(ខេត្តបន្ទាយមានជ័យ)៖ នារីជាជំនួយការ ស្មៀនឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមាន ជ័យម្នាក់ ត្រូវជន មិនស្គាល់មុខចាប់ ឡើងរថយន្តយកទៅ បាត់នៅវេលាម៉ោង ៦និង២០នាទីយប់ថ្ងៃ ទី១៣ខែមីនាឆ្នាំ២០២០ រហូតមកទល់ល្ងាច ថ្ងៃទី១៤ខែមីនាឆ្នាំ២០២០នេះ នៅមិន ទាន់ដឹងដំណឹង នៅឡើយ។
លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ បានឲ្យដឹងថានារីរង គ្រោះឈ្មោះអឿន ស្រីនិច អាយុ២៤ឆ្នាំ ជាកូនកំព្រា នៅជាមួយម្តាយមីង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ មានជ័យ សព្វថ្ងៃបំរើការជាជំនួយ ការស្មៀនឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
លោក សែស វិបុល បានបន្តថាក្រោយ ពីមានករណីចាប់នារី រងគ្រោះឈ្មោះអឿន ស្រីនិចរួចមក កម្លាំងនគរបាល ស្រុកអូរជ្រៅ និងកម្លាំងនគរ បាលប៉ុស្តិ៍រដ្ឋបាល ឃុំអូរបីជាន់ បានចុះធ្វើការស្រាជ្រាវ ជុំវិញករណី នេះហើយ។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថានៅមុន ពេលកើតហេតុនោះ ជនរងគ្រោះបាន ជិៈម៉ូតូជាមួយ ក្មេងស្រីលាង សុគន្ធា អាយុ១០ឆ្នាំ យកឡេទៅឲ្យ គេនៅភូមិអូរបីជាន់ពេល ត្រឡប់មកវិញ ជិតដល់ផ្ទះ ស្រាប់តែ មានជនសង្ស័យ ចំនួន២នាក់ ក្តាប់អត្តសញ្ញាណមិនបាន បើករថយន្តកាម៉ារី ពណ៌ខ្មៅ ក្តាប់ស្លាក លេខមិនបាន បានហៅម៉ូតូឲ្យឈប់ ចម្ងាយ៣០ម៉ែត្រ ដើម្បីនិយាយគ្នា ពេលនោះនារី រងគ្រោះនិយាយថា យើងមិនដែលស្គាល់ គ្នាផងពេលនោះ ជនសង្ស័យម្នាក់បាន ចុះពីលើរថយន្តចាប់ ជនរងគ្រោះដោយ និយាយថាអូនឯង ធ្វើបាបចិត្តបងណាស់ រួចទាញចូលក្នុង រថយន្តបើកចេញទៅបាត់ ។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាឆ្លង តាមការស្រាវជ្រាវ នារីរងគ្រោះធ្លាប់ មានសង្សា ហើយបានភ្ជាប់ពាក្យ ជាមួយបុរសម្នាក់ ឈ្មោះគុណ សារ៉ាក អាយុ២៤ឆ្នាំ ភេទប្រុស រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្តក្រុង ប៉ោយប៉ែតតាំងពីថ្ងៃទី២១ខែតុលា២០១៩មកម្លេះនឹងរៀបការនៅថ្ងៃទី៨ខែមេសា២០២០នេះ។ បើទោះបីជាបានភ្ជាប់ ពាក្យជាមួយបុរសឈ្មោះ គុណ សារ៉ាក់ រួចហើយក្តីតែ សង្សាចាស់ឈ្មោះសៀន ភារ័ត្ន នៅតែឧស្សាហ៍ ឆាតមករកនាង ។
ទាក់ទិននឹងករណីចាប់ នារីរងគ្រោះឈ្មោះអឿន ស្រីនិច នេះ គឺជាករណីនាំ ពង្រត់ឬក៏ជាករណី រត់តាមសង្សាចាស់ ដែលមានឈ្មោះ សៀនភារ័ត្ននោះរឺយ៉ាង ណាគេនៅមិនទាន់ដឹងទេ ព្រោះកំពុងធ្វើតែស្រាវជ្រាវឲ្យ បានច្បាស់លាស់៕