(ខេត្តបន្ទាហមានជ័យ)៖ យុវជន១នាក់ជិះ ម៉ូតូមិនដឹងជិះយ៉ាង ណាបើកទៅបុករថយន្ត របស់ក្រុមហ៊ុន ស៊ីនទ្រីឈប់ដាក់ សំរាមបណ្តាលឲ្យស្លាប់ ១នាក់នៅនិងកន្លែង នៅវេលាម៉ោង៥និង ៣០នាទីទាបភ្លឺ ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកជាបី ចូលវិទ្យាល័យអូរជ្រៅ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់បោយ៉ប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកអធិកាក្រុង ប៉ោយប៉ែតបានប្រាប់ឲ្យ ដឹងថានៅមុនពេលកើត ហេតុនោះមានករណី រថយន្តដឹក សំរាមមួយគ្រឿង ពណ៏ស្លាទុំ ពុំមានស្លាកលេខ រថយន្តក្រុមហ៊ុនស៊ីន ទ្រីបើកពីលិចទៅកើតលុះ បើក មកដល់កន្លែងកើតហេតុ បានឈប់ដាក់សំរាម ស្របពេលនោះក៏មាន ម៉ូតូមួយ១គ្រឿងម៉ាកហុងដាស្គុបពី ពណ៏ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F-9559 បើកពីកើតមកលិច ក្នុងល្បឿនលឿនដោយ បើកមិនបានមើលក៏ បើកទៅបុករថយន្ត ពីក្រោយបណ្តាល ឲ្យស្លាប់អ្នកបើកម៉ូតូនៅ កន្លែងកើតហេតុតែម្តង។
លោកអធិការបានបញ្ជាក់ ឲ្យដឹងទៀតថាអ្នកបើក ម៉ូតូឈ្មោះ ភា រម្យ ភេទប្រុសអាយុ ២៥ ឆ្នាំ មុខរបរ កម្មករ។ បើតាមការអះអាងរបស់ សមត្ថកិច្ចបានឲ្យ ដឹងថាមូលហេតុ ម៉ូតូបុករថយន្តស្លាប់ នោះមកពី អ្នកបើកម៉ូតូក្នុងល្បឿន លឿនហើយ រថយន្តឈប់ដាក់សំរាម ឈប់ខ្វះការប្រុង ប្រយ័ត្ន។
សពសមត្ថកិច្ចបាន ប្រគល់ទៅឲ្យក្រុមគ្រួ សារយកទៅតម្កល់ទុកនៅ វត្តត្រាចរៀបចំធ្វើបុណ្យ តាមប្រពៃណី ចំណែកអ្នកបើករថយន្ត រត់គេចខ្លួនបាត់៕