្រសិទ្ធភាព តម្លាភាព យុត្តិធម៌ សមធម៌ និង ទាន់ ពេលវេលា ជូន ប្រជាពលរដ្ឋ ។
លោក អោម ចន្ថា បន្ត ថា សមិទ្ធផល ដែល បាន រៀប រាប់ ខាង លើ នេះ ស្តែង ចេញ ពី ការ ខិតខំ យក ចិត្ត ទុកដាក់ នឹង ការ លះបង់ ខ្ពស់ របស់ ថ្នាក់ ដឹកនាំ គ្រប់ លំដាប់ ថ្នាក់ មន្ត្រី រាជការ សង្គម ស៊ីវិល វិស័យ ឯកជន និង ប្រជាពលរដ្ឋ ទូទាំង ខេត្ត ក្នុង ការ អនុវត្តន៍ យ៉ាង ខ្ជាប់ខ្ជួន នូវ គោល នយោបាយ របស់ រាជរដ្ឋាភិបាល ក៏ ដូច ក្រសួង មហាផ្ទៃ ដែល ជា ត្រី វិស័យ ក្នុង ការ អនុវត្តន៍ ការងារ ឲ្យ ទទួល ជោគជ័យ និង ដែល ប្រទេស ជាតិ ទទួល បាន នូវ សុខសន្តិភាព ក្រោម ការ ដឹក នាំ ដ៏ ឈ្លាសវៃ របស់ ប្រមុខរដ្ឋាភិបាល ។
ទន្ទឹម នឹង នេះ ក៏ មាន បញ្ហា ប្រឈម មួយ ចំនួន ទៀត ដែល ត្រូវ បន្ត អនុវត្ត នៅ ឆ្នាំ ២០២០ រួម មាន ក្រោយ ពី ការ បង្កើត អង្គភាព ច្រក ចេញ ចូល ចូល តែ មួយ នឹង ការិយាល័យ ប្រជាពលរដ្ឋ នៅរដ្ឋ បាល ខេត្ត ក៏ ដូច ការិយាល័យ ច្រក ចេញ ចូល តែ មួយ នឹង ការិយាល័យ ប្រជាពលរដ្ឋ នៅ តាម បណ្ដា ក្រុង ស្រុក ទំហំ ការងារ កាន់ តែ ធំធេង បញ្ហា ខ្វះ ខាត ធនធាន មនុស្ស បំរើ ការងារ តាម វិស័យ ជំនាញ ព្រមទាំង សមត្ថភាព របស់ មន្ត្រី រាជការ ក្នុង ការ ផ្ដល់ សេវា កម្ម មួយ ចំនួន មិន ធន ល្មម ក៏ ដូច មិន ទាន់ សមស្រប ទៅ នឹង ទំហំ នៃ ការ ងារ ។