(ខេត្តបន្ទាយមានជ័យ)៖ ក្មេងស្រីម្នាក់សតិមិន សូវគ្រប់បានលង់ទឹក ស្រះស្លាប់មិនដឹងពីថ្មើរ ណាមកដោយគ្មាន អ្នកបានដឹងនិងជួយ សង្រ្គោះនៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី១៤ មីនា ឆ្នាំ២០២០ នៅភូមិចក ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថាក្មេង ស្រីរងគ្រោះមាន ឈ្មោះ ឆេង ចាន់នី ហៅ រ័ត្នភេទ ស្រី អាយុ ១៦ឆ្នាំ រស់នៅភូមិទេពកោសា ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាក្មេងវិកលចរិកតាំង ពីមានអាយុ៥ឆ្នាំមកម្លេះ ឪពុកមានឈ្មោះ អឿន សំបូរ អាយុ ៤៣ឆ្នាំ និងម្តាយឈ្មោះ ហុក ឈូក អាយុ ៣៤ឆ្នាំ។
លោកអធិការបានបញ្ជាក់ ថាបើតាមការរៀបរាប់ ពីម្តាយក្មេងស្រីរងគ្រោះ បានប្រាប់ថាមុនពេលកើតហេតុ កូនស្រីរបស់គាត់ បានដើរទៅហៅគាត់ ឲ្យហូបបាយគាត់ បានប្រាប់ឲ្យកូនមក ហូបបាយមុនគាត់ ចាំហូបតាមក្រោយមួយ សន្ទុះក្រោយមកគាត់ ក៏ដើរមកផ្ទះស្រាប់តែ កូនស្រីគាត់ម្នាក់ទៀត បានមកប្រាប់គាត់ថា ចាន់នី មិនឃើញមកហូប បាយមិនដឹងដើរ ទៅណានោះទេ ។
លឺដូច្នោះគាត់ក៏ដើរ រកអស់រយៈពេល២ ម៉ោងតែរកមិនឃើញ ក៏ស្រែកឲ្យបងប្អូន ជួយដើររក រហូតដល់ម៉ោង៧និង ៣០នាទីយប់ បានប្រទះឃើញសព អណ្តែតនៅទឹកស្រះ នៅមាត់វាលខាង ត្បូងភូមិចក ដែលមានចម្ងាយ ពីផ្ទះប្រហែល៥០០ម៉ែត្រ ។
លោកអធិការបានបញ្ជាក់ ថាសពក្មេងស្រីរងគ្រោះ ក្រោយពីស្រង់យកផ្ទះ បានបង្កើតគណៈកម្មាធិការ ដើម្បីត្រួតពិនិត្យ ហើយបានធ្វើការសន្និដ្ឋាន ថាសពពិតជាស្លាប់ដោយលង់ទឹក គ្មានពាក់ព័ន្ធនិងអំពើ មនុស្សឃាតនោះទេ ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់ សពទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យា តាប្រពៃណីនៅ ផ្ទះសពតែម្តង ៕