(ខេត្តបន្ទាយមានជ័យ)៖ កិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣របស់ក្រុម ប្រឹក្សាននៅព្រឹកថ្ងៃ ទី១២ ខែមិនា ឆ្នាំ២០២០ ក្នុងសាលប្រជុំ សាលាខេត្តលោក ជិនប៉ូឡូ សមាជិកក្រុមប្រឹក្សាខេត្ត បានលើកយក បញ្ហាប្រឈមកន្លង មកគឺបញ្ហាប្រជា ពលរដ្ឋនាំគ្នាកាប់ទន្រ្ទាន ព្រៃយកដីលក់យ៉ាងអា ធិបតេយ្យក្នុងរយះពេល ១០ឆ្នាំ ដីនៅដដែលដោះ ស្រាយមិនចេញមានរឿង មិនចេះចប់គិតតែបាច ទឹកដាក់គ្នាគ្មាន រកដំណោះស្រាយនិង ក្រុមប្រឹក្សាខេត្តជាច្រើន នាក់ទៀតបានលើកយក បញ្ហា ឈ្មួញកាយបំផ្លាញដីភ្នំ រ៉ែ ជាកេរមរតកធម្មជាតិ លក់យ៉ាងអាណាធិបតេយ្យ បញ្ហាប្រឈមទឹក ប្រើប្រាស់អាចខ្វះខាត នៅពេលខែប្រាំង ខាងមុននេះ ដោយមានអ្នកចូលរួម លោកខេងស៊ុម អភិបាលខេត្ត បន្ទាយមានជ័យ លោកអ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ក្រុមប្រឹក្សាខេត្ត និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជា ច្រើននាក់ទៀត។
ក្នុងកិច្ចប្រជុំនោះ ក្រុមប្រឹក្សាខេត្តបាន លើកយកបញ្ហាការទប់ កាត់ការរាលដាលឆ្លង របស់មេរោគ covit .19 ជាជម្ងឹឆ្លងដ៏កាច សាហាវដែលពិភព លោកមានការព្រួយបារម្ម បញ្ហាទប់ស្កាត់ ភ្លើងឆេះព្រៃ និងភ្លើងឆេះផ្ទះ និងបញ្ហា គ្រោះថ្នាក់ចរាចរណ៍ ក្នុង១ថ្ងៃស្លាប់ របួស ធ្ងន់ស្រាលជា ច្រើននាក់ខ្លាំងជាងជម្ងឺcovit .19 ទៅទៀតដូច្នេះ យើងទាំងអស់គ្នាត្រូ វនាំគ្នាចូលរួមដោះស្រាយ។
ក្នុងកិច្ចប្រជុំនោះលោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា គោលបំណងកិច្ច ប្រជុំក្រុមប្រឹក្សាខេត្ត លើកទី៩នេះ ដើម្បីពិនិត្យ និង ឆ្លងរបាយការណ៍ សមិទ្ធផលសកម្មភាព ការងាររបស់ខេត្តដែល បានសម្រេចបាន នាខែកន្លងមក។
នៅក្នុងរយៈពេល កន្លងមកនេះ ខេត្តបន្ទាយមាន ជ័យបានធ្វើការអភិវឌ្ឍ លើគ្រប់វិស័យដោយ ធានាបាននូវសន្តិសុខ សុវត្ថិភាព និង កំណើនសេដ្ឋកិច្ច ដើម្បីឲ្យខេត្តកាន់តែមាន ការរីកចំរើនបន្ថែមទៀត ជាពិសេស សោភ័ណភាពក្នុងខេត្ត។
បើទោះបីជាកន្លង មកនៅខេត្តមានការ អភិវឌ្ឍយ៉ាងណាក៏ដោយ ប៉ុន្តែនៅមានភាពអសកម្ម មួយចំនួនដែលបច្ចុប្បន្ន ខេត្តកំពុងរៀបចំធ្វើ ការកែលម្អដើម្បីឲ្យការ អភិវឌ្ឍកាន់តែមាន ភាពប្រសើរឡើង ។
ក្នុងនោះលោក បានសម្តែងនូវការ កោតសរសើរ ចំពោះមន្រ្តីរាជការគ្រប់ លំដាប់ថ្នាក់ដែលបាន រួបរួមគ្នាកសាងនិង អភិវឌ្ឍន៍ខេត្ត ដែលធ្វើឲ្យខេត្តមាន ការកែប្រែមុខមាត់ថ្មី ទាក់ទាញបាននូវ វិយោគទុនមក បណ្តាក់ទុន ធ្វើឲ្យប្រជាពល រដ្ឋមានជីវភាពប្រ សើរឡើងថែម ទៀតផងដែរ ។
ពាក់ព័ន្ធ និង ភាពអសកម្មមួយ ចំនួនលោកបាន ឲ្យអាជ្ញាធរ និង មន្រ្តីជំនាញផ្លាស់ប្តូរ ឥរិយាបទនៃការធ្វើការ ងារឲ្យបានស្រប តាមច្បាប់។
ក្នុងនោះបាន លើកយកករណី ចំនួននៃការធ្វើអត្ត សញ្ញាប័ណ្ណសញ្ជាតិខ្មែរ អ្នកធ្វើគឺមានភាព ធ្វេសប្រហែសច្រើន នៅពុំទាន់អនុវត្ត ឲ្យបានត្រឹមត្រូវនៅឡើយ ករណីរថយន្តដឹក លើសទម្ងន់ និងសំពីងសំពោង នៅតែមាន ចរាចរណ៍នៅ លើដងផ្លូវ ដែលសមត្ថកិច្ច នគរបាលចរណ៍ត្រូវ រឹតបន្តឹងបន្ថែមទៀត ដោយត្រូវអនុវត្ត ឲ្យបានតាមច្បាប់ បានកំណត់ជា ពិសេសត្រូវពង្រឹងការ អនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បីធានាឲ្យភូមិដ្ឋាន របស់ប្រជាពល រដ្ឋមានសុខសុវត្ថិភាពល្អ ផងដែរ។
បញ្ហាទាំងអស់ ក្រុមប្រឹក្សាលើក យកមកដោះស្រាយពិភាក្សា នៅក្នុងអង្គប្រជុំរបស់ក្រុម ប្រឹក្សាខេត្តនេះលោកខេងស៊ុម និងធ្វើកំណត់ហេតុ បន្តដើម្បីរកដំណោះ ស្រាយជូនប្រជាពលរដ្ឋ ឲ្យទាល់តែបាននៅ ថ្ងៃខាងមុខនេះ៕