(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់ជីកដាក់លូ ធ្វើបង្គន់និងបន្ទប់ទឹក អកុសល ខ្យល់ គបណ្តាលឲ្យដួល បោកក្បាលនិងដីស្លាប់ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែ មិនា ឆ្នាំ២០២០ ក្នុងចំណុចភូមិ ស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយ ចេកខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋាន ស្រុកស្វាយចេកបាន ប្រាប់ឲ្យដឹងថាជនរង គ្រោះមាន ឈ្មោះពៅ បូរ ភេទប្រុសអាយុ៥៦ ឆ្នាំ រស់នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយ ចេកខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋាន ស្រុកស្វាយចេកបាន ប្រាប់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ នោះជនរងគ្រោះ បានជីកដីដាក់លូនិង ធ្វើបន្ទប់ទឹកនៅសំយ៉ាប ខាងក្រោយផ្ទះពេលកំពុង ធ្វើនេះស្រាប់តែកើត ខ្យល់គរ ដោយសារតែក្រុមគ្រួ សារជួយមិនទាន់ បណ្តាលឲ្យស្លាប់តែម្តង ។
ក្រោយពីកើតហេតុ ហើយគេបានឃើញ សម្ថកិច្ចនៅស្រុក ស្វាយចេកបានចុះ ទៅពិនិត្យសពបានធ្វើការ សន្និដ្ឋានថាសពនេះ ពិតជាស្លាប់ដោយជម្ងឺខ្យល់ គ ព្រោះអាង នៅលើខ្លួនសព ពុំមានស្លាកស្នាមអ្វី គួរឲ្យកល់សំគាល់ គ្មានជាប់ពាក់ព័ន្ធ និងករណីឃាតកម្មទេ។
ក្រោយពីពិនិត្យរួចហើយ សពត្រូវបានសមត្ថកច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាម ប្រពៃណីនៅ ផ្ទះសពតែម្តង៕