សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ៥នាក់រួម ទាំងប្រាក់ក្លែងក្លាយ បម្រុងធ្វើចរាចរណ៍ លើទីផ្សារក្នុងក្រុង បាត់ដំបង

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលនៃ ស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបងដឹក នាំកម្លាំងដោយលោក វរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិត ស្រាលសហការណ៍ ជាមួយកម្លាំង នគរបាលក្រុង បាត់ដំបងបានចុះបង្ក្រាប ករណីធ្វើចរាចរណ៍រូបិយវត្ថុ និងរូបិយប័ណ្ណក្លែងក្លាយ ព្រមទាំង រក្សាទុកអាវុធខុស ច្បាប់មួយកន្លែងនិ ងឃាត់ខ្លួនបានជន សង្ស័យ៥នាក់កាល ពីព្រឹកថ្ងៃទី១០ ខែមិនាឆ្នាំ២០២០ វេលាម៉ោង១១និង ១៥នាទីនៅចំណុចបន្ទាប់ ជួលមួយកន្លែង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ ឈឿងគឹមសុង ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាលបានប្រាប់ អោយដឹងថាក្នុង កិច្ចប្រតិបត្តិការចុះ បង្ក្រាបករណីខាង លើនេះគឺដោយ អនុវត្តន៍តាម បញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ ដំបងនិងមានការ ចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌព្រម ទាំងមានការសម្រប សម្រួលទៅលើនី តិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តបាត់ដំបង ទើបកម្លាំងជំនាញ របស់លោកឈាន ដល់ការឃាត់ខ្លួនជន សង្ស័យបានភ្លាមៗតែម្តង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង្ស័យទាំង៥នាក់ដែ កម្លាំងជំនាញឃាត់ខ្លួន បានទី១ឈ្មោះសារ៉ម លី ភេទប្រុស អាយុ ៣៨ ឆ្នាំមានទីលំ នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង  ទី២ឈ្មោះយៀន រតនៈ ភេទប្រុស អាយុ ២៨ ឆ្នាំមានទីលំនៅ ភូមិកម្មករនសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបងនខេត្ត បាត់ដំបង ទី៣ឈ្មោះសុប រ៉យ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅ ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបងខេត្តបាត់ដំបង ទី៤ឈ្មោះសាន់ សំខាន់ ភេទប្រុស អាយុ ២៤ ឆ្នាំមានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និងទី៥ឈ្មោះវ៉ាន់ វីរៈ ភេទប្រុស អាយុ ២០ ឆ្នាំមានទីលំនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបង ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាង លើបានលើកម្លាំង ជំនាញឆែកឆេរ និងដកហូតបានវត្ថុ តាងរួមមាន ក្រដាសប្រាក់បាត ១០០០ បាត ( ក្លែងក្លាយ ) ចំនួន ៣០ សន្លឹកក្រដាស ប្រាក់បាត ៥០០ បាត ( ក្លែងក្លាយ ) ចំនួន ២៥ សន្លឹកក្រដាស ប្រាក់បាត ១០០បាត (ក្លែងក្លាយ) ចំនួន ១២ សន្លឹកក្រដាសប្រាក់បាត ៥០ បាត ( ក្លែងក្លាយ ) ចំនួន ១៥៦ សន្លឹក ក្រដាសប្រាក់ដុល្លា ១០០ ដុល្លារ ( ក្លែងក្លាយ ) ចំនួន ១៧ សន្លឹកក្រដាសប្រាក់ដុល្លារ ៥០ ដុល្លារ ( ក្លែងក្លាយ ) ចំនួន ៨ សន្លឹក ក្រដាសប្រាក់ដុល្លា ២០ ដុល្លា ( ក្លែងក្លាយ ) ចំនួន ២៣ សន្លឹក ក្រដាសប្រាក់ដុល្លារ ១០ដុល្លារ ( ក្លែងក្លាយ ) ចំនួន ៨៧ សន្លឹកទូរស័ព្ទដៃចំនួន ២ គ្រឿងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ១ គ្រឿង ម្សៅក្រាមពណ៌ ស ចំនួន ៧ថង់ កូនថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួនដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ១កាំបិតកែច្នៃធ្វើអំពីដែកចំនួន ៣ ដើមផ្លែ រណាងោង ចំនួន ១ ដំបងឈើមានដែកគោល រុំស្គុតពណ៌ខ្មៅចំនួន ១ ដើមដំបងឈើចំនួន ១ដើម ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០១០ ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង ១N ៦៥៥៧ ម៉ូតូមួយគ្រឿង ម៉ាកហុងដា អ៊ែរប្លែត ពណ៌ខ្មៅទឹកក្រូចស៊េរីឆ្នាំ ២០១០ ពាក់ស្លាកលេខកណ្ដាល ១D ២៦៤៦។

បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរ បាលជំនាញនៃស្នងការ នគរបាលខេត្ត បាត់ដំបងកសាង សុំនុំរឿងបញ្ជូនទៅ កាន់តុលាការដើម្បី ចាត់ការបន្តរទៅ តាមនិតិវិធីច្បាប់៕ ដោយលោកមុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *