(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរស់នៅ ស្រុកមង្គលបូរី ក្នុង១៣ឃុំ មានជិត១,០០០នាក់ បាននាំគ្នាបញ្ចេញ មតិយ៉ាងផុលផុសអំំពី ទុក្ខលំបាករបស់គាត់ នៅក្នុងមូលដ្ឋាន មានដូចជាបញ្ហា ខ្វះទឹកធ្វើស្រែ គ្មានប្រឡាយ ផ្លូវលំក្នុងមូលដ្ឋាន ទំនាសដីធ្លីនិងរឿង ធ្វើអត្រានុគូលដ្ឋានខុស អក្សរឈ្មោះបន្តិច បន្ទួច១ឆ្នាំទើបបាន បើហ៊ានចំណាយលុយ ទើបធ្វើបានភ្លាម។
នៅសាលប្រជុំ ផ្សារបូរីជ័យ២ ស្ថិតក្នុងភូមិចំការតាដោក ឃុំ បន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការចូលរួម លោកខេងស៊ុប្រធាន ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោកអ៊ុរាត្រីអភិបាល ខេត្តបន្ទាយមានជ័យ អភិបាលរង អភិបាល ក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពស្ថាប័ន នានាជំវិញខេត្ត រួមទាំង អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ ។
ក្នុងការបើកកិច្ចប្រជុំ វេទិកាសាធារណៈ ពិគ្រោះយោបល់និង ការចុះប្រាស្រ័យដោយ ផ្ទាល់ជាមួយប្រជាពលរដ្ឋ ក្នុងស្រុកមង្គលបូរីនោះ ប្រជាពលរដ្ឋបានលើក ឡើងអំពីបញ្ហាជាច្រើន ចំណុច ដូចជាបញ្ហា គ្មានទឹកធ្វើស្រែ ខ្វះប្រឡាញផ្លូវធ្វើ ហើយឥតមានប្រព័ន្ធ លូហូផ្លូវតាមមូលដ្ឋាន និងអារឿងធ្វើអត្រានុ គោលដ្ឋានមិនចេញបើ ចេញទាល់តែចំណាយលុយ ទើបធ្វើភ្លាមបានភ្លាម ការបង់ពន្ធដី ប្រជាពលរដ្ឋនៅមិន ទាន់យល់ដឹងច្បាស់ពី ការបង់ពន្ធដីនៅឡើយ ហើយនិងមានការយឺតយ៉ាវរវាង មន្ទីរសុរិយោដី និង ពន្ធដារ រហូតដល់ទៅជិត១ឆ្នាំ ទើបបានប័ណ្ណកម្មសិទ្ធិ ដីធ្លីយកមកប្រើ បញ្ហាទីផ្សារកសិកម្ម ជាដើម។
ប្រជាពលរដ្ឋម្នាក់ បានបញ្ចេណមតិ ថាអត្រានុគូលដ្ឋាន គេសំដៅលើ សំបុត្រកំណើត សំបុត្រអាពាហ៍ពិហ៍ និងសំបុត្រមរណះភាព ពិសេសទៅទៀតនោះ គឺអត្តសញ្ញាណប័ណ និងសៀវភៅគ្រួសារ លិខិតទាំង៥ខាងលើ នេះវាមានសារះសំខាន់ ណាស់សំរាប់មនុស្សម្នាក់ វាពាក់ព័ន្ធនិង រឿងដីធ្លី យកលុុយពីធនាគារ ចូលធ្វើការរដ្ឋ ឯកជន សំខាន់ជាងនេះទៀត នោះពាក់ព័ន្ធនិងការ ធ្វើប័ណ្ណព្រំដែន ស្តាស្ព័រ បើពុំមានឯក សារទាំង៥ខាងលើនេះ ទេមិនអាចធ្វើអ្វីបានឡើយ។
គាត់បានបញ្ជាក់ឲ្យដឹង ទៀតថាកាលពីជាង២០ឆ្នាំ មុនមន្ត្រីអត្រានុគូលដ្ឋាន ចុះមកតាមមូលដ្ឋានធ្វើ អត្រានុគូលដ្ឋាន ជូនប្រជាពលរដ្ឋមាន សំបុត្រកំណើត សំបុត្រអាពាហ៍ពិហ៍ និងសំបុត្រមរណះភាព ពិសេសទៅទៀតនោះ គឺអត្តសញ្ញាណប័ណ និងសៀវភៅគ្រួសារ នៅតាមភូមិ ឃុំ ស្រុក យ៉ាងសស្រាក់សស្រាំមន្ត្រីទាំង អស់នោះភាគច្រើន សេសេរខុសអក្សរក្នុង ឯកសារទាំង៥នេះទាំងអស់ ប្រជាពលរដ្ឋមិនបាន ចាប់អារម្មណ៍រហូត មកដល់សព្វថ្ងៃនេះទើប ប្រជាពលរដ្ឋភ្ញាក់ខ្លួន បើខុសតួអក្សរទាំង៥ ចំណុចនៅលើឯក សារណាមួយមិនអាច ធ្វើអ្វីបានឡើយទាល់យក ទៅកែនៅមន្ត្រីអាជ្ញាធរ ឃុំ សង្កាត់ ក្រុង ស្រុក គេថាកែមិនបានទៀត ទាល់តែយកទៅកែនៅ តុលាការទើបកើតគាត់ ថាការសរសេរខុសអក្សា ក្នុងឯកសារទាំង៥នេះ ជាកំហុសរបស់ប្រជាពលរដ្ឋ រឺយ៉ាងណាទើបមិនអាចកែ បានបើគាត់ចង់ធ្វើអ្វី តើយកទៅឲ្យអ្នក ណាធ្វើបានគាត់ និយាយមិនចេញ ។
ប្រជាពលរដ្ឋនៅ ក្នុងវេទិកាសាធារណះ នោះភាគច្រើនបាន លើកយកបញ្ហា ខ្វះទឹកធ្វើស្រែ ថ្នាល់ក្នុងភូមិ ប្រឡាយទឹក និងជម្លោះដីធ្លី ជាដើម។
ក្នុងវេទិការពិគ្រោះ យោបល់នោះ គ្រប់បញ្ហាប្រឈម ទាំងនេះ ត្រូវបានលោក អ៊ុំ រាត្រី ធ្វើការបកស្រាយបំភ្លឺ និងរកដំណោះ ស្រាយជូនប្រជាពល រដ្ឋភ្លាមៗ ក្នុងវេទិកាសាធារណៈតែម្តង តែក៏មានបញ្ហា ប្រឈមខ្លះត្រូវបាន យកទៅពិភាក្សាជាមួយ ក្រុមការងារថ្នាក់ជាតិ ដើម្បីរកដំណោះ ស្រាយបន្តទៀតផងដែរ៕