(ខេត្តបន្ទាយមានជ័យ)៖ បុរស់២នាក់ត្រូវជាប្អូនថ្ងៃ បងថ្លៃកាប់ចាក់គ្នារហូតដល់ ស្លាបម្នាក់់ដោយសារ ជម្លោះអំពីរឿងផឹកស៊ី នៅប្រទេសថៃកាល ពីយប់ថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៩ នេះក្រោយពីបាន បញ្ជូនដល់មន្ទីរ ពេទ្យបានស្លាប់។
មន្ត្រីនគរបាល ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត បាន ឲ្យ ដឹងថា ជនរងគ្រោះមានឈ្មោះ បៀ វ ថា ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ជា កម្មករ លើកដាក់ ត្រី ក្នុង ខេត្ត សាមុទ្រ សា ខន ប្រទេស ថៃ និង មាន ទីលំនៅ ភូមិ ឆ្នើម មាស ឃុំ សំបួរ ស្រុក មង្គល បូរី ខេត្តបន្ទាយមានជ័យ ។
មន្ត្រីគរបាលច្រក ទ្វារអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ឲ្យដឹងទៀត ថាបើតាម សាច់ញាតិ សព ប្រាប់ថា ជនរងគ្រោះ ត្រូវ សាច់ថ្លៃ ដូចគ្នា ប្រពន្ធ ជនរងគ្រោះនិង ប្រពន្ធជនដៃដល់ជា បងប្អូនបង្កើតគ្នា។
នៅមុនពេលកើតហេតុ នោះជនបង្កនិងជនរង គ្រោះបានផឹកសុីជាមួយគ្នា ផឹកចុះផឹកឡើងទាក់ សម្ដីគ្នាស្រាប់ ជនដៃដល់បានយក កាំបិតចិត្តបន្លែមក ចាក់ចំម្តុំគ្រលៀន បណ្តាលឲ្យរងរបួសធ្ងន់ ដោយសភាពមិនស្រួល សាច់ញាត្តិបានបញ្ជួន ដល់ទៅមន្ទីរពេទ្យដោយ សាររបួបធ្ងន់ពេកបានស្លាប់ ដោយពេទ្យមិន អាចជួយសង្គ្រោះបាន។
ក្រោយពីកើតហេតុ ហើយជនដៃដល់ ត្រូវបានតម្រួចថៃឃាត់ ភ្លាមនិងបញ្ជូនទៅ ការិយាល័យតម្រួត ចាត់ការតាមនិតិវិធី។
ចំណែកសពត្រូវបាន ភាគីថៃបញ្ជូនយកមក ឲ្យសាច់ញាតិតាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត មកដល់កាលពីយប់ថ្ងៃ ទី២៩ កក្កដា ២០១៩ នេះ ហើយបានធ្វើការប្រគល់ សពទៅឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាម ប្រពៃណីនៅស្រុក កំណើតតែម្តង៕