ម៉ូតូ២គ្រឿងព្រឡះ គ្នាពេញទំហឹង បណ្តាលអោយ ស្លាប់១របួសធ្ងន់២ នាក់នៅក្នុង​ ស្រុកក្រគរ

(ខេត្តពោធិសាត់)៖ ម៉ូតូ២គ្រឿងព្រឡះ គ្នាពេញទំហឹងបណ្តាល អោយមនុស្សម្នាក់ បានស្លាប់ភ្លាមៗនៅ និងកន្លែងនិង២ នាក់បានរងរបួសធ្ងន់ ហេតុការនេះកើតឡើង កាលពីកាលពី រសៀលថ្ងៃទី១៣ ខែមិនាឆ្នាំ២០២០ វេលាម៉ោង០៤និង ៣៥នាទីនៅលើកំណាត់ ផ្លូវលេខ៥៤ត្រងចំណុចមុខ ប៉ុស្តិ៍នគរបាលរដ្ឋ បាលឃុំកំពង់ហ្លួង ស្ថិតក្នុងភូមិទី៤ ឃុំកំពង់ហ្លួងស្រុក ក្រគរខេត្តពោធិសាត់។

សមត្ថកិច្ចនគបាលមូលដ្ឋានដែលបានចុះដល់កន្លែងកើតហេតុអោយដឹងថាម៉ូតូបង្កម៉ាកសង់កូរ៉េពណ៌ក្រហមពាក់ស្លាក់លេខចាស់ ពោធិសាត់ ១១.៣.១៣៣៥ បើកបរដោយឈ្មោះ  ស៊ឹមគា អាយុ៥១ឆ្នាំ រសនៅក្នុងភូមិ ក្រងវែង ឃុំ អន្សាចំបក់ ស្រុកក្រគរខេត្តពោធិសាត់ក្នុងទិសដៅពីត្បូងទៅជើងបានស្លាប់នៅកន្លែងកើតហេតុ។

ដោយឡែកម៉ូតូម្ខាងទៀតដែលរងគ្រោះម៉ាក់ស្មាស់រីវូពណ៌ខ្មៅពាក់ស្លាក់លេខពោធិសាត់ ១B.០៩០៨ធ្វើដំណើរបញ្ច្រាស់ទិសគ្នាពីជើងទៅត្បូង បើកបរដោយឈ្មោះ ខាត់ឌី អាយុ៣១ឆ្នាំរសនៅក្នុង ភូមិកណ្តាក ឃុំ អន្លង់ត្នោត ស្រុកក្រគខេត្តពោធិសាត់និងអ្នករួមដំណើរជាមួយកូនឈ្មោះ រួនស៊ីដា ភេទប្រុសអាយុ៣ឆ្នាំរងរបួសធ្ងន់ ។

តាមការសន្និដ្ឋាន ជំហ៊ានតំបូងរបស់ សមត្ថកិច្ចនគរបាល ករណីគ្រោះថ្នាក់ ចរាចរណ៍ខាងលើ នេះបណ្តាលមកពីការ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ អ្នកបើកបរទាំងសងខាងមិនមាន ពាក់មួកការពារសុវត្ថ ភាពទើបបណ្តាលអោយ កើតមសនគ្រោះថ្នាក់ បាត់បង់ជីវិតនិងបង្ក អោយមានរបួស ស្នាមដូចករណីខាង លើនេះផងដែរ។

ក្រោយពីកើតហេតុ ភ្លាមៗកម្លាំងនគរបាល ចរាចរណ៍ផ្លូវគោកនៃ អធិការរដ្ឋាននគរបាល ស្រុកក្រគរបានចុះ ពិនិត្យកន្លែងកើតហេតុ និងធ្វើការវាស់វែងព្រម ទាំងនាំយកវត្ថុតាងទាំង២ មកកាន់អធិការរដ្ឋាន ស្រុកដើម្បីរងចាំដោះ ស្រាយនៅពេលក្រាយ ដោយឡែកជនរងគ្រោះ សមត្ថកិច្ចហៅរថយន្ត ដឹកយកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីពេទ្យបង្អែក ចំណែកសាកសពក្រោយ ពីកម្លាំងជំនាញបាន ពិនិត្យរួចរាល់ហើយក៏ បានប្រគល់ទៅអោយ ក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *