(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ តំណាងសម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិបាន ថ្លែងក្នុងឱកាសជួប សំណេះសំណាលជា មួយបងប្អូនយោធិនពិការ ៣១៧តេជោភ្នំឆ័ត្រ និងកម្លាំង ប្រដាប់អាវុធឈរ ជើងប្រចាំទិសទី១ កងកំលាំងអាវុធហត្ថ យោធភូមិភាគទី៥ ខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ជិតចូលមកដល់ថា ដើម្បីឆ្លើយតបគុណ បំណាច់នូវ វីរ:ភាពនៃ ពលិកម្មរបស់អតីត យុទ្ធជនដែលបូជាសាច់ ស្រស់ឈាមស្រស់ជូន ជាតិមាតុភូមិកន្លងមក ដើម្បីឲ្យពួក គាត់និងក្រុមគ្រួសារ ទទួលបានការទំនុក បម្រុងដីធ្លី ផ្ទះសម្បែងសម្រាប់រស់នៅ បង្កបង្កើនផលដោះ ស្រាយជីវភាពឲ្យ បានសមរម្យ នៅព្រឹក ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០មណ្ឌលអភិវឌ្ឍន៍ យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ ស្ថិតនៅភូមិតេជោ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័ ដោយមានអ្នកចូលរួម មេបញ្ជាការកងទ័ពជាន់ខ្ពស់ យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ កម្លាំងប្រដាប់អាវុធ កងរាជអាវុធហត្ថ យោធភូមិ ភាគទី៥ ជិត២.០០០នាក់។
លោកឧត្តមសេនីយ៍ នាយកមណ្ឌល បានឲ្យដឹងថា គោលគំនិតផ្តួចផ្តើម កសាងមណ្ឌលអភិវឌ្ឍន៍ ពិការ៣១៧ តេជោភ្នំឆ័ត្រ នាភូមិតេជោភ្នំឆ័ត្រ កងទ័ពជើងគោក គឺធ្វើឡើងតាមអនុសាសន៍ របស់សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីឆ្លើយតបគុណ បំណាច់ វីរ:ភាពនៃពលិកម្ម របស់អតីតយុទ្ធជន ដែលបូជាសាច់ ស្រស់ឈាមស្រស់ ជូនជាតិមាតុភូមិប្រជាជន ដើម្បីឲ្យពួកគាត់និង ក្រុមគ្រួសារទទួល បានការទំនុក បម្រុងដីធ្លី ផ្ទះសម្បែងសម្រាប់រស់នៅ បង្កបង្កើនផលដោះ ស្រាយជីវភាពឲ្យបាន សមរម្យ ។
លោកនាយមណ្ឌល បានបញ្ជាក់ឲ្យដឹងទៀត ថាមណ្ឌលដែលដឹកនាំ និងកសាងនេះក្រោម ជំនួយពីប្រមុខ រាជរដ្ឋាភិបាល ឥស្សរជន សប្បរសជននានា ។
ហើយយោធិនពិការ ៣១៧តេជោភ្នំឆ័ត្រ ឆ្នាំ២០១៩ នេះមានចំនួន ៥៣៧គ្រួសារ មនុស្សរាយ ១.៨២៧នាក់ ក្នុងនោះ មានកូនចៅយោធិន និងគ្រួសារជាសិស្ស ចំនួន៣៥៤នាក់ គ្រូ២១នាក់ ។
ចំពោះការអភិវឌ្ឍន៍ នៅមណ្ឌលនេះ ទទួលបានជំនួយនិងអំ ណោយកសាងដូចជាផ្នែក ផ្លូវថ្នល់ ស្ពាន លូ ផ្នែកផ្ទះស្នាក់នៅ អគាររដ្ឋបាលនិងសំណង់នានារូមទាំងស្រះ អណ្តូងទឹក បណ្តាញអគ្គីសនី មណ្ឌល សុខភាព សាលារៀន អគារបណ្តុះ បណ្តាលវិជ្ជាជីវ: ថ្នាល់បណ្តុះដាំនាំ កូនឈើ និងសត្វស្រុកជាដើម។
ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពល ខេមរភូមិន្ទ បានថ្លែងអំណរ គុណនិងកោតសរសើរ ដល់ថ្នាក់ដឹកនាំនិង យោធិនក្នុងមណ្ឌល ក៏ដូចជាកងកម្លាំង ប្រដាប់អាវុធទាំង ឡាយឈរជើងនៅ ភូមិសាស្ត្រទិសយោធ ភូមិភាគទី៥ ខេត្តបន្ទាយមានជ័យ ដែលបានខិតខំ បំពេញតួនាទីភារ កិច្ចប្រកបដោយការ ទទួលខុសត្រូវ តាំងពីមុនមក បច្ចុប្បន្ននិងទៅខាងមុខ ។
យើងជួប ជុំអតីតយុវជន និងយោធិនពិការ នៅថ្ងៃនេះគឺទី១ បង្ហាញពីអតីតកាល ដ៏ជូរចត់របស់យើ ដែលបានបន្សល់ទុក ដោយសារសង្គ្រាមធ្វើ ឲ្យកុមាកំព្រា ស្ត្រីមេម៉ាយ និងយោធិនពិការ ទី២គឺបង្ហាញពីការ ចូលរួមអំពី យោធិនបន្តវេន ទទួលមរតកពីសន្តិភាព ដែលបានពីការលះ បងពីរៀមច្បងជំនាន់មុន និងជាយោធិនទទួល ភារកិច្ចបន្តវេនការពារជាតិ ការពាបូរណភាពទឹកដី ការពារមិនឲ្យមាន សង្គ្រាមរវាងខ្មែរ និងខ្មែរម្តងទៀត ការពារមិនឲ្យមាន ភាពឈឺចាប់ត្រឡប់ មកវិញម្តងទៀត ហើយសិស្សានុសិស្ស នៅទីនេះជាអ្នកទទួលមរតក សន្តិភាពមានឱកាសកសាង ប្រទេសទៅថ្ងៃអនាគត។
ដូច្នេះការជួបជុំគ្នា ថ្ងៃនេះក្រោមអត្ថន័យ១ រំលឹកអតីតកាលឈឺ ចាប់ដែលខ្មែរសម្លាប់ខ្មែរ ២ជួបជុំអប់អរ សាទរសមិទ្ធិផលដែល បាននិងកំពុងកើតមាន និងទី៣ គឺរួមគ្នាការពាសុខសន្តិភាព ដើម្បីយើងអភិវឌ្ឍបន្តទៀត។
ហើយគោលនយោ បាយរដ្ឋាភិបាល គឺបានយកចិត្តទុកដាក់ លើអតីតយុទ្ធជន ខិតខំបង្កើនប្រាក់ សោធននិវត្តន៍មិន ឲ្យមានគំលាតគ្នាខ្លាំង រវាងអ្នកចូលមុន និងចូលក្រោយ និងបានសាងសង់ផ្ទះ ជូនអតីតយោធជន ចែកដីចែកផ្ទះ និងការកសាងហេ ដ្ឋារចនសម្ព័នផ្សេង ៗជាក់ស្តែង ការៀបចំឲ្យមាន មណ្ឌលអភិវឌ្ឍន នេះឡើងក៏ជាគោលន យោបាយមួយដែល បានលើកកំពស់ និងការយកចិត្តទុក ដាក់ការរស់នៅ របស់យោធិនពិការ ដដែលយើងបានមក រស់នៅក្នុងមណ្ឌល យោធិនពិការ៣១៧ ភ្នំឆ័ត្រនេះ ដែលបានរៀចំផ្ទះ និងដីធ្វើកសិកម្ម មិនត្រឹមតែប៉ុណ្ណោះក៏បាន ផ្តល់អាទិភាពដល់កូន យោធិនឲ្យមានឱកាស ចូលបម្រើការងារក្នុងកង យោធពលខេមរភូមិន្ទ ផងដែរហើយមា ការយកចិត្តទុក ដាក់ទៀតផង។
ទាំងនេះជាការតប ស្នងដល់ការលះបង់របស់អតីតយុទ្ធជន និងជនពិការដែល បានលះបងពលីកម្ម គ្រប់បែបយ៉ាង ដើម្បីប្តូរយកសន្តិភាព មកជូនប្រជាជនដូច សព្វថ្ងៃនេះ លះបង់មិនឲ្យយោធិន យើងសម្លាប់ខ្មែគ្នា ឯងទៀតតែហ្វឹក ហ្វឺនដើម្បីការ ពារជាតិប្រឆាំង ការឈ្លានពាន។
សព្វថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ លើយោធិនពិការជាងគេ ព្រោះលោកក៏ជា យោធិនពិការមួយ រូបផងដែរដែល សម្តេចពិការភ្នែក ក្នុងសមរភូមិរំដោះប្រទេស ជាតិឲ្យមានសុខសន្តិភាព និងមកដល់ពេល នេះអំបែងគ្រាប់នៅ សល់ក្នុងខ្លួនលោក នៅឡើយទេ៕