(ខេត្តបន្ទាយមានជ័យ)៖ កិច្ចប្រជុំផ្សព្វផ្សាយស្ដី ពីការធ្វើបញ្ជីសារពើ ភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំគោល២០២០ និងជំរុញរៀបចំផែន ការធ្វើប័ណ្ណកម្មសិទ្ធិ ទ្រព្យសម្បត្តិរដ្ឋ។
យោងតាមអនុក្រឹត្យ ណែនាំលិខិតលេខ៦៦ ចរាចរណ៍ណែនាំ លេខ០៧ និងលិខិតលេខ ៥៤៥ ស. ហ .វ អ .ទ .ក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២០ ស្តីពីការរៀបចំបញ្ជីសារពើ ភណ្ឌទ្រព្យសម្បត្តិ រដ្ឋឆ្នាំ២០២០ នៅព្រឹក ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០នៅសាល ប្រជុំសាលាខេត្ត ដោយមានការចូល រួមលោក អ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ប្រធានមន្ទីរអង្គភាព ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។
លោកបឹងគឹមសឹង ប្រធានមន្ទីរហិរញ្ញវត្ថ ខេត្តបានមានប្រសាសន៍ ថាការធ្វើតារាង ប្រៀបធៀបទ្រព្យ សម្បត្តិរដ្ឋកើន ឡើងនិងថយចុះ ឆ្នាំ២០១៩ និងឆ្នាំ២០២០ មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ដែលត្រូវធ្វើបញ្ជី សារពើរភ័ណ្ឌតារាង ប្រៀបធៀបទ្រព្យសម្បត្តិ រដ្ឋកើនឡើងឬធ្វើថយ ចុះសម្រាប់ឆ្នាំ ២០១៩ ក្នុង ចន្លោះឆ្នាំនីមួយមាន ចំនួន១២១អង្គភាពរួម មានមន្ទីរអង្គភាពចំណុះ៤៧ អង្គភាពចំណុះ ក្រុង ស្រុក ៩ ឃុំ សង្កាត់៦៥បានអនុវត្ត រួចរាល់ចំនួន១២០អង្គ ភាពចំណុះ។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថា យោងតាមអនុក្រឹត្យ លេខ៦៦ស្ដីពីការចុះបញ្ជី ទ្រព្យសម្បត្តិរដ្ឋមួយ ដែលបានកត់ត្រា ទុកក្នុងបញ្ជីសារពើ ភណ្ឌទ្រព្យសម្បត្តិរដ្ឋតាម គោលត្រូវបំពេញទិន្នន័យ របស់ព្រទ្យសម្បត្តិ និមួយៗឲ្យបានពេញ លេញនិងគ្រប់ជ្រុង ជ្រោយដោយអនុលោម តាមបែបបទនីតិវិធីនិង ទម្រង់គំរូរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាការធ្វើប័ណ្ណកម្ម សិទ្ធិផ្អែកតាមអនុ ក្រឹត្យលេខ ៦៦ក្នុងមាត្រា២១ស្តីពី ការចុះបញ្ជីអចលន ទ្រព្យនិងស្នើរសុំវិញ្ញា បនបត្រសម្កល់ម្ចាស់ អចលវត្ថុ ឬបណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុ នៃអចលនទ្រព្យទាំងអស់។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាចំពោះការ ចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិ លើកដំបូងលើដី សាធារណៈ របស់ដីរដ្ឋដីឯកជននៃ គ្រឹះស្ថានសាធារណៈ រដ្ឋបាលព្រមទាំងរបស់ វត្តបានលើកលេងការ យកតម្លៃសេវាសាធារណៈ។
ក្នុងកិច្ចប្រជុំនោះដែរលោក អ៊ុំ រាត្រី បានមានប្រសាសន៍ ដែរថាតាមការប្រកាស របស់អន្តរក្រសួងលេខ ៣៥៦ចុះថ្ងៃទី២៦ ខែមិនាឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ររៀបនៃ ការរៀបចំចុះឯកសារ បញ្ជីសារពើភណ្ណទ្រព្យ សម្បត្តិរដ្ឋ២០២០ លិខិតបង្គាប់ការ របស់អង្គភាពសាម៉ីពី ភ្ជាប់មកនូវឯកសារ យោងអនុក្រិត្យលេខ ៦៦សារាចរលេខ ០៧ ចុះថ្ងៃទី ៣០ខែមិថុនាឆ្នាំ ២០១៤ របស់រាជរដ្ឋាភិបាលកម្ពុជា កំណត់ហេតុរបស់ អង្គភាពសមី តារាងបញ្ជីឈ្មោះ អង្គភាពប្រើប្រាស់និង ការិយាល័យឬផ្នែកចំណុះ របស់អង្គភាពប្រើប្រាស់ តារាងដីធ្លីនិងអាគា តារាងសលាកបត្រល ម្អិតអំពីដី បើមានប្លង់សូមភ្ជាប់ តារាងសលបត្រ លម្អិតនៃអាគារសង់ នៅលើដី តារាងបរិក្ខាបច្ចេក ទេសឧស្សាហកម្ម តារាងយានយន្តនឹង គ្រឿងចក្រតារាងសម្ភារៈ និងសង្ហារឹម តារាង សរុបនៃការធ្វើប័ណ្ណ សំគាល់សិទ្ធិកាន់ កាប់អចលនៈវត្ថុ តារាងវាយតម្លៃ អចនទ្រព្យនិងផែនការធ្វើ ប័ណ្ណកម្មសិទ្ធ តារាងសង្ខេបតម្លៃ ទ្រព្យសម្បត្តិរដ្ឋ តារាងឧបសម្ព័ន្ធសន្តិនៃ ទ្រព្យសម្បត្តិរដ្ឋរយៈពេល ខ្លីតិចជាងមួយឆ្នាំ ឧបសម្ព័ន្ធទ្រព្យសម្បត្តិ ការកើនឡើងនិងថយ ចុះឆ្នាំ២០១៩ដល់ ឆ្នាំ២០២០៕