នគរបាលក្រុងចុះបង្ក្រាប ក្មេងទំនើងបង្ហោះម៉ូតូ បាន១៧នាក់មកធ្វើកិច្ច សន្យាអប់រំមិនរាងចាល និងបញ្ជូនទៅតុលាការ

(ខេត្តបន្ទាយមានជ័យ)៖ ក្មេងទំនើងស្លៀកពាក់ឯក សណ្ឋានជាសិស្ស សាលារៀនសូត្រមិន ពូកែទេតែ បើរឿងសង្គមគេ ស្អប់ខ្ពើមនោះមិនចាច់ រឿនក៏ចេះដែរជាក់ ស្តែងមានសិស្សសាលា ១៧នាក់មានម៉ូតូ ១១គ្រឿងបានផ្តុំក្បាលគ្នា បង្ហោះម៉ូតូបង្អួតគ្នាទៅវិញ ទៅមកយ៉ាងសប្បាយ អើងកងហាក់បីដូច​ជាមិនខ្លាចភ្លាត់ស្នៀត បុកគេស្លាប់ទាល់តែសោះ កំពុងតែបង្ហោះសប្បាយ ខ្លាំងស្រាប់តែនគរបាល ក្រុងសិរីសោភ័ណ ព័ទចាប់បាន១៧នាក់ តាមផ្លូវសាធារណៈ​នៅចំណុច​ ផ្លូវ៧មករា​ ស្ថិតក្នុងភូមិដីឡូដ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០២០។

លោកវរសេនីយ៍ឯក​ ស៊ី​ ឌី​ អធិការក្រុង សិរីសោភ័ណ​បាន ប្រាប់ឲ្យដឹងថា​ នេះគឺជាលើកទី២ ហើយដែលកម្លាំង នគរបាលក្រុង សិរីសោភ័ណ បានចុះបង្រ្កាបក្រុម ក្មេងទំនើងជាសិស្ស សាលាចេញពីរៀន ធ្វើសកម្មភាពបង្ហោះម៉ូតូ។

លោកវរសេនីយ៍ឯក ​ស៊ី​ ឌី​ បានបញ្ជាក់ឲ្យដឹង ទៀតថាដោយអនុវត្ត អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ អាត់​ ខែម​ស្នងការ នគរបាលខេត្តដើម្បី ថែរក្សាសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានបង្ក ចលាចលអស្ថេរភាពនៅ តាមដងផ្លូវសាធារណៈ បង្កឡើងដោយក្រុម ក្មេងទំនើងទាំងនេះ ពិសេសគឺទប់ ស្កាត់ការបង្កគ្រោះ ថ្នាក់ចរាចរណ៍ទើប លោកដឹកនាំបង្ក្រាប។

លោកវរសេនីយ៍ឯក ស៊ី​ ឌី​ បានបញ្ជាក់ឲ្យដឹង ទៀតថាការបង្រ្កាប ករណីក្មេងទំនើងតែង តែបង្ហោះម៉ូតូតាម ទីសាធាណៈ​ បានចំនួន១៧នាក់​ ម៉ូតូ១១គ្រឿងក្នុងនោះសិស្សជា ក្មេងទំនើងមកពី​ វិទ្យាល័យសិរីសោភ័ណ ៣នាក់ អនុវិទ្យាល័យទឹកថ្លា ៥នាក់វិទ្យាល័យមង្គលបូរី ២នាក់ វិទ្យាល័យបត់ត្រង់ ៤នាក់ វិទ្យាល័យអូរអំបិល ១នាក់ និងសិស្សឈប់រៀន ២នាក់ចាប់ពីថ្នាក់ទី១០ ទី៩ ទី៨ និងទី៧។

លោកវរសេនីយ៍ឯកស៊ី ឌី បញ្ជាក់ទៀតថា ក្រុមក្មេងទំនើងទាំងនេះ កម្លាំងនគរបាលក្រុង បានធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចកោះហៅឪពុកម្តាយ ឬអាណាព្យាបាលមក ធ្វើការធានាយកទៅ អប់រំបន្ត តែ បើមានជា លើកទីក្រោយទៀត នគរបាលនិងអនុវត្ត តាមវិធានការដ្ឋបាល ប្រហែលបញ្ជូនទៅ ដេកគុកក៏ថា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *