ឈ្មួញកាយដីភ្នំដួងព្រះ លក់ក្នុង១ថ្ងៃរាប់រយ ឡានព្រោះសំអាង ថាសំរាប់សាង សង់ពហុកីឡាដ្ឋាន លើដី៧ហិចតា៣ឆ្នាំ ហើយមិនទាន់ឃើញ ចេញជារូបរាងជា ស្តាតបន្តិចទាល់តែសោះ

(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរស់នៅ ជុំវិញជើងភ្នំដូងព្រះ បានប្រាប់អ្នកយកព័ត៌ មានឲ្យដឹងនៅ ជើងភ្នំព្រះ ស្ថិតភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថាដោយបានមើលឃើញ ម៉ៃខូជាច្រើនគ្រឿង រថយន្តដឹកដីរាប់ រយជើងជែងគ្នាដឹកដី លក់យ៉ាងអាណាធិ បតេយ្យក្នុង១ថ្ងៃ បើអង្អុយរាប់ឡាន ដឹកដីលក់នោះមិនខ្វះ ៥០០ជើងនោះ ទេទាំងជើង ភ្នំ ដល់លើភ្នំ កាយខ្ទេច ខ្ទីអស់លក់យក លុយដាក់ហោរ ប៉ៅយ៉ាងស្រួល។

ប្រជាពលរដ្ឋបានប្រាប់ អ្នកយកព័ត័មានឲ្យ ដឹងទៀតថាឈ្មួញដឹក ដីទាំងអស់នោះសំអាង ថាតាមការអះអាងរបស់ លោកអ៊ុំរាត្រីអភិបាល បន្ទាយមានជ័យ បានសម្រេចអនុញ្ញាតិ ឲ្យក្រុមហ៊ុន តាន់គឹមអេង កាយភ្នំដូងព្រះដើម្បី កសាងពហុកីឡាដ្ឋាន លើផ្ទៃដី៧ហិចតាតែ ជិត៣ឆ្នាំកន្លងមកនេះ គេឃើញមានគ្រឿង ចក្រប្រភេទអែសស្កា ៥ទៅ៦គ្រឿងកំពុង ធ្វើសកម្មភាពកាយដីភ្នំ ផ្នែកខាងត្បូងដែលមាន សកម្មភាពកាយ ដីយ៉ាងសរស្រាក់ សស្រាំហើយដែលមាន រថយន្តដឹកដីចេញចូល មិនតិចជាង៣០ គ្រឿងទេអភិបាល ខេត្តឲ្យក្រុមហ៊ុន តាន់គឹមអេង កាយដីភ្នំដួងព្រះសំរាប់ កសាងពហុកីឡាដ្ឋាន ដ៏ធំមួយសំរាប់ ខេត្តបន្ទាយមាន ជ័យដែលអាចឲ្យកី ឡាធ្វើការហ្វឹកហាត់គ្រប់ ប្រភេទដើម្បីត្រៀម និងប្រគួតនៅឆ្នាំ២០២៣ ជាលក្ខណះអន្តរជាតិ។

ការកសាងពហុកីឡាដ្ឋាន នេះលោកអភិបាល ខេត្តបានឲ្យក្រុមហ៊ុន តាន់គឹមអេងជាអ្នក ឈូសឆាយពង្រាយ ដីភ្នំនិងចាក់ដី លុបរណ្តៅចាស់ដើម្បី កសាងពហុកីឡា ដ្ឋានសម្រាប់លេងកីឡា គ្រប់ប្រភេទ ក្នុងខេត្តបន្ទាយមានជ័យ។

តំណាងក្រុមហ៊ុន តាន់គឹមអេង បានប្រាប់ឲ្យដឹង ថាក្រុមហ៊ុនតាន់គឹមអេង ទទួលសិទ្ធិកាយដីភ្នំ ពង្រាយដីនិង លុបរណ្តៅចាស់ ដែលអាចប្រើប្រាស់ ដីរាប់លានម៉ែត្រ គីបហើយត្រូវកាយ ដីចេញខ្លះព្រោះដី លើសដើម្បីគម្រោង កសាងពហុកីឡាដ្ឋាន ដែលខេត្តកំពុងរក ដៃគូវិនិយោគកសាង ពហុកីឡាដ្ឋានក្នុង ខេត្តបន្ទាយមានជ័យ។

រហូតមកដល់ពេលនេះ អារឿងធ្វើស្តាតនោះ គ្មានចេញជារូបរាង បន្តិចទាល់តែសោះ តែបើអារឿងកាយ ដីភ្នំលក់វិញម៉ាសេរី ក្នុង១ថ្ងៃឡានដឹក ដីលក់មិនខ្វះ៥០០ ឡានបោះទេ បើគិតជាប្រាក់ វិញក្នុង១ឡាន ៤០ដុល្លា ទៅ៥០ដុល្លា ដឹកជិតរឺឆ្ងាយ បើ៥០០ឡានគិតជាទឹក ប្រាក់ដឹងហើយ។

ដោយមើលឃើញពី ១ថ្ងៃទៅ១ថ្ងៃការ បំផ្លាញដីភ្នំដឹកលក់កាន់ តែហិនហោចដី ភ្នំដូងព្រះទៅ អនាគតនិងបាត់ ចេញពីផែនទីជា សមិនផុតឡើយ ធ្វើឲ្យប្រជាពលរដ្ឋ មហាសែនស្តាយ យ៉ាងខ្លាំង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *