បន្ទាយមានជ័យ ៖ ផ្ទុះសំដីផ្អើលពលរដ្ឋ និងអ្នកធ្វើដំណើរ កណ្ដាលក្រុង ចំនុចផ្លូវប្រាំស្រុក ទល់មុខផ្ទះមេបញ្ជាការរងអាវុធហត្ថខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត មន្ត្រីយោធា រវាងមន្ត្រីកងរាជអាវុធខេត្តនិងនគបាលខេត្តបន្ទាយមានជ័យ ក្នុងករណីចុះស្រាវជ្រាវករណីបាញ់បោះសេរីកាលពីយប់ថ្ងៃទី ២ កក្ដដា ២០១៩។ ព្រឹកថ្ងៃទី៣ កក្ដដា កម្លាំងទាំពីរមានអាវុធហត្ថនិងនគរបាល ចុះធ្វើការស្រាវជាវក្នុងករណីបាញ់បោះសេរីនោះដែរ។
ហេតុដែលបណ្ដាលអោយមានផ្ទុះសំដី ខ្លាំងរវាងមន្ត្រីយុត្តធម៌ទាំងពីរបណ្ដាលមកពីមេបញ្ជាការអាវុធហត្ថក្រុងសិរីសោភ័ណ លោកវរះសេនីយ៍ យ៉ាន់ សុវណ្ណ បានបោះ សម្ដីថា៖ ខាងប៉ូលីលចាប់ពីកូនចៅរហូតដល់មេៗ អ្នកណាថាមិនស្គាល់ លោកមេបញ្ជាការងអាវុធហត្ថខេត្តបន្ទាយមាន លោកវរះសេនីយ៍ឯក ស ប៊ុនសឿង ចាំបាច់អីនាំកូនចៅគគ្រឹកគគ្រេង មកព័ទ្ធធ្វើអី…។
ដោយការបញ្ចេញសំលេង លាយឡំនិងកំហឹងផងនោះព្រមទាំងមានកូនចៅមកអត្តរាគមន៍ លោកវរះសេនីយឯក ខែម សុភ័ណ្ឌ នាយការិយាល័យព្រហ្មទ័ណ្ឌកំតិស្រាល និង វរះសេនីយ៍ទោ ភឿង ម៉ាន់សឹង្ហ នាយការិយាល័យព្រហ្មទ័ណ្ឌកំរិធ្ងន់នៃស្នងការនគរបាលខេត្ត ដែលកំពុងដឹកនាំកម្លាំងខ្លួនចុះវាស់វែងធ្វើកំណត់ហេតុដើម្បីស្រាវជ្រាវបន្តករណីបាញ់បោះសេរីកាលពីយប់មិញផងនោះ សំដីគ្រោតគ្រាតបានផ្ទុះឡើងបង្ករជាទំនាល់ផ្អើល ពលរដ្ឋនិងអ្នកធ្វើដំណើរ ផ្ទះខ្លះដែលនៅជិតកន្លែងកើតហេតុត្រូវបានទាញទ្វាបិត នាំកូនចៅចូលផ្ទះ ព្រោះខ្លាចផ្ទុះអាវុធ។
ពលរដ្ឋសំដែងការខកចិត្តយ៉ាងខ្លាំង ចំពោះករណីផ្ទះសំដីបែបចង់មានហឹង្សារ ខណះ សមត្តកិច្ចទាំងចុះស្រាវជ្រាវករណីបាញ់បោះសិរីនៅកណ្ដាលក្រុង ដែលទើបបង្ករអោយមានការភ័យខ្លាចកាលពីយប់មិញផងនោះ ហើយមិនទាន់រកឃើញពន្លឺ បែរជាចងបង្ករជម្លោះជាសាធារណះបែបនេះ ដោយម្ខាងចងការពារផ្ទះមេ ហើយម្ខាងទៀតចុះអនុវត្តច្បាប់។
ពលរដ្ឋនិយាយថា៖ វាមិនមានអ្វីដែលជាការលំបាកក្នុងការស្រាវជ្រាវនោះទេ ព្រោះសំលេងផ្ទុះអាវុធនៅចំពីមុខផ្ទះលោកមេបញ្ជាការរងអាវុធហត្ថខេត្ត លោក អភិបាលរងខេត្ត និងមន្ត្រីទាហ៊ានស្រាប់ហើយ ប៉ូលីសបានរកឃើញសំបកគ្រាន់កាំភ្លើងខ្លី ( កាំភ្លើង ៨៥ ឡុក ) ចំនួន៣ គ្រាប់ស្រាប់ហើយដែរ គ្រាន់ឆែកកាំមេរាសុវត្តិភាពនោះវាអាចមានពន្លឺ។
សូមបញ្ជាក់ថា៖ កាលយប់ម៉ោងប្រមាណជា ១០ យប់រំលងអាធ្រាតប្រមាណ ជាម៉ោង១០ មានករណីផ្ទុះអាវុធ បាញ់បោះសេរី ចំនួន ៣គ្រាប់នៅចំនុចផ្លូវប្រាំស្រុក ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដែលនៅកណ្ដាល ទីប្រជុំជនក្រុង បង្ករអោយពលរដ្ឋមានការភ័យខ្លាច និងខុសពីគោលនយោបាយភូមិឃុំមានសុវត្តិភាព ៕