(ខេត្តកំពង់ឆ្នាំង)៖ ត្រាក់ទ័រ 1 គ្រឿងត្រូវបានកម្លាំង ចម្រុះធ្វើការបង្ក្រាប បានខណះដែលក្រុមជន ទុច្ចរិតកំពុងធ្វើសកម្មភាព ឈូសឆាយដីព្រៃលិច ទឹកជាប់នឹងបង្គោល អភិរក្សបឹងប្រាដែល ស្ថិតក្នុងតំបន់ 3 ។
កិច្ចប្រតិបត្តិការខាង លើនេះសមត្ថកិច្ចចម្រុះ ដែលមានកំលាំង ជល់ផលសង្កាត់ នគបាលនិងសហគមន៍ នេសាទបានចុះធ្វើការ បង្ក្រាបតាំងពីថ្ងៃទី 8មីនា 2020កន្លងទៅនៅ ចំណុចក្រាំងយ៉ូវ ដែលស្ថិតនៅក្នុង ភូមិក្បាលកន្លង់ឃុំពាម ឆ្កោកស្រុកជលគីរី ខេត្តកំពង់ឆ្នាំងខណៈដែលក្រុមទុច្ច រិតកំពុងធ្វើសកម្ម ភាពឈូសឆាយដី ព្រៃលិចទឹកក្នុងតំបន់ 3 ដែលជាប់និង កន្លែងអភិរក្សបឹងប្រា ដែលទើបត្រូវបាន គេទំលាយអោយដឹង នៅពេលដែលមាន មនុស្សកំពង់រត់ការដោះ ។
មន្ត្រីជលផលបានអោយ ដឹងថាមុនឈានដល់ ការបង្កាបបាបត្រាក់ទរ័មួយ គ្រឿងខាងលើនេះគេបាន ទទួលព័ត៌មានជាក់ លាក់ទើបរៀបចំកម្លាំង ចម្រុះចុះធ្វើការ បង្ក្រាបបានភ្លាមៗនោះ គេឃាត់បានតែ ត្រាក់ទរ័ដែល ជនទុច្ចរិតទុកចោល ហើយពួកគេ បានរត់គេចខ្លួនបាត់ ។
ក្រោយការបង្ក្រាប កម្លាំងចម្រុះបានរាយ ការជូននាយខណ្ឌ័រដ្ឋ បាលជលផលខេត្តដើម្បី នាំយកវត្ថុតាងត្រាក់ទរ័មួយ គ្រឿងម៉ាក់ KUBOTAN6040SU នាំយកមករក្សា ទុកនៅសង្កាត់រដ្ឋបាល ជលផលពាមឆ្កោក និងបានក៍សាងឯក សារបញ្ជូនទៅខណ្ឌ៍រដ្ឋ បាលជលផលខេត្ត ចាត់កសរបន្តតាមនិតិវិធីផងដែរ ។
នាយខណ្ឌ័រដ្ឋបាល ជលផលកំពង់ ឆ្នាំងលោក លីឡា បានអោយដឹងតាម រយទូរសព្ទ័នៅវេលា ម៉ោង៧និង៣៩នាទីថ្ងៃ ទី១០មិនា២០២០នេះ ថាពាក់ពន្ធ័ករណី ខាងលើនេះខាងលោក បានក៍សាងឯកសារ បញ្ជូនទៅមន្ទី កសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តចាត់ ការបញ្ជូនសុំណុំរឿង ទៅសាលាតំបូងខេត្ត ចាត់ការតាមនិតិវិធីផងដែរ ។
សេចក្តីរាយការណ៍មួយ ផ្សេងទៀតបាន អោយដឹងថាការ ឃាត់ត្រាក់ទរ័ខាងលើនេះ កុំពង់មានអ្នករត់ ការដើម្បីធ្វើការដោះ លែងហើយត្រាក់ទរ័ត្រូវ បានក្រុមជនទុចរិត នាំយកមកធ្វើការឈូស ឆាយនិងបាន ញុះញង់អោយប្រជា ពលរដ្ខកាប់ហើយ ក្រុមនេះជាអ្នក ប្រមូលទិញ។
តែសេចក្តីរាយការណ៍ ដដែលបានបង្ហើបអោយដឹង ទៀតថាដីព្រៃលិចទឹក នៅចំណុចឃុំពាម ឆ្កោកស្រុកជល់គីរី ត្រូវបានគេមើលឃើញ ថាពួកក្រុមជនទុច្ចរិត ធ្វើការឈូសឆាយ រុករានទន្ទ្រានយកធ្វើជា កម្មសិទ្ធិឯកជន ខណះសមត្ថកិច្ច កំពង់ធ្វើការស្រាវ ជ្រាវផងដែរ ។
គេរង់ចាំមើលថាតើ ត្រាក់ទរ័មួយគ្រឿង ដែលកម្លាំងចម្រុះធ្វើ ការបង្ក្រាបបានសមត្ថកិច្ច និងចាត់វិធានការបែបណា ខណៈដីព្រៃលិចទឹកត្រូវ បានក្រុមជនទុច្ចរិតធ្វើការ ឈូសឆាយអស់ខ្ទេចខ្ទី ៕