(ខេត្តបន្ទាយមានជ័យ)៖ គួរឲ្យសង្វេកណាស់ កុមារីអាយុប្រហែល ៤ឆ្នាំម្នាក់ ត្រូវបានរថយន្តដឹកដីកិន ស្លាប់ដោយបំបែក សាកសពមេីលលែងយល់ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំនុចមុខផ្សារពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភណ ខេត្តបន្ទាយមានជ័យ។
ក្រោយពីកើតហេតុ ហើយលោកហុឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ធ្វេីលិខិតអញ្ជេីញដល់ ម្ចាស់រណ្តៅដី ជាពិសេសរថយន្តដឹកដី ខ្នាតយក្សដែលមាននៅក្នុងក្រុង មកធ្វេីការប្រជុំនិងមាន វិធានការក្តៅ ទៅលេីរថយន្តដឹកដី ដែលបេីកលឿនដូច ហោះនៅក្នុងក្រុងបង្ក ឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលធ្វេី ដំណេីរតាមដងផ្លូវ ។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាកន្លងមក នៅតាមផ្លូវទៅពង្រកង្វា ប្រជាពលរដ្ឋមានការ ក្ដៅក្រហាយ យ៉ាងខ្លាំងរាល់ថ្ងៃ ចំពោះរថយន្តដឹកដីធំៗ បើកចេញពីរណ្ដៅមក ដល់ថ្នាល់ជាតិបើកលឿន ដូចហោះពុំមាន ការកោតខ្លាចក្នុងការ បុកមនុស្សស្លាប់ឡើយ ចំណែករថយន្តដាក់ ដីឡើងចង់បាក់ទ្រុងយ៉ាង អនាធិបតេយ្យ មិនគ្រប បើកក្នុងល្បឿនលឿន ហុយធ្លាក់ដីពេញ ផ្លូវជាតិធ្វើ ឲ្យ ពួកគាត់ ពិបាកធ្វើ ដំណើរប៉ះពាល់ សុខភាព និង ងាយ គ្រោះថ្នាក់ ចរាចរណ៍ កើតឡើង ជាយថាហេតុទៀតផង។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាចំណែករ ណ្ដៅដី១កន្លែងៗ យកម៉ៃខូជីកឡើងចង់ ដល់ឋានប្រេត ចំណែក រថយន្ត ដឹកជញ្ជូន ដីវិញ សុទ្ធតែ ប្រភេទ ធុន ធំ ហើយ មិន គ្រប ទេធ្លាក់មកលើថ្នាល់ ជាតិរាយអាចម៍ ដីពេញថ្នាល់ជាតិអ្នក ដំណើរមកតាមក្រោយ បើកប៉ះចំអាចម៍ដីបណ្តាល ឲ្យដួលមានពេលខ្លះ ខ្ទាតចូលរថយន្ត បុកស្លាប់ក៏មាន។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថាទង្វើទាំង អស់របស់រថយន្តរកស៊ី ដឹកដីជីករណ្ដៅយកអាចម៍ ដីលក់នេះ ធ្វើ ឲ្យ ពួកគាត់ មានការ ព្រួយ បារម្ភ ហើយ បាន រិះគន់ យ៉ាងខ្លាំង មិនបានមើលអំពី ទុក្ខលំបាករបស់ ប្រជាពលរដ្ឋឡើយ ចំណែកម្ចាស់រថយន្ត ដឹកដីវិណសប្បាយចិត្ត អង្កុយកើបលុយដាក់ ហោប៉ៅចំណែក ផ្លូវដែលបំផ្លាញដោយ សាររថយន្តដឹកដីត្រូវ រដ្ឋាភិបាលអ្នកធ្វើទៅវិញ។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថាចាប់ថ្ងៃប្រកាស នេះទៅលោកនិងប្រើធម៍ក្តៅ ទៅតាមផ្លូវច្បាប់លើក រថយន្តដឹកដីណា មិនគោរពច្បាប់៕